រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០៧នាក់ ដែលមានអ្នកឆ្លងលើសពី៩នាក់ ដែលគេរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ក្នុងចំណោមអ្នកដែលមានជំងឺឆ្លងថ្មីៗនេះ អ្នកជំងឺទំាងអស់មកពីតំបន់រ៉ងហ្គូន មិនមានប្រវត្តិធ្វើដំណើរនៅក្នុង រយៈពេល១៤ថ្ងៃ ប៉ុន្តែមានការទាក់ទង ជាមួយអ្នកជំងឺមុនៗ...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩ បានបន្តឆ្លងរាលដាលខ្លាំងនៅតំបន់អឺរ៉ុប ខណៈដែលស្លាប់នៅក្នុងបញ្ជីគិតត្រឹមថ្ងៃសៅរ៍ មានច្រើននាក់ នៅក្នុងទ្វីបនេះ ពិសេសបានបង្កផលប៉ះពាល់ខ្លាំង ដល់បណ្តាប្រទេសជាច្រើនទៀត ។ អេស្ប៉ាញ បានក្លាយជាប្រទេសឈរ ក្នុងលំដាប់លេខ២ ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលមានអ្នកស្លាប់ ជាង ២០.០០០នាក់ បន្ទាប់ពីអ៊ីតាលី ទន្ទឹមនេះដែរ...
ភ្នំពេញ៖ ពេលអ្នកឯង (វៀតណាម) ឈ្លានពានយកទឹកដីរបស់គេ (ខ្មែរ) អ្នកឯងសើចសប្បាយក្អាកក្អាយ ស្របពេលដែលគេកំពុង ឈឺចាប់យ៉ាងខ្លាំងចុះពេលគេ (ចិន) ឈ្លានពានយកទឹកដីរបស់ អ្នកឯងវិញតើអ្នកឯងឈឺចាប់ឬទេ យល់អារម្មណ៍ពេលបាត់បង់ដែរឬទេ? នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក អ្នកភូមិផងរបងជាមួយ ឬប្រទេសជិតខាងគ្នាមិនដែល ត្រូវគ្នាទេជាក់ស្ដែងក្នុង ប្រវត្តិសាស្រ្តប្រទេសខ្មែរ ធ្លាប់រងគ្រោះដោយសារទង្វើឈ្លានពាន យ៉ាងកម្រោលរបស់ប្រទេសសៀម និងយួនជាដើម។ ខ្មែរធ្លាប់បាត់បង់ទឹកដី ដោយសារការទន្ទ្រាន...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺ កូវីដ១៩” នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់ថ្មីបន្ថែមទៀតសរុបកើនដល់ ១០៧នាក់ ហើយមិនមានអ្នកឆ្លងថ្មីទៀតនោះទេ ៕
បរទេស៖ នៅចុងសប្តាហ៍នេះ រដ្ឋចំនួន ៧ ដែលស្ថិតនៅភាគឥសានរបស់អាមេរិក បានប្រកាសក្នុងការពន្យារពេល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ រហូតដល់ថ្ងៃទី ១៥ ខែឧសភាបើទោះបីជាប្រធានាធិបតី ដូ ណាល់ត្រាំបានបង្ហើបផែនការលម្អិត របស់គាត់ក្នុងការបញ្ចប់ការបិទទ្វារ នៅតាមរដ្ឋដែលរង ផលប៉ះពាល់តិចតួចបំផុត ចាប់ពីថ្ងៃទី ១ ខែឧសភាក្តី។ គួរឲ្យដឹងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមក លោកត្រាំត្រូវបានគេរំពឹងថានឹងធ្វើការផ្តល់ព័ត៌មាន លម្អិតអំពីយុទ្ធសាស្ត្ររបស់លោកដើម្បីចាប់ផ្តើមបើកដំណើរការ...
