តូក្យូ៖ ឯកសារបញ្ជាក់ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្ទុកអាវុធនុយក្លេអ៊ែរយ៉ាងតិច ១៥០ដង នៅអូគីណាវ៉ាក្នុងឆមាសទីមួយនៃឆ្នាំ១៩៥៧ មិនឆ្ងាយពីតំបន់ស៊ីវិលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ របាយការណ៍ប្រចាំ ឆ្នាំ១៩៥៥-១៩៦៤ ដោយផ្នែកអាកាសទី ៣១៣ បានបង្ហាញថា អូគីណាវ៉ាដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អាមេរិកនៅពេលនោះ ត្រូវបានប្រើជាមូលដ្ឋានយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់យោធា ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅអាស៊ី ពេលមានសង្គ្រាមត្រជាក់។ យោងតាមរបាយការណ៍ឆ្នាំ១៩៥៧...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា ក្រុមគ្រូពេទ្យដែលមានប្រភពមកពីមន្ទីរពេទ្យជាច្រើនកន្លែង បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មរយៈពេល ២៤ម៉ោង ចាប់ពីព្រឹកថ្ងៃចន្ទនេះក្រោយរដ្ឋាភិបាល បានប្រកាសដកជំនួយមួយចំនួនចេញ។ សមាគមន៍គ្រូពេទ្យអ៊ីស្រាអ៊ែល IMA បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបាននាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនឹង ការសម្រេចចិត្តរបស់ក្រសួងហិរញ្ញវត្ថុ ដែលបានធ្វើការដកនិងបញ្ចប់ជំនួយ ជាថ្នាពេទ្យទៅដល់ទីតាំងគ្រូពេទ្យជាង ៦០០កន្លែង ដែលប្រើប្រាស់សម្រាប់ កិច្ចការងារប្រយុទ្ធប្រឆាំងកូវីដ។ លោក Zion Hagay ប្រធាន...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានថ្លែងការរិះគន់ចំៗទៅលើលោក សម រង្ស៊ីដែលលោកបានដាក់រហស្សនាមឲ្យថា ជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះថា នៅពេលប្រជាពលរដ្ឋខ្មែរកំពុងពិបាក ដោយការខ្វះខាតក្នុងពេលកំពុងផ្ទុះ ជំងឺកូវីដខ្លាំងកាលពីមួយខែ មុនអត់មានចេញមកអើពើជួយទេ ប៉ុន្តែដល់ពេលប្រមុខរាជរដ្ឋាភិបាល បានខិតខំរិះរកវិធីដោះស្រាយ បានដោយផ្គត់ផ្គង់ចំណីអាហារទាន់ពេលវេលា ទើបឯងស្វះស្វែងមកជួយរកស្បៀងឲ្យ ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោក...
ភ្នំពេញ៖ ដើម្បីបង្កការងាយស្រួល កុំឲ្យពិបាកចេញមកបង់អគ្គិសនី ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម អគ្គិសនីកម្ពុជា សម្រេចឲ្យអ្នកជំនាញគិត យកមធ្យមភាគប្រើប្រាស់ ចំនួន៣ខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជិតទាំងស្រុងនោះ។ ការយកមធ្យមភាគ ៣ខែ ដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជន ណាម្នាក់ឡើយ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ សេចក្ដីជូនដំណឹងបន្តថា...
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ ហើយដែលកម្ពុជាបានបញ្ជាទិញពីចិន ក្នុងនោះរួមមាន ៖ ទិញលើកទី១ ចំនួន១.៥លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦...
ភ្នំពេញ៖ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១យប់ លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរ សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្រាបមុខសញ្ញា នាំចេញដោយមិនស្របច្បាប់ចំនួន ២ករណី ក្នុងភូមិសាស្រ្តស្រុកកំរៀង...
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៩ ខែឧសភានេះ ក្នុងការបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់សហភាពមួយនេះ នៅទីក្រុង Porto ប្រទេសព័រទុយហ្កាល់ ដោយមេដឹកនាំមកពីប្រទេសនានា ជាសមាជិកបានចូលរួមក្នុងកិច្ចប្រជុំនេះ ។ ចេញសេចក្តីថ្លែងការណ៍របស់លោកស្រី Ursula von der Leyen...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ “អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងថ្មី ៥០៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៧៩ នាក់ និងស្លាប់ ៦ នាក់ ។ ក្រសួងបញ្ជាក់ថា ក្នុងនោះករណីឆ្លងសហគមន៍ ៤៩៥នាក់ និង អ្នកដំណើរពីបរទេស១១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...