ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានណែនាំគ្រប់វត្តអារាមទូទាំងប្រទេស ត្រូវវាយស្គរ គោះជួង ដើម្បីបួងសួងសុំសេចក្តីសុខ ជៀសផុតពីជំងឺកូវីដ១៩ និងការជួញដូរមនុស្ស នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ.) តែងតែបានសហការ ជាមួយ ក្រសួងធម្មការ និងមេដឹកនាំសាសនាធំៗនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិន លើកទឹកចិត្តក្រុមតាលីបង់ អាហ្វហ្គានីស្ថាន ឱ្យប្រកាន់យកគោលនយោបាយ សាសនាកម្រិតមធ្យម ហើយសង្ឃឹមថា របបអាហ្វហ្គានីស្ថានថ្មី អាចធ្វើឱ្យមានភាពស្អាតស្អំ ជាមួយកងកម្លាំងភេរវករ អន្តរជាតិគ្រប់ប្រភេទ។ អ្នកនាំពាក្យលោកស្រី ហួ ឈុនយីង បានប្រាប់សារព័ត៌មានប្រចាំថ្ងៃ សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិន សង្ឃឹមថា ក្រុមតាលីបង់ អាចធ្វើការជាមួយគ្រប់ភាគី...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខឃឺដ បានឲ្យ ដឹងថា យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធចំនួន ១៨នាក់ មកពីបក្សកម្មករឃឺដរបស់តួកគី ហៅកាត់ (PKK) ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ដោយសារការវាយប្រហារ តាមយន្តហោះដែល ជាយន្តហោះគ្មានមនុស្សបើក នៅជិតក្រុង Sinjar នៅភាគ ខាងជើងអ៊ីរ៉ាក់...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានដកស្រងនូវ ប្រសាសន៍របស់លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន មកបង្ហាញថា ការស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ១៩ គួរតែផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ មិនគួរធ្វើឲ្យក្លាយទៅជាឧបករណ៍ ក្នុងការចោទប្រកាន់គ្នា ទៅវិញទៅមក ឬឧបករណ៍នយោបាយឡើយ។ នេះមិនមែនជាលើកទី១ទេ ដែលប្រទេសចិន បានចេញមុខបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការចូលរួមស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ១៩។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់នៅតំបន់សមុទ្រខ្មៅ ស្ថិតនៅភាគខាងជើងប្រទេសតួកគី បានកើនឡើងដល់ ៧៧នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈដែលត្រូវក្រុមសង្គ្រោះបន្ទាន់ កំពុងធ្វើការរុករកជនរងគ្រោះ បន្ថែមទៀត ។ ទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយរបស់ប្រទេសតួកគី បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា គ្រោះទឹកជំនន់ ដែលបង្ក ឡើងដោយភ្លៀងធ្លាក់ចុះ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានឆ្លងកាត់ការត្រួតពិនិត្យ ដោយជោគជ័យ ហើយនេះ បានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន-កម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូង នៃប្រជាជនទាំងពីរផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងខាងលើនេះ មានទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា...
LES CAYES, Haiti៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា ទីភ្នាក់ងារការពារជនស៊ីវិល របស់ប្រទេស ដែនកោះខារីបៀនបានរាយការណ៍ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដ៏ខ្លាំងបំផុតនៅភាគនីរតី នៃប្រទេសហៃទី កាលពីថ្ងៃសៅរ៍នោះ បានកើនឡើងដល់១.៩៤១នាក់ ។ ទីភ្នាក់ងារបានឲ្យដឹង តាមរយៈបណ្តាញសង្គម Twitter ថា គ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ...
ភ្នំពេញ៖ កម្ពុជា នឹងនាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ ខណៈសម្តេចតេជោ ក៏បានបរិច្ចាគ ២០ម៉ឺនដុល្លារទៀត ជួយមីយ៉ាន់ម៉ា សម្រាប់ជំនួយមនុស្សធម៌អាស៊ាន តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់សម្របសម្រួលជំនួយមនុស្សធម៌...
បរទេស៖ រូបថតដំបូងបានលេចចេញ ពីយន្តហោះដឹកទំនិញរបស់អាមេរិក C-17 ដែលផ្ទុកទៅដោយជនភៀសខ្លួន អាហ្វហ្កានីស្ថានរាប់រយនាក់ បន្ទាប់ពីពួកគេបានប្រញាប់ប្រញាល់ ឡើងយន្តហោះ នៅមុនពេលបុគ្គលិក យោធាអាចបិទពួកគេ ក្នុងបំណង ចង់រត់គេចពីពួកតាលីបង់។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានហោះហើរ យ៉ាងហោចណាស់យន្តហោះដឹកទំនិញធុន...
បរទេស៖ ប្រតិកម្មចំពោះការ កាន់កាប់របស់ពួកតាលីបង់ លើប្រទេសអាហ្វហ្គានីស្ថាន បានកើតមានពីជុំវិញពិភពលោក នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយភាគច្រើនបានជំរុញ ឲ្យពួកសកម្មប្រយុទ្ធ អនុញ្ញាតឲ្យអ្នកដែលចង់ចាកចេញ បានធ្វើដំណើរចាកចេញ និងឲ្យការពារសិទ្ធិស្ត្រីនិងក្មេងស្រី។ នៅអង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ António Guterres បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំង ស្តីពីស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយក្នុងសារធ្វីតធ័រមួយ កាលពីថ្ងៃអាទិត្យ លោកបានជំរុញពួកតាលីបង់ និងក្រុមដទៃទៀតទំាងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់...