BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួន បានបញ្ចប់ការដកទ័ពទាំងស្រុង ចេញពីទីក្រុងសំខាន់ Kherson ដែលនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន ហើយ ។ ក្រសួងការពារជាតិនៅទីក្រុងម៉ូស្គូ បានឲ្យដឹងថា ទាហានទាំងអស់ ត្រូវបានផ្លាស់ប្តូរឆ្លងកាត់ទន្លេ Dnipro ទៅកាន់ច្រាំងខាងកើតកាលពីព្រឹកមិញនេះ ។ គ្មានឧបករណ៍យោធា ឬអាវុធត្រូវបានបន្សល់ទុក នៅច្រាំងខាងលិចនោះទេ ។ ក្រុង Kherson នៅតែជារដ្ឋធានីក្នុងតំបន់តែមួយគត់ ដែលត្រូវបានដណ្តើមយក បានដោយរុស្ស៊ី ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដូច្នេះការបាត់បង់ក្រុងនេះ គឺជាការរឿងដ៏សំខាន់បំផុត ។ រូបភាពពីលើដីបង្ហាញថា ស្ពានដែលទាហានរុស្ស៊ី ប្រើដើម្បីជម្លៀសត្រូវបានបំផ្លាញ ។ វាមិនទាន់ច្បាស់ ថាតើ អ្វីបណ្តាលឱ្យស្ពាននេះ រងការខូចខាតនោះទេ ប្រភពមួយចំនួនពីរុស្ស៊ី បានអះអាងថា ពួកគេបានបំផ្លាញស្ពាននេះដោយខ្លួនឯង ដោយបានបញ្ចប់ដំណើរការដកទ័ព ។ ទន្ទឹមនឹងនេះដែរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីយប់មិញថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមយកមកវិញនូវទីក្រុង និងភូមិរាប់សិប ខណៈដែលពួកគេឆ្ពោះទៅកាន់ ទីក្រុង Kherson ។ មេបញ្ជាការរបស់ក្រុងម៉ូស្គូ នៅក្នុងទឹកដីអ៊ុយក្រែន បានប្រកាសដកខ្លួន កាលពីថ្ងៃពុធ ដោយបានលើកឡើងថា ខ្លួនមិនអាចបន្តផ្គត់ផ្គង់ទីក្រុង បានតទៅទៀតនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៣០នាក់ គិតត្រឹមថ្ងៃសុក្រនេះ ពោលគឺកើនឡើង ចំនួន២១៤នាក់ បើធៀបនឹងថ្ងៃព្រហស្បតិ៍ ។ នេះបើយោងតាមក្រសួងសុខាភិបាល វៀតណាម បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីទាំងអស់ ត្រូវបានចម្លងក្នុងស្រុក ។ ការឆ្លងដែលបានរាយការណ៍ថ្មី បាននាំឱ្យចំនួនសរុបដល់កើនឡើងដល់១១.៥០៨.១៧០នាក់...
បរទេស៖ ប្រទេសចិន បានកាត់បន្ថយចំនួនពេលវេលា របស់អ្នកធ្វើដំណើរ និងទំនាក់ទំនងជិតស្និទ្ធ របស់អ្នកឆ្លងមេរោគត្រូវតែចំណាយ ក្នុងការដាក់ឱ្យនៅដាច់ពីគេ (ចត្តាឡីស័ក) ដែលជាការក្រិតតាមខ្នាតដ៏សំខាន់ នៃគោលនយោបាយ សូន្យកូវីដ ឬ Covid Zero ដែលបានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ នៅដាច់ពីគេ និងបង្កើនការខឹងសម្បារជាសាធារណៈផងដែរ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី១១...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ការបង្ហាញវត្តមាន របស់យន្តហោះរបស់ប្រធានាធីបរីអាមេរិក ប្រទេសមហាអំណាចនេះ បានបង្ហាញឲ្យឃើញថា កម្ពុជាមានសន្តិភាពេញលេញ ក្នុងការទទួលថ្នាក់ដឹកនាំ មហាអំណាច ហើយមានទុកចិត្តរបស់ថ្នាក់ដឹកកម្ពុជា...
ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង ៣រូបប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ និងឡាវលើសង្វៀន TV5 ព្រែកកំពឹសនៃព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម បន្ទាប់ពីយកឈ្នះលើគូប្រកួតមុនទឹកទី៥ដូចគ្នា នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អ្នកប្រដាល់កម្ពុជា ឡៅ សៃណេត ក្លិបបញ្ជាការដ្ឋានទ័ពពិសេសស្វាគមន៍អ្នកប្រដាល់ឡាវ Fang Khung...
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពី ពិធីទទួលស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើញដល់ របស់ប្រមុខដឹកនាំអាស៊ានទាំងអស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន រួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន រួមនឹងមេដឹកនាំអាស៊ាន បានយាង...
ភ្នំពេញ ៖ នាឱកាសថ្ងៃឈប់រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវចំនួន ២,៥៧៨,៨៣៨នាក់ ក្នុងនោះ ភ្ញៀវជាតិ ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៦៧៧នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ វិច្ឆិកា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំ អាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនលោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់។ សូមរំលឹកថា លោក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់ម្នាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ៣៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែតុលា បន្ទាប់ពីបានធ្លាក់ចុះ ៣៥ ភាគរយកាលពីខែមុន។ លោកស្រី Yulia Svyrydenko ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររបស់រុស្ស៊ី...