បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសរដ្ឋអាមេរិក លោក Alex Azar បាននិយយានៅថ្ងៃចន្ទនេះថា ដំណើរទស្សនកិច្ចរបស់លោកនៅតៃវ៉ាន់ បានបង្ហាញឲ្យឃើញនូវ ការទទួលស្គាល់ចំណងមិត្តភាព និងភាពជាដៃគូចំពោះគ្នាដ៏ជ្រៀលជ្រៅ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីសុខាភិបាល សហរដ្ឋអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងតៃប៉ិថា...
បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់និយាយថា យន្តហោះចម្បាំងកងទ័ពអាកាសចិន តាមសេចក្តីរាយការណ៍ បានហោះកាត់ពាក់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទនេះ និងត្រូវបានតាមដានសង្កេតមើល ដោយមីស៊ីលតៃវ៉ាន់ ស្របពេលដែលរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar ធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់ ផ្តល់ការគាំទ្ររបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។ កងទ័ពអាកាសតៃវ៉ាន់ បាននិយាយប្រាប់ថា ប្រទេសចិនដែលសន្យា ធ្វើការសងសឹកចំពោះដំណើរ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូល កាន់មុខតំណែងអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរ ស័ក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)។...
ភ្នំពេញ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀល ពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់ កាលពីព្រលប់ថ្ងៃទី៣០ កក្កដា ថ្មីៗនេះ។ លោកឳពុកកូនពីររូបនេះ បានសម្តែងក្តីរីករាយថា «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែ កន្លះកេសហូបជាមួយអ្នករួមការងារ។ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះ ឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំ ដោយសារ រំភើបពេក ព្រោះមិនដែលបាន ឈ្នះទឹកប្រាក់ច្រើននឹង គេទេ។ ម្យ៉ាង មកឈ្នះចំពេលដែលត្រូវការ ចាំបាច់បែបនេះទៀត»។ លោកថា ទឹកប្រាក់នេះពិតជាមក ចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាត កូវីដ ធ្វើឲ្យប៉ះពាល់ដល់ អាជីវកម្មរបស់គាត់ហើយភរិយាលោក ក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹង យកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូប នេះ នៅមានអ្នកឈ្នះសរុបចំនួន ១៨នាក់ផ្សេងទៀតផងដែរ ចន្លោះ ពី ថ្ងៃទី ២៧ កក្កដា-០៣ សីហា។ ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់ ៥០ លានរៀល៥ លានរៀល ១០ម៉ឺនរៀល ១ ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ។ ពិសាដោយការទទួលខុសត្រូវ!
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួនជាង ១០០.០០០នាក់ និងលើសពី ៣លាននាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៩០៥នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៤៩.៩៧០នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់១០០.៤៧៧នាក់ និងមានអ្នកឆ្លងជំងឺដល់៣.០១២.៤១២នាក់ ។ រដ្ឋសៅប៉ូឡូ...
PRAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពលរដ្ឋចំនួន ១១នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រាដែលមានករណី អគ្គីភ័យឆេះអគារមួយកន្លែង នៅតំបន់ Karvina ភាគខាងកើតនៃសាធារណរដ្ឋឆេក កាលពីល្ងាចថ្ងៃសៅរ៍ ។ ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គីភ័យបានកើតឡើងនៅជាន់ទី១១ នៃអគារនៅក្រុង Bohumin កាលពីល្ងាចថ្ងៃសៅរ៍...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ទូរទស្សន៍ LBCI TV បានផ្សាយថា មន្ត្រីប៉ូលិសមួយរូបរបស់ប្រទេសលីបង់ បានស្លាប់ និងពលរដ្ឋចំនួន ១៤២នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងពេលប៉ះទង្គិចគ្នា ក្នុងអំឡុងពេលតវ៉ាប្រឆំានឹង វិធានការណ៍ច្បាបនៅក្រុងបេរ៉ាត់ ហើយករណីនេះ បានកើតឡើងបន្ទាប់ពីមាន ករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់ប្រទេសលីបង់ ដែលបានសម្លាប់មនុស្សតិចបំផុត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបាននាំគ្នា ស្វែងរកឃើញប្រអប់ខ្មៅ នៃយន្តហោះដែលបើកធ្លាក់ផ្លូវ នៅភាគខាងត្បូងនៃ ប្រទេសឥណ្ឌានោះហើយ ដែលក្នុងនោះអ្នកដំណើរ ១៨នាក់បានបាត់បង់ជីវិត។ យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ Air India ដែល ត្រូវបានគេដឹងថាបានធ្វើដំណើរពី ទីក្រុងឌុបៃបានចុះចតខុសផ្លូវ ដោយសារតែអាកាសធាតុ មិនអំណោយផល នៅឯអាកាសយានដ្ឋាន...
កោះកុង៖ លោក ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង និងមានការអមដំណើរដោយ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត និងក្រុមការងារនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានបានចុះសួរសុខទុក្ខ សំណេះសំណាល និងពាំនាំគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៥គ្រួសារ និងធ្វើសំណេះសំណាល សួរសុខទុក្ខដល់មន្ត្រីរាជការ ស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ...