បរទេស៖ យោងតាមការប្រកាស របស់ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានឲ្យដឹងថាប្រេសិតពិសេស របស់សហរដ្ឋអាមេរិក នឹងគ្រោងធ្វើដំណើរ ទៅប្រទេសអេត្យូពី ហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជម្រុញការងារដំណោះស្រាយ សន្តិភាពនៅទីនោះ ស្របពេលស្ថានភាពកំពុងតានតឹង។ វិវត្តនៃកិច្ចការងាររបស់អាមេរិកនេះ ត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញ៉ាល់ ក្រោយពេលដែលមាន របាយការណ៍ថា ក្រុមសកម្មប្រយុទ្ធបះបោល Tigray បានវាយប្រយុទ្ធឆ្ពោះទៅកាន់កាប់ តំបន់ក្បែរទៅនឹងរដ្ឋធានី Addis Ababa...
បរទេស៖ ការសិក្សាថ្មីមួយបានធ្វើការសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង អាចនឹងទទួលបានសារធាតុ អ៊ុយរ៉ានីញ៉ូមទាំងអស់ ដែលខ្លួនត្រូវការ សម្រាប់អាវុធនុយក្លេអ៊ែ តាមរយៈកន្លែងចម្រាញ់ Pyongsan ហើយរូបភាពពីផ្កាយរណប លើកឡើងថា ប្រទេសនេះ អាចនឹងផលិតឥន្ធនៈនុយក្លេអ៊ែ កាន់តែច្រើនជាងដែលមាន។ បើទោះជាមានការផ្អាក លើការតេស្តអាវុធនុយក្លេអ៊ែ ចាប់តាំងពីឆ្នាំ២០១៧មកក៏ដោយ ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយថា ខ្លួនកំពុងតែបន្តកសាងឃ្លាំនុយក្លេអ៊ែ ហើយក្នុងឆ្នាំនេះ វាហាក់បានចាប់ផ្តើម...
បូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មនុស្សចំនួន៦នាក់ បានស្លាប់ និង១១នាក់រងរបួស ហើយ២០នាក់ ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង នៅភាគនិរតីនៃ ប្រទេសនេះ ។ នាយកដ្ឋាន Narino របស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា សណ្ឋាគារ និងអាជីវកម្ម១កន្លែង ត្រូវបានកប់ដោយល្បាប់ ។...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា សន្តិសុខរដ្ឋរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានចាប់ខ្លួនជនជាតិលីបង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិក ក្រុមរបស់ក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) ។ ជនជាតិលីបង់ ដែលត្រូវបានចាប់ខ្លួន នោះរស់នៅស្រុក Akkar ភាគខាងជើងប្រទេស បានសារភាពថា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា នាយកដ្ឋានប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់ របស់ប្រទេសលីប៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនចំណាកស្រុកខុសច្បាប់ ចំនួន១៦៣នាក់ ត្រូវបាននិរទេសទៅកាន់ ប្រទេសកំណើតរបស់ពួកគេវិញ គឺប្រទេសនីហ្សេរីយ៉ា ។ នាយកដ្ឋានបានឲ្យដឹងថា “ផ្អែកលើការណែនាំ របស់ក្រសួងមហាផ្ទៃ និងការិយាល័យអគ្គមេធាវី ជនចំណាកស្រុក នីហ្សេរីយ៉ាខុសច្បាប់ ចំនួន១៦៣នាក់...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តឲ្យបានតឹងរ៉ឹង ជុំវិញវិធានការនៃការហាម មិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកំសាន្ត ក្នុងភូមិសាស្រ្តភ្នំពេញ បើទោះបីអាហារដ្ឋាន បៀហ្គាឌិន បើកឲ្យដំណើរការ ជាប្រក្រតីឡើងវិញក៏ដោយ ។ ការដាក់បទបញ្ជាបាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី...
ភ្នំពេញ៖ ក្នុងនាម ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃស្នូល លោក សយ សុភាព បានថ្លែងអំណរគុណ ដល់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានបន្តបើកទ្វារទឹក មិនឱ្យលិច ផ្ទះសំបែង និងផលដំណាំ (ស្រូវកំពុងចេញផ្លែ) អ្នកនៅខាងលើ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ...
វ៉ាស៊ីនយោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ី ពីការខកខានក្នុងការបង្ហាញ ពីភាពជាអ្នកដឹកនាំ លើការប្រែប្រួលអាកាសធាតុ ក្នុងការរិះគន់យ៉ាងចាស់ដៃ ចំពោះមេដឹកនាំរបស់ពួកគេ ចំពោះការមិនចូលរួម កិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង បង្កើតកិច្ចព្រមព្រៀងអាកាសធាតុថ្មី ដ៏មានមហិច្ឆតាមួយ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យានៅក្នុងកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុរបស់អង្គការ សហប្រជាជាតិថា នឹងផ្តល់ថវិកាដល់ទៅ ១០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីជួយអាស៊ីតាមបណ្តោយផ្លូវ ឆ្ពោះទៅរកការគ្មានការបំភាយឧស្ម័នកាបូនិច ដោយប្រើការបង្ហាញខ្លួនជាលើកដំបូង ក្នុងឆាកពិភពលោក ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ ក្នុងការទប់ស្កាត់ការឡើងកំដៅផែនដី។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុង សន្និសីទអាកាសធាតុ នៅទីក្រុង...
ភ្នំពេញ៖ ដោយមើលឃើញពីការលំបាក តាមរយៈរូបថតរបស់ក្មេងប្រុស គង់ សីហា កាលពីថ្ងៃទី២ ខែវិច្ឆិកា តាមប្រព័ន្ធបណ្តាញសង្គម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតំណាង លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោក កៅ...