ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ADB បានត្រៀមខ្លួនក្នុងការធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដោយមានការចួលរួម ពីប្រមុខដឹកនាំអាស៊ាន និង លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ។
ភ្នំពេញ៖ ខណៈដែលកម្ពុជាបាននិងកំពុង តែធ្វើម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ ហើយមានការចូលរួមពី ថ្នាក់ដឹកនាំសំខាន់ៗ លើកពិភពលោក លោក ហ៊ុន ម៉ានីបានប្រកាសស្វាគមន៍ និងចាត់ទុកការអញ្ជើញចូលរួមពី បណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗ នៅពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីតួនាទីដ៍សំខាន់របស់កម្ពុជា។ លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ វិច្ឆិកាយ៉ាងដូច្នេះថា៖...
ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅតែមានការព្រួយបារម្ភអំពីសង្គ្រាម នៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ ការទទួលបានស្បៀងអាហារនិងថាមពល សម្រាប់ប្រទេសជាច្រើន ធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានបើកជំនួបពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាទៅលើបញ្ហាក្នុងតំបន់ និងបញ្ហាអន្តរជាតិផងដែរ។ នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រី Amir-Abdollahian បានពណ៍នាទៅលើកិច្ចខិតខំ ដើម្បីចរចាគ្នារវាងទីភ្នាក់ងារ អាតូមិកអ៊ឺរ៉ង់ដែលហៅកាត់ថា AEOI ជាមួយនឹងទីភ្នាក់ងារអាតូមិកអន្តរជាតិ IAEA...
ភ្នំពេញ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ វិមានក្រមឡាំងបានចេញ មកធ្វើការបញ្ជាក់ច្បាស់ហើយថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នឹងមិនចូលរួមវត្តមានក្នុងកិច្ចប្រជុំ G20 ឬសូម្បីតែការចូលរួមតាមអនឡាញ និងវិដេអូថតទុកជាមុនឡើយ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov ក៏បានបញ្ជាក់ដែរថាលោក Putin ក៏នឹងគ្មានផែនការ ដើម្បីចូលរួចវេទិកាសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកដែលគ្រោងនឹង ធ្វើឡើងនៅរដ្ឋធានីបាងកកប្រទេសថៃ សប្តាហ៍ក្រោយនោះដែរ។ ចំពោះមុខអ្នកកាសែតលោក...
ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើង ដៃកងទ័ពជើងគោក អាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួម ប្រកួតរបស់ក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ រួមជាមួយនឹងប្រមុខរដ្ឋ/រដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ានដទៃទៀត និងនាយករដ្ឋមន្រ្តីចិន ជប៉ុន និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ភ្នំពេញ៖ លោក Jagdeep Dhankhar អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងភរិយា នារសៀលថ្ងៃទី១១ វិច្ឆិកានេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ។ ប្រភព៖ AKP