ភ្នំពេញ៖ ទីតាំងថ្មីនៃសាខា២៧១ មេហ្គា ម៉ល របស់ធនាគារ ជីប ម៉ុង ត្រូវបានដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទើបតែបានលេចរូបរាង នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការ សាកល្បងក្នុងពេលថ្មីៗនេះ។ ការសម្ពោធសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយករទេះរុញថ្មី ចំនួនមួយគ្រឿង រួមនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចំនួន១លានរៀល មកជូន លោកយាយចាស់ជរាមួយរូប ដើរមិនរួច រស់នៅបន្ទប់ជួលជាមួយកូនប្រុស នៅក្រុម២ ភូមិ១៦...
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដំណើរការសាកល្បង បានទាក់ទាញចំណាប់អារម្មណ៍ មហាជនជាច្រើន ជាពិសេស មិត្តៗយុវវ័យ មកដើរកម្សាន្ត ញ៉ាំអាហារ និងទិញទំនិញម៉ាកល្បីៗ និងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ អំពីជម្រើសផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាការតុបតែងរចនាខាងក្នុង និងជុំវិញផ្សារយ៉ាងទាក់ទាញបំផុត។ កាន់តែពិសេសថែមទៀត តារាវ័យក្មេងដល់ទៅ...
ភ្នំពេញ៖បន្ទាប់ពីមានកិច្ចប្រជុំត្រួតពិនិត្យផ្ទៃក្នុង ពីសំណាក់ក្រុមការងារកិច្ចការច្បាប់ នៃប.ស.ស. លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាព របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សេចក្តីព្រាងអនុក្រឹត្យខាងលើ ត្រូវបានបន្តលើកយកមកប្រជុំពិភាក្សា ជាមួយនឹងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៧ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក...
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ព្រមទាំងប្រតិភូអមដំណើរ នៃកងទ័ពជើងទឹក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម កិច្ចប្រជុំដកពិសោធន៍ ស្តីពីបណ្តាញព័ត៌មានទាន់ហេតុការណ៍ រវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កាលពីថ្ងៃចន្ទបានអំពាវនាវ ឱ្យអ៊ីស្រាអែល បញ្ឈប់គោលនយោបាយ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” របស់ខ្លួនក្នុងការសម្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ West Bank ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់បន្ទាប់ពីការសម្លាប់ ជនជាតិប៉ាឡេស្ទីនពីរនាក់ និងរបួសជនភៀសខ្លួន នៅក្នុងជំរុំជនភៀសខ្លួន Al-Jalazone...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសលីប៊ី និងប្រទេសតួគី កាលពីថ្ងៃម្សិលមិញនេះ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងរវាងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យនាំចេញនាំចូលប្រេង និងហ្គាសរវាងប្រទេសរៀងខ្លួន។ អនុស្សារណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងទ្រីប៉ូលី ដោយរដ្ឋមន្ត្រីការបរទេសលីប៊ី លោកស្រី Najla Al-Mangoush និងលោករដ្ឋមន្ត្រីការបរទេសតួគី លោក Mevlut Cavusoglu ដែលកំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅក្នុងប្រទេសតួគី។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានចោទសួរថា តើហេតុអ្វីទៅបានជាវិស័យកីឡា នៅទ្វីបអាស៊ី នៅទន់ខ្សោយ? ជាពិសេស បាល់ទាត់ សូម្បីវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក៏ពិបាកចូលដែរ ខណៈមានប្រទេសមួយចំនួនតូចប៉ុណ្ណោះ អាចចូលវគ្គជម្រុះ World Cup ជារៀងរាល់ពេល។ នាឱកាសអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី...
ស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អភិបាលរងស្រុករំដួលថ្មី ត្រូវចូលរួមសហការ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។ ការថ្លែងបែបនេះរបស់លោក រស់...
តូក្យូ៖ ប្រទេសកូរ៉េខាងជើង ថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ដែលជាលើកទីមួយ ដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត ៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ ពីអន្តរជាតិក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះបានចម្ងាយ ៤៦០០ គីឡូម៉ែត្រ...