ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុនរាប់រយនាក់ ត្រូវបានជម្លៀសចេញពីក្រុងវ៉ូហាន ដោយសារខ្លាចឆ្លងវីរុសកំណាច

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia ពលរដ្ឋជប៉ុនជាច្រើននាក់ បានជម្លៀសខ្លួនចេញពីក្រុងវ៉ូហាន ដែលជាតំបន់ បង្កឲ្យមនុស្សរាប់រយនាក់ ស្លាប់ដោយសារផ្ទុះវីរុស ដែលបង្កការភ័យខ្លាច នៅក្នុងក្រុងរបស់ប្រទេសចិន ហើយបានដឹកជញ្ជូនចេញ ខណៈដែលពួកគេមកដល់ក្រុងតូក្យូ ដោយសុវត្ថិភាព នៅថ្ងៃពុធនេះ ។

សរុបទៅពលរដ្ឋជប៉ុន ចំនួន២០៦នាក់ បានមកដល់ដែនដីនៃក្រុងតូក្យូ នៅឯព្រលានយន្តហោះ Haneda នៅព្រឹកថ្ងៃពុធនេះ ដោយមានសុខភាពល្អជាធម្មតា ដែលបានត្រួតពិនិត្យ នៅមុនពេលឡើងជិះយន្តហោះ និងនៅឯព្រលានយន្តហោះ ប៉ុន្តែមិនមានការកំណត់ពេលវេលាណាមួយ សម្រាប់តាមដានជំងឺនោះទេ ។

អ្នកដំណើរ៤នាក់ ដែលមានសុខភាពមិនសូវល្អ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅពេលមកដល់ភ្លាមៗ ។ អ្នកនាំពាក្យរដ្ឋាភិបាល Yoshihide Suga បាននិយាយថា ប៉ុន្តែមិនមានការបញ្ជាក់ណាមួយនៅឡើយទេ ថាតើ ពួកគេបានឆ្លងនូវវីរុស ។

យោងតាមការចុះផ្សាយព័ត៌មានថ្មីៗនេះ បានឲ្យដឹងថា ពលរដ្ឋចិន១៣២នាក់បានបាត់បង់ជីវិត ខណៈជិត៦.០០០នាក់ បានឆ្លងវីរុសកូរ៉ូណា និងបានឆ្លងចូលប្រទេសទាំងនៅអាស៊ី និងអឺរ៉ុប សរុប១៦ប្រទេស ហើយ គិតត្រឹមថ្ងៃពុធនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×