តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកមិនពិចារណារំលាយសភា ជាន់ទាបនៅពេលនេះទេ ខណៈដែលលោកកំពុងផ្តោតលើការ ដោះស្រាយបញ្ហាប្រឈមក្នុងស្រុកមួយចំនួន ដូចជាអត្រាកំណើតធ្លាក់ចុះ។ ការកត់សម្គាល់របស់លោកបានកើតឡើង ចំពេលដែលមានការរំពឹងទុកថា លោកអាចនឹងហៅការបោះឆ្នោតមួយភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង ៧ ត្រូវបានប្រារព្ធឡើងនៅចុងខែនេះនៅក្នុង មណ្ឌលបោះឆ្នោតរបស់គាត់នៅហ៊ីរ៉ូស៊ីម៉ា ខណៈដែលការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក បាននិងកំពុងកើនឡើងចាប់តាំងពីលោក បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ...
ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បា ចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស បានបញ្ជាក់យ៉ាងច្បាស់ថា មូលដ្ឋានយោធាបន្ថែម នៅក្នុងប្រទេសរបស់លោក ដែលលោកបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់នាពេលថ្មីៗនេះ នឹងមិនត្រូវបានប្រើ ដើម្បីកំណត់គោលដៅលើប្រទេសចិន ឬប្រទេសណាមួយឡើយ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ Think Tank លោក ម៉ាកូស ក៏បានឲ្យដឹងផងដែរថា ចម្លើយសាមញ្ញគឺ “ទេ” នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក...
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ឲ្យបន្តជួយវិនិយោគគាំទ្រ ដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ តាមរយៈសារលិខិតអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍នៅអំឡុងពេល បំពេញទស្សនកិច្ចក្នុងទីក្រុងអាតែននោះ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ដំណាក់កាលមួយទៀតដែលអាច ផលិតគ្រាប់ក្បាលនុយក្លេអ៊ែរ ដោយខ្លួនឯងក្នុងចំនួន យ៉ាងហោចណាស់៥គ្រាប់។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ នឹងមិនបញ្ឈប់ក្នុងការផលិត គ្រាប់នុយក្លេអ៊ែរតែមួយគ្រាប់នោះឡើយ ហើយលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏បានព្រមានដែរថាការវិវត្តន៍មួយនេះ នឹងធ្វើឲ្យមានហនិភ័យកាន់តែខ្លាំងឡើង...
បរទេស៖ អជ្ញាធរនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស បើកឲ្យមានការស៊ើបអង្កេតមួយ ដែលហៅថាជាការបែកធ្លាយ ការសំងាត់ដោយភាគីអាល្លឺម៉ង់ នូវចំពោះព័ត៌មានថា លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensk អាចនឹងធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសអាល្លឺម៉ង់។ មេប៉ូលីសនៅទីក្រុងប៊ែរឡាំងលោកស្រី Barbara Slowik បានចេញមកបដិសេធ ចំពោះព័ត៌មានមិនផ្លូវការទាំងនោះថា បាននឹងកំពុងធ្វើឲ្យបាត់បង់កេរ្ត៍ឈ្មោះនៃ ក្រុមប៉ូលីសរបស់ទីក្រុងប៊ែរឡាំង និងគឺជាវិធីសាស្ត្រដែលគួរឲ្យខ្មាស់អៀនបំផុត ប្រសិនបើវាគឺជាការពិតទាំងនៅក្នុងប្រទេស និងចំពោះមុខអន្តរជាតិផង។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធ មិនបានចូលរួមក្នុងការរៀបចំផែនការ ក្នុងការវាយប្រហារដោយដ្រូន ទៅលើវិមានក្រមឡាំងកាលពីថ្ងៃពុធ ដែលមានបំណងសំខាន់ ដើម្បីធ្វើអត្តឃាតទៅលើ លោកប្រធានាធិបតីរុស្សី Vladimir Putin។ ប្រភពដដែលបានបន្តទៀតថា នៅក្រោយមួយថ្ងៃដែលបានចោទប្រកាន់ ប្រទេសអ៊ុយក្រែនថាបានរៀបចំផែនការ វាយប្រហារសម្លាប់លោក Putin នោះអ្នកនាំពាក្យរបស់លោក Putin ក៏បានចេញមកបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក៏ជាអ្នកចូលរួមគំនិត...
បរទេស៖ ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ មានការកាត់បន្ថយការបង្កហេតុ រវាងគ្នាក្រោយហេតុការណ៍វាយប្រហារ ដោយយន្តហោះដ្រូនទៅលើ វិមានក្រមឡាំងកាលពីព្រឹកថ្ងៃពុធ ដែលរុស្សីបានហៅការវាយប្រហារនេះ ជាការប៉ុនប៉ង់សម្លាប់មេដឹកនាំរុស្សីលោក Vladimir Putin ពីសំណាក់ប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោកស្រី Mao Ning បានពោលថា៖ ជំហរបស់ប្រទេសចិនចំពោះមុខ វិបត្តិនៅអ៊ុយក្រែនគឺច្បាស់ និងរក្សាលំនឹងដដែល។...
ភ្នំពេញ ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា និងលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី លើកទឹកចិត្តកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ។...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អ្នកទស្សនាទាំងអស់ កុំប៉ះពាល់វត្ថុទាំងឡាយណាបានដំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) ខណៈល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការហើយ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ បានបញ្ជាក់ថា...