បរទេស៖ នៅថ្ងៃអង្គារ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន បានប្រកាសថា ក្រុមឧទ្ទាមតាលីបង់ បានសម្លាប់កងកម្លាំងរក្សាសន្តិសុខ របស់ខ្លួនដល់ទៅ ២៩១នាក់ ត្រឹមរយៈពេល ១សប្តាហ៍ចុងក្រោយនេះ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមនេះបានព្យាយាមបង្ក ជារលកអំពើហិង្សាសាជាថ្មី នៅមុនកិច្ចប្រជុំថ្មីមួយ ហើយតួលេខស្លាប់នេះ គឺជាតួលេខស្លាប់ដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ ១៩ឆ្នាំ របស់ប្រទេសនៅក្នុងជម្លោះ ជាមួយនឹងក្រុមប្រយុទ្ធមួយនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមតាលីបង់បានវាយប្រហារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មិថុនានេះ បាននិងកំពុងអញ្ជើញប្រកាស អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ ៦០ម៉ឺនគ្រួសារ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា បើទោះបីជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងកម្រិតទ្វេភាគី និងពហុភាគី នៅតែរក្សាបាននូវភាពសំខាន់ ជាពិសេសមិត្តចិន បានចាត់ទុកកម្ពុជា ជាអាទិភាពចម្បងក្នុងការ រួមចំណែកទប់ស្កាត់ជំងឺនេះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ។ ក្នុងពិធីចុះហត្ថលេខាលើ...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងថាប្រអប់ខ្មៅនៃ យន្តហោះដឹកអ្នកដំណើរមួយ ដែលបានធ្លាក់នៅលើ ដែនអាកាសរបស់ទីក្រុង Tehran នៅក្នុងខែមករា នឹងត្រូវបញ្ជូនទៅប្រទេសបារាំង ដើម្បីពិនិត្យមើលទិន្នន័យនេះ។ លោក Zarif បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេសកាណាដា លោក Francois-Philippe Champagne កាលពីថ្ងៃច័ន្ទថា...
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ ហៅកាត់ថា CREA លោក ឃាង ពុទ្ធី បានថ្លែងនូវការសំណូមពររបស់លោក ឱ្យម្ចាស់ដីទាំងឡាយ ដែលមិនទាន់ប្រើប្រាស់ សូមកុំបន្តទុកចោលទំនេរ ដោយមិនបានធ្វើអ្វី សម្រាប់ផលិតកម្មផ្សេងៗ រាប់ទាំងការដាំដុះ ចិញ្ចឹមសត្វ និងវិនិយោគផ្សេងៗ។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាច អង្គារ៍ ទី២៣...
ភ្នំពេញ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រហូតមកដល់ពេលនេះ ក្រុមការងារ បានដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋដែលរងគ្រោះ សម្រេចបានចំនួន ៥៨ករណីស្មើ នឹង ១៤៤៩គ្រួសារ ខណ:នៅសល់ចំនួន ៣ករណីទៀត កំពុងដោះស្រាយបន្ត។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តស្ទឹងត្រែង”...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម របស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទ អ្នកជំងឺផ្សេងទៀតចំនួន ១៥នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅចក្រអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសសរុបកើនដល់ ៤២.៦៤៧នាក់ ។ តួលេខនៃអ្នកស្លាប់ទំាងនោះរួមមាន បានមកពីបណ្តាមន្ទីរពេទ្យ កន្លែងថែទំាអ្នកជំងឺ...
វ៉ាស៊ីនតោន៖ សៀវភៅអនុស្សាវរីយ៍ របស់អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក ចន បូលតុន កំពុងព្រួយបារម្ភថា ធ្វើឱ្យមានការមិនទុកចិត្តគ្នា កាន់តែខ្លាំងឡើងរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចំពេលមានកិច្ចការទូត នុយក្លេអ៊ែរជាប់គាំង ដោយសារវាបង្ហាញថា គោលនយោបាយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានជំរុញដោយអ្វី ដែលលោកបូតុនហៅថា គណនាការបោះឆ្នោតឡើងវិញ។ នៅក្នុងសៀវភៅនាពេលខាងមុខ របស់លោកដែលមានចំណងជើងថា...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នំា២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃចន្ទថា កាលពីថ្ងៃចន្ទ ប្រទេសឈីលី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៤៦.៩៦៣នាក់ ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន ៤.៥០២នាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានអ្នកឆ្លងជំងឺថ្មីចំនួន ៤.៦០៨នាក់ ត្រូវបានគេរកឃើញ និងអ្នកជំងឺចំនួន...