ព័ត៌មានអន្តរជាតិ

អ្នកជំងឺ ៦០នាក់ ជាសះស្បើយពីជំងឺរលាកសួត កូរ៉ូណាវីរុស

BBC៖ មេរោគកូរ៉ូណាវីរុស បង្កការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ហើយមិនមានការព្យាបាល ឬវ៉ាក់សាំងជាក់លាក់ណាមួយទេ។ ភាគច្រើននៃអ្នកស្លាប់ បានស្ថិតនៅក្នុងខេត្តហ៊ូប៉ី ប្រទេសចិន។ ជនរងគ្រោះដំបូង គឺជាមនុស្សវ័យចំណាស់ ឬអ្នកដែលមានបញ្ហាផ្លូវដង្ហើមពីមុន ប៉ុន្តែព័ត៌មានលម្អិតតិចតួច ត្រូវបានចេញផ្សាយ អំពីការស្លាប់រាប់សិបនាក់ ដែលត្រូវបានបញ្ជាក់ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសចិនថា មនុស្សសរុបចំនួន ៦០ នាក់បានចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។

សូមជម្រាបថា អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា មានករណីជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មីនេះ ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ចំនួន ៣១ នៃខេត្តនៅល្ងាចថ្ងៃអង្គារនេះ។ មនុស្សសរុបចំនួន ១៣២ នាក់បានស្លាប់ដោយសារជំងឺនេះ ខណៈដែលករណីឆ្លងមានចំនួន ៥.៩៧៤នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top