បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ខ្នាតយក្សចិន Huawei ធ្វើតួនាទីមានដែនកំណត់ ក្នុងការចេញប្រព័ន្ធអ៊ីនធឺណេតទូរស័ព្ទ 5G។ ការសម្រេចចិត្តនេះ គឺត្រូវបានទទួលរងឥទ្ធិពលពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ហើយនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ធ្វើការងារលើផ្នែកនានា នៃប្រព័ន្ធទូរស័ព្ទអង់គ្លេស ហើយវាក៏នឹងគ្របដណ្ដប់លើភាគហ៊ុន អ្នកលក់រាយរបស់ទីផ្សារ 5G អង់គ្លេស ចំនួន៣៥ភាគរយផងដែរ។ ប៉ុន្តែ...
ភ្នំពេញ : ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍បង្កើត សមត្ថភាពប្រភពអគ្គិសនី នៅក្នុង ប្រទេសកម្ពុជា សម្រេចបានជាបន្តបន្ទាប់តាមផែនការដែលគ្រោង និងអាចផ្គត់ផ្គង់អគ្គិសនី ប្រើប្រាស់ បានតាមកំណើននៃសេចក្តីត្រូវការ។ ប៉ុន្តែទោះយ៉ាងណា នៅឆ្នាំ២០១៩នេះ កន្លងមកនេះ សេចក្តីត្រូវការ អនុភាពអគ្គិសនីបានកើនឡើងយ៉ាងគំហុក លើសពីពិដាន នៃការព្យាករណ៍។ បន្ថែមពីលើនេះ ការរាំង ស្ងួតខុសប្រក្រតី បានធ្វើឱ្យទឹក...
កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារបច្ចេក ទេស ចុះពិនិត្យសិក្សាលទ្ធភាព ដើម្បីអភិ វឌ្ឍនកែប្រែផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ចំនួន ៣ខ្សែ មានប្រវែងជិត ២០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រៃឈរ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ពលរដ្ឋជប៉ុនជាច្រើននាក់ បានជម្លៀសខ្លួនចេញពីក្រុងវ៉ូហាន ដែលជាតំបន់ បង្កឲ្យមនុស្សរាប់រយនាក់ ស្លាប់ដោយសារផ្ទុះវីរុស ដែលបង្កការភ័យខ្លាច នៅក្នុងក្រុងរបស់ប្រទេសចិន ហើយបានដឹកជញ្ជូនចេញ ខណៈដែលពួកគេមកដល់ក្រុងតូក្យូ ដោយសុវត្ថិភាព នៅថ្ងៃពុធនេះ ។ សរុបទៅពលរដ្ឋជប៉ុន ចំនួន២០៦នាក់ បានមកដល់ដែនដីនៃក្រុងតូក្យូ នៅឯព្រលានយន្តហោះ Haneda...
BBC៖ ប្រទេសអូស្រ្តាលី គ្រោងនឹង ដាក់ឲ្យនៅដាច់ដោយឡែក ចំពោះពលរដ្ឋរបស់ខ្លួន ដែលត្រឡប់មកពីទីក្រុង វូហាន ប្រទេសចិន ចំនួន ៦០០ នាក់ សម្រាប់រយៈពេលពីរសប្តាហ៍ នៅលើកោះគ្រីសស្មាស ដែលមានចម្ងាយប្រមាណ ២.០០០ គីឡូម៉ែត្រ (១២០០ ម៉ៃល៍) ពីដីគោក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩...
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ បានអោយដឹងថា សត្វពស់ ហើយរាប់បញ្ចូលទាំងសត្វក្រៀលចិន និងពស់វែក អាចជាប្រភពនៃមេរោគរកឃើញថ្មី ដែលមានឈ្មោះថា 2019-nCoV ដែលបានធ្វើឱ្យមនុស្សស្លាប់ អស់ជាច្រើននាក់។ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា មានករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មីនេះ ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ នៃខេត្តនៅចុងថ្ងៃអង្គារនេះ។ មនុស្សស្លាប់កើនឡើងដល់ចំនួន ១៣២ នាក់ ខណៈអ្នកឆ្លងមានចំនួន...
ភ្នំពេញ ៖ សវនាការសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេស ឬ ក្បត់ជាតិរបស់លោក កឹម សុខា ឈានចូលដល់សប្តាហ៍ទី៣ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅតែបន្តមានការខ្វែងគំនិតគ្នា។ នេះបើតាមលោក គី តិច មេធាវីខាងរាជរដ្ឋាភិបាល។ បើតាមលោកមេធាវី ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិ មានបរទេសនៅពីក្រោយ លោក...
BBC៖ មេរោគកូរ៉ូណាវីរុស បង្កការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ហើយមិនមានការព្យាបាល ឬវ៉ាក់សាំងជាក់លាក់ណាមួយទេ។ ភាគច្រើននៃអ្នកស្លាប់ បានស្ថិតនៅក្នុងខេត្តហ៊ូប៉ី ប្រទេសចិន។ ជនរងគ្រោះដំបូង គឺជាមនុស្សវ័យចំណាស់ ឬអ្នកដែលមានបញ្ហាផ្លូវដង្ហើមពីមុន ប៉ុន្តែព័ត៌មានលម្អិតតិចតួច ត្រូវបានចេញផ្សាយ អំពីការស្លាប់រាប់សិបនាក់ ដែលត្រូវបានបញ្ជាក់ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយ...
ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងកសិកម្ម ជាដើម ។ បើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា អ្នកការទូតកំពូល នៃប្រទេសកូរ៉េខាងត្បូង និងចិន បានពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយ ជាមួយវីរុសប្រភេទថ្មី ដែលកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំង។ រដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី Kang Kyung-wha និងសមភាគីចិន លោក វ៉ាងយី បានជជែកគ្នាតាមទូរស័ព្ទចំនួន ៣០ នាទីកាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាពីវិធីការពារជនជាតិកូរ៉េ នៅប្រទេសចិន...