បរទេស៖ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមបុរស ដែលពួកគេនិយាយថា គឺជាភ្នាក់ងារចារកម្មរុស្ស៊ី ទទួលខុសត្រូវបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ី លោក Alexei Navalny កាលពីមួយឆ្នាំមុន។ ប្រទេសទំាងពីរនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មផ្តោតលើ ជនជាតិរុស្ស៊ីចំនួន៧នាក់ ហើយក៏បានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលបានធ្វើការព្រមាន ចំពោះប្រទេសរុស្ស៊ី ជុំវិញរឿងអាវុធគីមី។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកនឹងតែងតាំងលោក Rahm Emanuel ដែលបានបម្រើការជាជំនួយការ កំពូលរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន ដើម្បីស្វែងរកការ បំពេញតួនាទីការទូតសំខាន់ ដែលបានទំនេរអស់រយៈពេល ប្រហែលពីរឆ្នាំមកហើយ។ លោកបៃដិន ក៏បានតែងតាំងលោក Nicholas Burns...
បរទេស៖ សម្រាប់ជាថ្ងៃទី២ ក្រុមអ្នកតវ៉ាបាននាំគ្នាដើរដង្ហែក្បួនៅតាមដងផ្លូវ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបង្ហាញពីការមិនពេញចិត្ត ចំពោះការកាន់កាប់អំណាចភ្លាមៗ បស់ពួកតាលីបង់ ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា កងទ័ពអាមេរិក អាចនឹងប្រចាំការក្នុងប្រទេសនោះ រហូតជនជាតិអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ក្រុមមន្ត្រី បាននិយាយប្រាប់ថា មនុស្សមួយចំនួន ដែលចូលរួមក្នុងបាតុកម្មថ្មីនោះ បានស្លាប់បាត់បង់ជីវិត...
បរទេស៖ អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគ្រោងនឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយចិន ចំនួនប្រហែល ៣លានដូស ឲ្យដល់ប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនបានបង្ហាញពីពេលវេលា ជាក់លាក់នៃការផ្តល់ឲ្យនោះទេ។ លោក Edwin Salvador ជាប្រធានការិយាល័យអង្គការ សុខភាពពិភពលោកប្រចំា នៅទីក្រុងព្យុងយ៉ាង បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំងចិន Sinovac ចំនួន២,៩៧លានដូស នឹងត្រូវបញ្ជូនទៅឲ្យ...
បង់ដាមេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលមានចំនួន ១៩០នាក់ គិតក្នុងថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើង ជារៀងរាល់ថ្ងៃដែលលើសពី ១០០ករណី ក្នុងមួយថ្ងៃជាលើកដំបូង និងនាំឱ្យចំនួនសរុប ទូទាំងប្រទេសកើនដល់ ១.១៣៦ នាក់ ។ ក្រសួងសុខាភិបាលប្រ៊ុយណេ បានឲ្យដឹងថា ករណីថ្មីទាំងអស់គឺជា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិជំនួយសង្គ្រោះនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន កំពុងតែយ៉ាប់យ៉ឺនយ៉ាង ឆាប់រហ័សបំផុត ដោយមានប្រជាជនចំនួន ១២,២លាននាក់ ជួបនឹងវិបត្តិអសន្តិសុខស្បៀង ។ ខណៈដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍ថា កំពុងភៀសខ្លួន ឬប៉ុនប៉ងរត់ឆ្លងកាត់ អាកាសយានដ្ឋានក្រុងកាប៊ុល ការិយាល័យសម្របសម្រួល...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម (IS) ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីក្រុមរដ្ឋអ៊ីស្លាម IS សមាជិកក្រុមប្រឹក្សាសន្តិសុខ បានកត់សម្គាល់ដោយមានការ ព្រួយបារម្ភយ៉ាងខ្លាំងថា ក្រុម IS និងក្រុមភេរវករដទៃទៀត នៅតែបន្តធ្វើអាជីវកម្ម ទាំងតាមអ៊ិនធឺណិត...
វ៉ាស៊ីនតោន៖ កិច្ចពិភាក្សានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង នឹងស្ថិតនៅពីក្រោយបញ្ជីអាទិភាព របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការដោះស្រាយ ជាមួយនឹងផលវិបាកបន្ទាប់ពី ការដកកងទ័ពរបស់ខ្លួនចេញ ពីអាហ្វហ្គានីស្ថាន។ លោក Harry Kazianis នាយកជាន់ខ្ពស់នៅមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិគិតគូរពីបញ្ហានេះ បានលើកឡើងនៅក្នុងសិក្ខាសាលា តាមអ៊ីនធឺណិត ដោយលើកឡើងថា វិបត្តិធំមួយពាក់ព័ន្ធនឹងជនភៀសខ្លួន និងការចាប់ពង្រត់អាចកើតឡើង...
វ៉ាស៊ីនតោន៖ លោក Charles Krulak ឧត្តមសេនីយ៍ផ្កាយ ៤ នៃកងម៉ារីនអាមេរិកចូល និវត្តន៍បានលើកឡើងថា សង្គ្រាមមិនមែនជាលទ្ធផល ដែលជៀសមិនរួចនៃ ទំនាក់ទំនងរវាងអាមេរិក និងចិន នាពេលអនាគតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Krulak បានឲ្យដឹងនៅក្នុងមតិមួយកាលពីថ្ងៃអង្គារ សម្រាប់គម្រោង Syndicate ថាមហាអំណាចនុយក្លេអ៊ែរទាំងពីរ នឹងខិតខំដើម្បីចៀសវាង...