បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១០ ខែកញ្ញា បានឲ្យដឹងថា ប្រសិនបើអ្វីៗជោគជ័យនោះ ការចែកចាយវ៉ាកសាំងការពារវិរុសកូវីដ១៩ ទៅកាន់តំបន់នានានៅលើពិភពលោក នឹងក្លាយទៅជាការងារ ជាប្រវត្តិសាស្ត្រមួយ។ យោងតាមទីភ្នាក់ងារអាកាសចរណ៍ អន្តរជាតិហៅកាត់ថា IATA បានបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ពិភពលោក នឹងត្រូវការយ៉ាងហោចណាស់ យន្តហោះខ្នាតយក្សឬ Jumbo Jet ប្រមាណជា ៨០០០គ្រឿង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទោះបីកម្ពុជាជួបបញ្ហាជំងឺកូវីដ-១៩ និងជួបបញ្ហា ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក៏ដោយ រាជរដ្ឋាភិបាល កម្ពុជា នៅតែបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បន្ថែមទៀត។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំច្រកទ្វារព្រំដែន «ព្រៃវល្លិ៍» និងពិនិត្យពិភាក្សាអំពីបញ្ហា...
បរទេស៖ លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បាននិយាយថា ទីផ្សារវៀតណាមគឺធំល្មម សម្រាប់ក្រុមហ៊ុនជប៉ុន អនុវត្តផែនការវិនិយោគ ប្រកបដោយមហិច្ឆតា និងផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា តាមរយៈប្រទេសវៀតណាម គឺក្រុមហ៊ុនជប៉ុនអាចចូលទៅ ក្នុងប្លុកអាស៊ានដែល មានប្រជាជនជិត...
បរទេស៖ មន្ត្រីជាន់ខ្ពស់សេតវិមាន មួយរូបបាននិយាយ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងរៀបចំពិធីចុះហត្ថលេខានៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ សម្រាប់កិច្ចព្រមព្រៀងតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពរវាងអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម។ ថ្លែងក្នុងលក្ខ្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់សេតវិមានរូបនេះ ក៏បាននិយាយផងដែរថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម...
ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បរមាកម្មកនិយោជិត សម្រាប់ឆ្នាំ២០២១ មានចំនួន១៩០ ហើយរាជរដ្ឋាភិបាលសម្រេចបន្ថែម ២ដុល្លារទៀត គឺសរុបទាំងអស់១៩២ ខណៈ ឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករមានចំនួន ១៩០ដុល្លារ។ ប្រាក់ឈ្នួលនេះនឹងអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៧ដុល្លារ ក្នុងមួយខែ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធសប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងពិចារណាឡើងវិញ នូវគម្រោងចុងឆ្នាំ ក្រោយព្យុះទីហ្វុងវាយប្រហារ តំបន់មួយចំនួននៅក្នុងប្រទេស។ តាមសេចក្តីរាយការណ៍ លោក គីម ជុងអ៊ុន បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំមួយ របស់គណបក្សពលករកូរ៉េ កាលពីថ្ងៃអង្គារម្សិលមិញនេះ ស្តីពីកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា រយៈពេល៨ខែ ចាប់ខែមករា ដល់ខែសី ហា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលវិភាគទានសរុបចំនួន១៥ ៩៤៩ ៤៧៤ដុល្លារអាមេរិក មានការថមថយបន្តិច បើធៀបរយៈពេលដូចគ្នា...
ភ្នំពេញ៖ កិច្ចប្រជុំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤១ រយៈពេល៣ថ្ងៃតាមប្រព័ន្ធវីដេ អូខន់ហ្វើរិនបានបញ្ចប់ ដោយជោគជ័យ ខណៈវៀតណាមបានធ្វើជាម្ចាស់ផ្ទះ។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃ ព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំ ពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី៤១ នៅព្រឹកថ្ងៃទី១០...