វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ពលរដ្ឋអាហ្វហ្គានីស្ថានត្រូវបាន បញ្ជូនទៅកាន់ទឹកដីអាមេរិក តាមជើងហោះហើរដំបូង ដែលមានចំនួនជាង ២០០នាក់ ក្នុងនោះរួមមាន កុមារ និងទារក ដែលមានជីវិតថ្មី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ហើយលោក ចូ បៃដិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទផ្សារចំនួន ២៧ទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុក-ក្រុង ចំនួន៥ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ៖ ក្រុងបាត់ដំបងចំនួន ៨ផ្សារ, ស្រុកសង្កែ ចំនួន ៦ផ្សារ, ស្រុកថ្មគោលចំនួន ២ផ្សារ ស្រុកកំរៀង ចំនួន...
ញូវដេលី៖ អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu បានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រ ពន្លឿនការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារ ដោយលើកឡើងថា ការការពារកុមារពីវីរុស គួរតែត្រូវបានផ្តល់អាទិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Naidu កំពុងនិយាយទៅកាន់អ្នកវិទ្យាសាស្ត្រ និងបុគ្គលិកនៃក្រុមហ៊ុន Bharat Biotech International Limited បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់រោងចក្ររបស់ខ្លួន...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក របស់ខ្លួន ត្រូវធ្វើនយោបាយ ស្មោះត្រង់ចំពោះជាតិមាតុភូមិ ខ្លួនឯងប្រកាន់ខ្ជាប់ការធ្វើនយោបាយ ដោយភាពថ្លៃថ្នូរ កុំលាបពណ៌គេ កុំមួលបង្កាច់គេ កុំបញ្ចេះពលរដ្ឋឲ្យស្អប់ បុគ្គលណាមួយ។ ការដាស់តឿននេះ ធ្វើឡើងក្នុងឱកាសលោក ដឹកនាំប្រជុំតាមកម្មវិធី ZOOM ដើម្បីពង្រឹងគុណភាពការងារផ្ទៃក្នុង គណបក្សនិងដាក់ទិស ដៅចូលរួមប្រកួតប្រជែង...
បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងវៀតណាម នៅខែក្រោយនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងចំណងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នេះបើតាមការនិយាយរបស់សេតវិមាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រសប្ដាហ៍នេះ។ លោកស្រី កាម៉ាឡា ហារីស នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចវៀតណាម និងជាមន្ត្រីមានឋានៈខ្ពស់បំផុត មកពីរដ្ឋបាលលោក បៃដិន...
បរទេស៖ សហរដ្ឋអាមេរិក បានធ្វើការដាក់ទណ្ឌកម្ម លើមន្ត្រីប៉ូលិសគុយបា និងថ្នាក់ដឹកនាំប៉ូលិសពីររូប នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងដំណើរឆ្លើយតបមួយ ចំពោះការបង្ក្រាបរបស់ រដ្ឋាភិបាលទីក្រុងហាវ៉ាណា លើក្រុមអ្នកតវ៉ា ហើយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននមានប្រសាសន៍ថា ចំណាត់ការជាច្រើនទៀត នឹងមានចំពោះថ្នាក់ដឹកនាំនានា។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ់ទីភ្នាក់ងារសារព័ត៌មាន India News Republic នៅថ្ងៃទី៣១...
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់ប្រទេសចិន ចំនួន១លានដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៨លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ចិន ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងឲ្យបានលឿន...
ភ្នំពេញ៖ ក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហព័ន្ធរុស្ស៊ី បានរៀបចំជំនួបធុរកិច្ចលើកដំបូង តាមប្រព័ន្ធអនឡាញ ជាមួយក្រុមហ៊ុនរុស្ស៊ី ផ្តោតលើប្រធានបទសំខាន់ចំនួន ៣គឺ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុនរុស្ស៊ី ក្នុងការស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសម្របសម្រួលការទូត...
បរទេស៖ ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ រដ្ឋាភិបាលចិនស្របច្បាប់ពីតៃប៉ិ ទៅប៉េកាំងប៉ុន្តែក៏បន្តបញ្ជូន ឧបករណ៍យោធាទៅឱ្យកោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដូចជាការឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី ៧ នៅឆ្នាំនេះ គឺចង់បង្ហាញពីឆន្ទៈក្នុងការការពារកោះនេះ ពីការវាយប្រហាររបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីការឆ្លងកាត់ចុងក្រោយ នៃច្រកសមុទ្រតៃវ៉ាន់ដោយ នាវាចម្បាំងអាមេរិក...