បរទេស៖ ទីបំផុតក្រោយព្រឹត្តិការណ៍ នៃការរាត្បាតវិរុសកូវីដ១៩នៅក្នុងប្រទេសចិន បានស្ងប់ស្ងាត់ទៅវិញហើយនោះការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ពេទ្យ ក្នុងចំណោមសេវាដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន ទៅកាន់តំបន់អឺរ៉ុបបាន ចាប់ផ្តើមឡើងវិញហើយ។ ការដំណើរការឡើងវិញនេះ ត្រូវបានគេមើលឃើញថាកំពុងបានជួយជំរុញការ ប្រយុទ្ធរបស់អឺរ៉ុបទៅនឹង ការរីករាលដាលនៃមេរោគកូវីដ១៩។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែមេសានេះបានសរសេរថា ដោយសារតែការកើនឡើង នៃសកម្មភាពដឹកជញ្ជូននិងបរិមាណកាន់តែច្រើនរួម ទាំងសេវាកម្មដែលអាចជឿទុកចិត្តបានកំពុងជួយទ្រទ្រង់ ដល់ពាណិជ្ជកម្មអន្តរជាតិ និងបណ្តាញផ្គត់ផ្គង់ពិភពលោកក្នុងពេលដ៏លំបាកនេះ។ ក្នុងនោះផងដែរប្រទេសចិន បាននឹងកំពុងខិតខំប្រឹងប្រែង...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការប្រកាសកម្មវិធី ជួយសម្រាលភាពលំបាក មានទឹកប្រាក់ចំនួន ១៩ពាន់លានដុល្លារ ដើម្បីជួយដល់កសិករអាមេរិក ដោះស្រាយផលប៉ះពាល់ពីវីរុសកូរ៉ូណា ដោយរួមមានប្រាក់ចំនួន ១៦ពាន់លានដុល្លារ បង់ឲ្យដោយផ្ទាល់ដល់អ្នកផលិត និងការទិញសាច់ ទឹកដោះ បន្លែ និងផលិតផ្សេងៗទៀត។ នៅក្នុងសន្និសីទមួយនៅសេតវិមាន រដ្ឋមន្ត្រីកសិកម្មសហរដ្ឋអាមេរិក លោក Sonny Perdue បាននិយាយថា...
ម៉ានីល៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងនៃប្រទេសហ្វីលីពីន បានប៉ះទង្គិចជាមួយ ក្រុមសកម្មប្រយុទ្ធមូស្លីមអាប៊ូសាយយ៉ាហ្វ រាប់សិបនាក់ដែលបានចងសម្ព័ន្ធភាព ជាមួយក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងត្បូងប្រទេស ដែលជាលទ្ធផលទាហានហ្វីលីពីន ១១នាក់ស្លាប់ និង ១៤ នាក់ផ្សេងទៀតរងរបួស។ មេបញ្ជាការយោធាប្រចាំតំបន់ លោកឧត្តមសេនីយ៍ទោ Cirilito Sobejana បាននិយាយថា ក្រុមល្បាតរបស់កងទ័ព កំពុងធ្វើប្រតិបត្តិការវាយលុក នៅពេលពួកគេបានចូលរួមជាមួយ យុទ្ធជនអាប៊ូសាយយ៉ាហ្វប្រមាណ...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ រស់នៅតាមបណ្ដាប្រទេសនានា ត្រូវថែទាំសុខភាព និងរក្សាអនាម័យឲ្យបានល្អ ដើម្បីបញ្ចៀសខ្លួនជំងឺកូវីដ១៩។ តាមរយៈគេហទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់ បានសរសេរថា “សូមក្មួយៗសិស្ស និស្សិត ដែលកំពុងសិក្សានៅតាម...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា កាលថ្ងៃសុក្រ លោក Anthony Fauci អ្នកជំនាញការជាន់ខ្ពស់ ផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានច្រានចោលទៅលើទ្រឹស្តី មួយដែលជាការឃុបឃិតគ្នា ដោយប្រកាសថា វីរុសកូរ៉ូណា ត្រូវបានបង្កើតឡើង ដោយមន្ទីរពិសោធន៍មួយ ។ លោក Fauci បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅឯសេតវិមានថា...