បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញ ប្រទេសអេហ្ស៊ីប និងប្រទេសចិន បានធ្វើពិធីចុះហត្ថលេខា ទៅលើកិច្ចសហប្រតិបត្តិការគ្នាមួយ ដើម្បីអនុញ្ញាតិឲ្យមានកម្មវិធី បង្រៀនថ្នាក់ភាសាចិន នៅសកលវិទ្យាមួយចំនួន ក្នុងប្រទេសអេហ្ស៊ីបជាភាសាបរទេសទី២ ។ ពិធីនេះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងអប់រំ និងអប់រំអេហ្ស៊ីបគឺលោក Tarek Shawki និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅ Cairo គឺលោក Liao Liqiang ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយថា ប្រទេសប្រេស៊ីល បានធ្វើការរាយការណ៍តួលេខចុងក្រោយមួយ អំពីចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ដែលបានកើនឡើងទៅដល់ ១២៦៩៦០នាក់ ហើយត្រមតែ ២៤ម៉ោងចុងក្រោយ។ នៅក្នុងនោះផងដែរករណីឆ្លងថ្មី នៅទូទាំងប្រទេសក៏មាន ចំនួនកើនឡើងខ្លាំងផងដែរពោលគឺដល់ទៅ ១០២៧៣នាក់ ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នាហើយចំនួននេះ បានធ្វើឲ្យករណីឆ្លងសរុប មានទៅដល់ ៤១៤៧៧៩៤នាក់។ គួរឲ្យដឹងដែរថា ប្រទេសប្រេស៊ីលបានក្លាយទៅជា...
ប៉េកាំង៖ ប្រទេសចិន បានចោទប្រកាន់កងទ័ពឥណ្ឌាថា បានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងការបាញ់ព្រមានទៅលើអាកាស ក្នុងពេលប្រឈមមុខដាក់គ្នា ជាមួយបុគ្គលិកចិន នៅតាមព្រំដែនដែលមានជម្លោះ កាលពីថ្ងៃច័ន្ទ ចំពេលមានភាពតានតឹង ឡើងវិញរវាងប្រទេសទាំងពីរ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា អ្នកយកព័ត៌មានការពារព្រំដែនចិន បានចាត់វិធានការតបត ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ សេចក្តីថ្លែងការណ៍មិនបាន បញ្ជាក់ច្បាស់ថា តើវិធានការទាំងនោះជាអ្វី ឬថាតើកងទ័ពចិន ក៏បាញ់ព្រមានតបវិញដែរ...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នា ពង្រឹង ការអភិវឌ្ឍខ្សែច្រវ៉ាក់ តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដំឡូងមី ដើម្បីចូលរួមចំណែក ធ្វើឲ្យផលិតផលនេះ មានការកើនឡើងទាំងបរិមាណ និងគុណភាព។ ក្នុងពិធីសំណេះសំណាល ជាមួយសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងសមាគមអ្នកនាំចេញដំឡូងមី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក...
ភ្នំពេញ៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប ត្រូវតែជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរ ដែលមានគុណភាព មកកម្សាន្ដ ដែលអាចបង្កើននូវចំណូល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ច ផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ និងមានការទទួលស្គាល់ជាលក្ខណៈជាសកល លើការអភិរក្ស...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ថា ទាហានជើងទឹកបាននិយាយថា អគ្គីភ័យមួយបានកើតឡើង នៅលើនាវាដឹកប្រេងមួយគ្រឿង ដែលមានឈ្មោះថា MT New Diamond កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ បានស្ថិតនៅចម្ងាយប្រមាណ ៤០ម៉ាយ ពីតំបន់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសស្រីល័ង្កា ។ នាវាដឹកប្រេងនោះបាន ផ្ទុកប្រេងប្រមាណ ២៧០.០០០តោន ដែលជាប្រេងឆៅ...
ភ្នំពេញ៖ លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើក៏ដូចជាណែនាំដល់ក្រុមនិស្សិត ដែលត្រៀមចេញដំណើរទៅ សិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ ឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកមកជួយអភិវឌ្ឍន៍ជាតិ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមនិស្សិត ដែលត្រៀមចេញដំណើរ ទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលសេឡង់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោកអិត...
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការឧបត្ថម្ភលើកទីបី ដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១.០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១.០០០...
បរទេស៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ក្នុងទីក្រុងដាម៉ាស់ នាថ្ងៃចន្ទនេះ ស្របពេលដែលមេដឹកនាំស៊ីរីកំពុងតែប្រឹងប្រែង ប្រយុទ្ធនឹងសេដ្ឋកិច្ចធ្លាក់ចុះ ដែលគម្រាមធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យយោធាំ ដែលលោកទទួលបាន ដោយមានជំនួយពីទីក្រុងមូស្គូ ក្នុងជម្លោះអូសបន្លាយអស់មួយទសវត្ស។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Borisov និងលោករដ្ឋមន្ត្រីការបរទេស Sergei Lavrov...