ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Viettel Cambodia ដែលផ្តោតទៅលើការអភិវឌ្ឍន៍ ឧស្សាហកម្មទូរគមនាគមន៍ សេវាមជ្ឈមណ្ឌលទិន្នន័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅរាជធានីភ្នំពេញ។ ក្នុងពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន...
បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានទៅកាន់ ចក្រភពអង់គ្លេសថា គួរតែបញ្ចប់សកម្មភាពគាំទ្រទៅដល់ កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ពោលគឺនៅបន្ទាប់ពីពេល ដែលអង់គ្លេសបានអះអាងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវបំពេញទស្សនកិច្ច ទៅកាន់កោះមួយនេះ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងកាលពីថ្ងៃចន្ទថា៖ នៅលើលោកនេះមានប្រទេសចិនតែមួយគត់ ហើយក្នុងនោះកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃអធិបតេយ្យភាពរបស់ចិន។ ពួកយើងអំពាវនាវឲ្យអង់គ្លេសត្រូវតែដាច់ខាត គោរពដែនអធិបតេយ្យភាពរបស់យើង និងឈប់បង្ហាញសញ្ញាដែលមាន កំហុសទៅកាន់ក្រុមផ្តាច់ខ្លួន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្ហាញ “ឆន្ទៈពិតប្រាកដ” របស់ខ្លួននៅក្នុងការចរចា ដែលសំដៅលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់អ្នកសម្របសម្រួលជាតិ នៃក្រុមមិត្តក្នុងការការពារនៃធម្មនុញ្ញ អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក គួរតែបង្ហាញថា ខ្លួននឹងមិន “បំពាន” កាតព្វកិច្ចរបស់ខ្លួន...
ម៉ូស្គូ៖ បណ្តាញព័ត៌មានឯកជនរបស់ឥណ្ឌា Zee News បានរាយការណ៍ថា ប្រទេសរុស្ស៊ី ដែលបានបំពេញតម្រូវការប្រេងតិចតួចបំផុតរបស់ ប្រទេសឥណ្ឌារហូតដល់ ខែមីនាឆ្នាំនេះ បានលេចចេញជាប្រទេសផ្គត់ផ្គង់ ប្រេងដ៏ធំបំផុតរបស់ប្រទេស ក្នុងខែតុលា លើសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។ ដោយដកស្រង់ទិន្នន័យ ពីក្រុមហ៊ុនតាមដានទំនិញថាមពល Vortex របាយការណ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ីក្នុងខែតុលាមានចំនួន ២២ ភាគរយ នៃការនាំចូលប្រេងឆៅសរុប...
ភ្នំពេញ៖ តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADDAULAH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការ ធ្វើកំណែទម្រង់ស៊ីជម្រៅ លើផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានវាយប្រហារនិងរិះគន់ចំៗ ទៅលើសកម្មភាពរបស់ លោកប្រធានាធិបតីអាមេរិក Joe Biden ហើយជាពិសេសអំពាវនាវឲ្យ មេដឹកនាំអាមេរិករូបនេះក្នុងការបញ្ឈប់សកម្មភាពពុតត្បុត របស់គាត់និងការគាំទ្រ ទៅដល់ក្រុមភេវរកម្មទៀតទៅ។ នៅក្នុងការបង្ហោះសារលើ Twitter លោក Amir-Abdollahian បានថ្លែងថា សេតវិមានបានបង្កើនកិច្ចការងារគាំទ្រទៅដល់ក្រុមភេវរកម្ម និងជាពិសេសផែនការបំផ្លាញអ៊ីរ៉ង់តាមរយៈការគាំទ្រក្រុមភេវរករ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយឲ្យសាធារណជនជ្រាបអំពី ការបញ្ចៀសចរាចរណ៍យាន្តយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀប កិច្ចប្រជុំជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះ នឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០...
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដីនៃ សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅកម្ពុជានេះ គឺជាការបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ស្អិតល្មួត និងជាទំនាក់ទំនងដែកថែបរវាងថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ...
បរទេស៖ ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបង្ហាញនូវ ផែនការថ្មីមួយដែលនឹង បញ្ចេញថវិកាជំនួយដែលមានទំហំដល់ទៅ ១៥ពាន់លានអឺរ៉ូឬត្រូវ១៤,៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំក្រោយក្នុងការទប់ទល់ទៅនឹងផលប៉ះពាល់ ដែលបង្កមកពីបញ្ហាកើនឡើង នៃតម្លៃថាមពលទៅលើអាជីវកម្ម និងពលរដ្ឋរបស់ខ្លួន។ ប្រភពដែលបានត្រូវ យកមកចេញផ្សាដោយ rt.com បានឲ្យដឹងទៀតដែរថាលុយទាំងនោះ ក៏ត្រូវបានទាញយកមកពីមួយចំណែកនៃកញ្ចប់លុយ ៩ពាន់លានអឺរ៉ូ ដែលអ៊ីតាលីនឹងបញ្ចេញសម្រាប់ឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការងារកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រី Giorgia...