ព័ត៌មានជាតិ

លោក គី តិច ៖ ជនជាប់ចោទកឹម សុខា កំពុងដោះបន្ទុកដោយបង្វែរថា ពលរដ្ឋបង្គាប់ឲ្យធ្វើសកម្មភាពក្បត់ជាតិ (វីដេអូ)

ជនជាប់ចោទកឹម សុខា កំពុងដោះបន្ទុកដោយបង្វែរថា ពលរដ្ឋបង្គាប់ឲ្យធ្វើសកម្មភាពក្បត់ជាតិ

លោក គី តិច ៖ ជនជាប់ចោទកឹម សុខា កំពុងដោះបន្ទុកដោយបង្វែរថា ពលរដ្ឋបង្គាប់ឲ្យធ្វើសកម្មភាពក្បត់ជាតិhttps://www.dap-news.com/national/2020/01/29/28986/

Posted by Dap_News_Website on Wednesday, January 29, 2020

ភ្នំពេញ ៖ សវនាការសំណុំរឿងសន្ទិដ្ឋិភាព ជាមួយបរទេស ឬ ក្បត់ជាតិរបស់លោក កឹម សុខា ឈានចូលដល់សប្តាហ៍ទី៣ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅតែបន្តមានការខ្វែងគំនិតគ្នា។ នេះបើតាមលោក គី តិច មេធាវីខាងរាជរដ្ឋាភិបាល។ បើតាមលោកមេធាវី ក្រោយមានការចោទប្រកាន់ ពីទោសក្បត់ជាតិ មានបរទេសនៅពីក្រោយ លោក កឹម សុខា ចង់បង្វែរមកថា ពលរដ្ឋជាអ្នកបង្គាប់បញ្ហា ឲ្យលោកធ្វើសកម្មភាពទាំងអស់នេះវិញ។

កាលពីអំឡុងឆ្នាំ២០១៧ បានបែកធ្លាយឃ្លីបវិដេអូមួយជាង១០នាទី បង្ហាញពីសកម្មភាពលោក កឹម សុខា និយាយទៅកាន់អ្នកគាំទ្រ នៅបរទេសបង្ហាញពីការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានបរទេសនៅពីក្រោយ ។ បន្ទាប់ពីការបែកធ្លាយ ក៏មានការចោទប្រកាន់ពីទោសក្បត់ជាតិ ទើបរហូតដល់មានការរំលាយ គណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧នោះដែរ។

ក្រោយបញ្ចប់សវនាការនៅព្រឹកថ្ងៃ២៩ មករា រួចមក លោក គី តិច បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ដោយសារមានសំណើរ ពីតំណាងអយ្យការពាក្យថា គេ នៅក្នុងការនិយាយ ក្នុងវិដេអូឃ្លីបជនជាប់ចោទកឹម សុខា ហ្នឹងមានពាក្យគេ ច្រើន មានការប្រកែក ។ ពេលខ្លះទៅគេហ្នឹង មើលឃើញថា គាត់សំដៅទៅលើ រដ្ឋាភិបាលបរទេសណាមួយ ប៉ុន្តែដល់ពេលយើងចុចសួរទៅគាត់វិញ គាត់ប្រកែកថា អត់ទេ គាត់សំដៅទៅលើប្រជាជន នៃរដ្ឋបរទេសនោះទេ” ។

លោកថា ដូច្នេះមានការខ្វែងគំនិតគ្នា ទើបតំណាងអយ្យការ ស្នើទៅក្រុមប្រឹក្សាជំនុំជម្រះថា គួរតែអញ្ជើញអ្នកជំនាញអក្សរសាស្រ្ត ដើម្បីមកបញ្ជាក់ពាក្យ គេក្នុងប្រយោគលោក កឹម សុខានិយាយនេះ ចង់សំដៅទៅលើរដ្ឋាភិបាល នៃរដ្ឋបរទេសនោះ ឬមួយក៏ប្រជាជន។ តែក្រុមប្រឹក្សាជំនុំជម្រះសម្រេច មិនទទួលយកសំណើនេះទេ ព្រោះក្រុមប្រឹក្សា មានសមត្ថភាពក្នុងការពន្យល់ និងការសម្រេចចិត្តបាន ចំពោះពាក្យគេនេះបាន ។

លោកបញ្ជាក់ថា “ជនជាប់កឹម សុខា កំពុងដោះបញ្ហា ដែលតំណាងអយ្យការ ដាក់ការចោទប្រកាន់ហ្នឹង គឺចង់បង្វែទៅថា ប្រជាជនទេដែលបង្គាប់ឲ្យគាត់ មកធ្វើសកម្មភាពហ្នឹង(ក្បត់ជាតិ)។ ចង់ថា បងប្អូន ខ្មែរយើងដែលនៅបរទេសនុងចង់ឲ្យគាត់ធ្វើ មិនមែនររដ្ឋាភិបាលនៃប្រទេសទាំងនុងទេ” ។

បើលោក គី តិច រហូតមកដល់ព្រឹកនេះ មេធាវីលោក កឹម សុខា បានកើនឡើង៩រូបហើយ៕

To Top