ព័ត៌មានអន្តរជាតិ

Update: ករណីឆ្លងជំងឺរលាកសួត កូរ៉ូណាវីរុស ៖ ករណីសង្ស័យជិត ១ម៉ឺននាក់ និងរាលដាលដល់ ១៦ប្រទេស

BBC៖ ប្រទេសអូស្រ្តាលី គ្រោងនឹង ដាក់ឲ្យនៅដាច់ដោយឡែក ចំពោះពលរដ្ឋរបស់ខ្លួន ដែលត្រឡប់មកពីទីក្រុង វូហាន ប្រទេសចិន ចំនួន ៦០០ នាក់ សម្រាប់រយៈពេលពីរសប្តាហ៍ នៅលើកោះគ្រីសស្មាស ដែលមានចម្ងាយប្រមាណ ២.០០០ គីឡូម៉ែត្រ (១២០០ ម៉ៃល៍) ពីដីគោក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេស ជប៉ុន អាមេរិក និងសហភាពអឺរ៉ុប ក៏កំពុងធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋរបស់ពួកគេដែលពីប្រទេសចិន ក្នុងពេលដែលចំនួនអ្នកស្លាប់ ដោយសារមេរោគរលាកសួត កូរ៉ូណាវីរុស កើនដល់ ១៣២នាក់ អ្នកឆ្លងចំនួន ៥.៩៧៤នាក់ ករណីសង្ស័យចំនួន ៩.២៣៩ ករណី និងប្រទេសដែលឆ្លងមានចំនួន ១៦ប្រទេស។

ប្រធានាធិបតីស៊ីជីនពីង បានហៅវីរុសនេះថាជា“ បិសាច” ប៉ុន្តែបាននិយាយថា ប្រទេសចិននឹងឈ្នះលើបិសាចនេះ។

អ្នកជំនាញមកពី គណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយថា វាអាចចំណាយពេល ១០ ថ្ងៃទៀតសម្រាប់ការផ្ទុះឡើង ដល់កំរិតកំពូល។

វីរុសនេះត្រូវបានគេគិតថា បានកើតចេញពីសត្វព្រៃ ដែលត្រូវបានជួញដូរខុសច្បាប់ នៅឯផ្សារអាហារសមុទ្រមួយ ក្នុងទីក្រុង វូហាន នៃខេត្ត Hubei ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×