ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិន ចំនួន៣លានដូសទៀត ដែល រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញបានដឹកមកដល់ ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងឱកាសអញ្ជើញបើក យុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦-១២ឆ្នាំ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ សម្តេចតេជោ...
បរទេស៖ ប្រធានាធិបតីអាមេរិកនិងបារាំង តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការផ្សះផ្សារចំណងមិត្តភាព ដោយប្រទេសបារាំងយល់ព្រម បញ្ជូនឯកអគ្គរាជទូតខ្លួន ឲ្យត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយសេតវិមានទទួលស្គាល់ថា ខ្លួនបានបង្កកំហុសក្នុងការចរចា កិច្ចព្រមព្រៀងឲ្យអូស្ត្រាលី ទិញនាវាមុជទឹកពីអាមេរិក ជំនួសពីបារាំងវិញ ដោយមិនបានពិភាក្សា ជាមួយទីក្រុងប៉ារីសជាមុន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងទ័ពជើងទឹករុស្ស៊ី បានធ្វើការហាត់សម វាយប្រហារគោលដៅ នៅក្នុងដែនសមុទ្រខ្មៅ ក្បែរតំបន់ឆ្នេរនៃឧបទ្វីបគ្រីមា ដោយប្រើប្រព័ន្ធការពារ មីស៊ីលតំបន់ឆ្នេរ Bastion របស់ខ្លួន ស្របពេលដែលអ៊ុយក្រែនបា្ររព្ធ ធ្វើសហសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ សហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ដែលមានការចូលរួម ដោយកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពណាតូផ្សេងទៀតនោះ គឺគ្រោងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១...
បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថា លោកបានព្យាយាមរៀបចំ កិច្ចសន្ទនាគ្នាមួយជាមួយ ប្រធានាធិបតីបារាំង លោក Emmanuel Macron ប៉ុន្តែរហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនទទួលបានជោគជ័យនោះទេ ក្រោយមួយសប្ដាហ៍បន្ទាប់ពី អូស្ត្រាលីលុបចោល កិច្ចព្រមព្រៀងនាវាមុជទឹក បង្កឲ្យមានជម្លោះការទូត ដ៏ធំមួយជាមួយប៉ារីស។ ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Scott...
បរទេស៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា កងទ័ពជើងអាកាសតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញយន្តហោះយ៉ាងប្រញាប់ជាថ្មី ដើម្បីព្រមានបណ្ដេញ យន្តហោះចិនចំនួន ១៩គ្រឿង ដែលហោះចូលក្នុងតំបន់ ការពារដែនអាកាសតៃវ៉ាន់ ហើយនេះ គឺជាហេតុការណ៍ថ្មីបំផុត ក្នុងភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែកញ្ញា...
ភ្នំពេញ៖ ក្រោយប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃ២៤ កញ្ញា បានចូលរួមសាទរ ដោយលោកថា នេះជាការទទួលខុសត្រូវ លើអាយុជីវិតរបស់ប្រជាជនខ្មែរជាង ១៦លាននាក់ ។ ជាមួយគ្នានេះ លោកសុំផ្តល់យោបល់ថា បើសិនពលរដ្ឋចង់ធ្វើបុណ្យ ឧទ្ទិសបុណ្យកុសល ជូនដល់ដូនតាអាចនិមន្តព្រះសង្ឃ មួយគ្រួសារតែមួយអង្គបានហើយ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា អស់រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញបានចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងឱកាសអបអរសាទរទិវា រំលឹកខួប២៨ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានលើកឡើងថា ថ្ងៃទី២៤ ខែ កញ្ញានេះជាខួប២៨ឆ្នាំ (១៩៩៣-២០២១) នៃថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៤៧៩នាក់ និងស្លាប់ចំនួន ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០៦ ៦១៩នាក់ អ្នកជាសះស្បើយចំនួន ៩៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យចំនួនទេសចរអន្តរជាតិ ថយចុះរហូតដល់ ៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះ នឹងបន្តធ្លាក់ចុះតទៅទៀត ក្នុងឆ្នាំ២០២១នេះ។ ក្នុងឱកាសអបអរសាទរទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើន ប្រកបដោយបរិយាបន្ន» សម្ដេចតេជោមានប្រសាសន៍ថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Recep Tayyip បានបញ្ជាក់អំពីបំណង របស់លោកចង់ឲ្យមហាអំណាច លោកខាងលិច ក្នុងការផ្តល់និងផ្គត់ផ្គង់ជំនួយ ទៅឲ្យអាហ្គានីស្ថានដោយផ្អែក ទៅលើដំណើរការនយោបាយ ដែលកំពុងប្រព្រឹត្តទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំនៃ អង្គការសហប្រជាជាតិលោក Erdogan បាននិយាយថា ពលរដ្ឋអាហ្គានីស្ថានត្រូវបាន ពិភពលោកទុកចោល អស់រយៈពេលជាង ៤ទសវត្សមកហើយ...