ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងការប្រកាសនាពេលថ្មីៗនេះ ដោយទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការលក់សព្វាវុធតម្លៃ ៣០០លានដុល្លារទៅឱ្យតៃវ៉ាន់។ លោកបានលើកឡើងថា ការលក់អាវុធនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា។ លោកបានបន្ថែមថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់គ្រប់ធនាគារពង្រីកឥណទានដល់វិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ ដើម្បីបង្កើនការនាំចេញអង្ករប្រណីតកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ អគារស្នាក់ការកណ្តាល វីងថៅវើ (Wing Tower) នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ធនាគារទាំងអស់...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ពិធីនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីរាជការ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ៤០០នាក់។ សាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់លោកមេធាវី ព្រហ្ម វិចិត្រសភា និងលោកស្រី សុខ លីណាត្រូវជាឪពុក-ម្តាយរបស់ជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តានាំកូនខ្លួន ដែលជាជនបង្កបើករថយន្ដបុកគេស្លាប់ នៅខណ្ឌទួលគោក មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ សកម្មភាពក្រុមគ្រូបង្គោលរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការហ្វឹកហាត់ពង្រឹងកាយសម្បទាជាប្រចាំនៅមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ត្រៀមចូលរួមក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៤) ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អចូលរួមទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីផ្តល់សេចក្តីទុកចិត្ត និងសេចក្តីសុខជូនប្រជាពលរដ្ឋ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលសុភមង្គល ក្រុងបាត់ដំបង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា...
ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តគោលនយោបាយ កំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ។ កំណែទម្រង់និងការបើកទូលាយមិនត្រឹមតែបានកែប្រែមុខមាត់របស់ចិន ដោយស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោកទៀតផង ។ ជាពិសេសគឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិន បានអនុវត្តយុទ្ធសាស្ត្របើកទូលាយកាន់តែសកម្មនិងម្ចាស់ការ ។ ចិន បានបង្កើតតំបន់ពាណិជ្ជកម្មសេរីចំនួន២២កន្លែង បានពន្លឿនកិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន បានកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ បានដាក់ចេញ«ច្បាប់ស្តីពីការវិនិយោគរបស់ពាណិជ្ជករបរទេស» បានកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។ល។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានប្រែពីការបើកទូលាយតាមរយៈលំហរទំនិញនិងធាតុដើម ទៅជាការបើកទូលាយតាមរយៈប្រព័ន្ធរបប...
តំបន់នានាលើទូទាំងពិភពលោកមាននិទាឃរដូវដូចគ្នា”អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាក៏ដូចជានៅជិតបង្កើយ—កំណែទម្រង់និងការបើកទូលាយរបស់ចិន កំពុងសរសេរ”រឿងវ៉ាវអំពីនិទាឃរដូវ”កាន់តែច្រើន កាលពីខែធ្នូ ឆ្នាំ ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកធ្វើដែលចាប់ដំណើរការនូវដំណើរប្រវត្តិសាស្រ្ត អំពីកំណែទម្រង់និងការបើកទូលាយរបស់ចិន ។ ប្រទេសចិន គឺជាអង្គភាពសេដ្ឋកិច្ចដែលមានប្រជាជនប្រហែលត្រូវជា ១ ភាគ ៥ នៃចំនួនប្រជាជនពិភពលោក ។ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ...
ពោធិ៍សាត់: រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៣នេះ បានធ្វើពិធីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និង លើកទិសដៅបន្តសម្រាប់ការងារឆ្នាំ ២០២៤ ។ ពិធីសន្និបាតនោះប្រារព្ធធ្វើឡើងនៅក្នុងសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកខូយ រីដា អភិបាល...
រាជធានីភ្នំពេញ៖ ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពឆ្នៃប្រឌិតដំបូងគេបង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក់ខ្ពស់លើការសន្សំរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងទទួលបានការការពារជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ សាកស្រមៃមើលថា គណនីសន្សំដែលអាចផ្តល់ជូនអតិថិជននូវការប្រាក់ខ្ពស់រហូតដល់ 12% ក្នុងមួយឆ្នាំ ដោយគិតទៅតាមការសន្សំប្រាក់ប្រចាំខែរបស់អតិថិជន ហើយ ថែមទាំងជួយសម្រាលដល់បន្ទុកនៃចំណាយលើថ្លៃ ថែទាំសុខភាពស្របពេលតែមួយទៀត។ ដោយគ្រាន់តែបើកគណនីសន្សំឆ្លាត លោកអ្នកនឹងទទួលបានកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃភ្លាមៗ រហូតដល់ $30,000 ទៅតាមគម្រោងសន្សំដែលលោកអ្នកបានជ្រើសរើស។ កញ្ចប់ធានារ៉ាប់រងសុខភាពដែល...