ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជវិសាមញ្ញ សម្រេចជ្រើសតាំង ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះបិតាដែលបានសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅប្រទេសបារាំង ។ ការសម្រេចជ្រើសតាំងនេះ បានធ្វើឡើងក្នុងពិធិសមាជវិសាមញ្ញ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃ៩ កុម្ភៈ ក្នុងព្រះដំណាក់វាលស្បូវ...
របបយោធាមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ដោយបានអញ្ជើញ អង្គការប្រដាប់អាវុធ ជនជាតិភាគតិច (EAOs) ដើម្បីចូលរួមកិច្ចចរចា សន្តិភាពបឋម នៅថ្ងៃសហភាព ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍។ ប៉ុន្តែយោធាមិនបានអញ្ជើញអង្គការ ដែលខ្លួនបានប្រកាសថាជា “ក្រុមភេរវករ” ឡើយ។ យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២...
តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលមួយរូប បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនអាចទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច ពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ លុះត្រាតែសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រកបដោយ ប្រសិទ្ធភាពប្រឆាំងនឹងអ៊ីរ៉ង់។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់អ៊ីរ៉ង់លោក Ali Shamkhani បានលើកឡើងថា ចាប់តាំងពីវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា និងសមត្ថភាពរបស់អ៊ីរ៉ង់ ត្រូវបានរួមបញ្ចូល ការដកទណ្ឌកម្មគួរតែស្មើ នឹងពួកគេទាំងអស់។...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា គ្រោះរញ្ជួយដី កម្រិត៦,១រ៉ិចទ័រវាយ ប្រហារនៅភាគកណ្តាល មហាសមុទ្រអាត្លង់ទិច ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា នៅថ្ងៃអង្គារវេលាម៉ោង១១និង៥៩នាទី ម៉ោង សកល មានករណីរញ្ជួយដីមួយ កម្រិត៦,១រ៉ិចទ័រ អង្រួននៅភាគកណ្តាល នៃមហាសមុទ្រអាត្លង់ទិច ។...
បរទេស៖ ចិនគួរតែប្រុងប្រៀបខ្លួន នឹងភាពតក់ស្លុត ពីការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើប្រទេសរុស្ស៊ី ប្រសិនបើកងទ័ពរបស់ទីក្រុងមូស្គូ ចាប់ផ្តើមការលុកលុយចូលអ៊ុយក្រែន។ មន្ត្រីកំពូលម្នាក់របស់ទីក្រុងវ៉ាស៊ីនតោន បានព្រមានបែបនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួន ជាមួយវិមានក្រឹមឡាំង ប្រឈមមុខនឹងសម្ពាធ របស់លោកខាងលិច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាផ្នែកមួយនៃការបង្ហាញខ្លួន នៅក្នុងកម្មវិធី...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១...
ឌុបៃ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក IRNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មេដឹកនាំកំពូល នៃប្រទេសអ៊ីរ៉ង់លោក Ayatollah AliKhamenei បានធ្វើការរិះគន់និងចោទប្រកាន់ចំៗ ទៅលើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអាមេរិក បច្ចុប្បន្នលោក Joe Biden ថាកំពុងតែបានធ្វើឲ្យអាមេរិក បាត់បង់កេរ្ត៍ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួនបន្តចិម្តងៗ។...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរបស់រុស្សី Interfax នៅថ្ងៃអង្គារនេះបានចេញផ្សាយថា នាវាចម្បាំងរបស់រុស្សីចំនួន៦គ្រឿង បានធ្វើដំណើរឆ្ពោះទៅកាន់ សមុទ្រខ្មៅចេញពីដែនសមុទ្រ ក្នុងតំបន់មេឌីទេរ៉ាណេ ដើម្បីត្រៀមធ្វើសមយុទ្ធយោធាជើងទឹកមួយ។ សេចក្តីប្រកាសកាល ពីខែមុនរុស្សីបានបញ្ជាក់ថា នាវារបស់ខ្លួននឹងរៀបចំ ក្នុងការធ្វើសមយុទ្ធយោធា ដែលមានទាំងនៅក្នុងខែមករា និងខែកុម្ភៈផងដែរ ចាប់ពីដែនសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់សមុទ្រអាត្លង់ទិក។ គួរឲ្យដឹងដែរថានាវាចម្បាំងទាំង៦គ្រឿង នឹងធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ នៃប្រទេសតួកគីឆ្ពោះទៅដល់សមុទ្រខ្មៅ នៅថ្ងៃអង្គារនិងថ្ងៃពុធនេះ បើយោងតាមការបញ្ជាក់ដោយប្រភពចេញ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹងថា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣ ៨៧៩គ្រឿង ក្នុងនោះ ពិន័យជាប្រាក់ ចំនួន ១៩.៩១១.៨៩៥.០០០រៀល។ នេះបើយោងតាមរបាយការណ៍ បូកសរុបផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ បង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ...
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាកាត់បន្ថយការជួបជុំផឹកស៊ី ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ខណៈមេរោគនេះ កំពុងមានការកើនឡើង នៅទីក្រុងភ្នំពេញ ។ តាមរយៈសារសំឡេង ពិសេសផ្ញើជូន ជនរួមជាតិនៅយប់នេះសម្តេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យមានការកាត់បន្ថយចំនួនមនុស្ស ចូលរួមក្នុងកម្មវិធីសាសនា...