រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានសម្តែង “ការសោកស្តាយនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំង” ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនផ្តល់ទិដ្ឋាការដល់គណៈប្រតិភូប៉ាឡេស្ទីនសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន “បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានភាពផ្ទុយគ្នាយ៉ាងច្បាស់ទៅនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទីស្នាក់ការអង្គការសហប្រជាជាតិ ជាពិសេសចាប់តាំងពីរដ្ឋប៉ាឡេស្ទីនជាសមាជិកអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ”។ ប្រភពបានឲ្យដឹងថា “លោកបានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ និងច្រានចោលការសម្រេចចិត្តរបស់ខ្លួន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តពេញលេញរបស់ប៉ាឡេស្ទីន ចំពោះច្បាប់អន្តរជាតិ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ និងកាតព្វកិច្ចចំពោះសន្តិភាព”។ កាលពីថ្ងៃសុក្រផងដែរ...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យមានការពង្រឹង មិនមែនការចុះខ្សោយនោះទេ ដែលជាតួនាទីរបស់អង្គការសហប្រជាជាតិ ដោយលេីកឡេីងថា កំណែទម្រង់គឺចាំបាច់ ដើម្បីជួយដល់ស្ថាប័នពិភពលោក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ អនុរដ្ឋមន្ត្រីការបរទេសលោក Ma Zhaoxu បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប៉ុន្មានឆ្នាំថ្មីៗនេះបានរំលឹកយើងម្តងហើយម្តងទៀតតាមរយៈវិបត្តិធំៗថា តួនាទីរបស់អង្គការសហប្រជាជាតិត្រូវតែត្រូវបានពង្រឹង មិនត្រូវបន្ថយទេ។ ស្ថានភាពរបស់វាត្រូវតែរក្សា មិនត្រូវបានជំនួស”។ លោកបានលេីកឡេីងថា ប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ គឺអាស្រ័យលើប្រទេសជាសមាជិកដែលប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ...
មណ្ឌលគិរី៖ ខិតប័ណ្ណជាច្រើនរបស់គ្រឹះស្ថានសិក្សានានា ត្រូវបានចែកយ៉ាងព្រោងព្រាត ដើម្បីជាដំណឹងជូនដល់បេក្ខជនបេក្ខនារីដែលមានបំណងចង់បន្តការសិក្សា ក្រោយបញ្ចប់ព្រឹត្តិការប្រឡងសញ្ញាប័ត្រទុតិយភូមិ នៃមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី។ ជាការកត់សម្គាល់ក្នុងសកម្មភាពចែកខិតប័ណ្ណទាំងនោះ ក៏មានវត្តមានផងដែរនូវខិតប័ណ្ណរបស់មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលចុះចែកដោយផ្ទាល់ពីសំណាក់ប្រធានមន្ទីរគឺលោកណយ ច័ន្ទតារានិងសមាជិក។ ខ្លឹមផ្សារនៃខិតប័ណ្ណនោះមានដូចជាការសិក្សាលើវគ្គបណ្តុះបណ្តាលជំនាញរួមមានអគ្គីសនី,ព័ត៌មានវិជ្ជា,ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ,សេវាកម្មកុំព្យូទ័រ,ការផ្សារអគ្គីសនី,ការថែទាំនិងជួសជុលទោចក្រយានយន្ត,សេវាកម្មកាត់សក់បុរស,និងសេវាកម្មសម្អាងកាយ ជាដើម។ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ថាសកម្មភាពចែកខិតប័ណ្ណនេះ បានធ្វើឡើងនៅទីតាំងសំខាន់ៗចំនួនពីរគឺ រង្វង់មូលគោព្រៃ និង មុខមណ្ឌលប្រឡងវិទ្យាល័យហ៊ុន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ...
ភ្នំពេញ ៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។ តាមរយៈសេចក្ដីណែនាំ ដដែល បានឱ្យដឹងថា ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក...
ត្បូងឃ្មុំ៖ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានបង្ហាញពីវឌ្ឍនភាពនៃពលករខ្មែរត្រឡប់មកពីប្រទេសថៃ ក្នុងស្រុកក្រូចឆ្មារ ដែលក្នុងនោះមានពលករសរុបចំនួន ៧៥០នាក់ ស្រី ២៧៩នាក់ ពលករបានការងារធ្វើមាន ២០២នាក់ ស្រី ៧០នាក់ ពលករមកប្រកបរបរផ្ទាល់ខ្លួន មាន ២០១នាក់ ស្រី ៨១នាក់ ពលករមិនទាន់បានការងារធ្វើមាន ៣៤៧នាក់...
ភ្នំពេញ៖ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ចាប់ពីពេលនេះតទៅ អាមេរិកនិងកម្ពុជា អាចផ្តោតការយកចិត្តទុកដាក់ជាមួយគា្ន លើការកសាងវិបុលភាព សម្រាប់ ប្រជាជាតិដ៏អស្ចារ្យរបស់ប្រទេសទាំងពីរ។ តាមរយៈសារលិខិត ផ្ញើមកកាន់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីត្រាំ បានអរគុណ ចំពោះលិខិតដ៏កក់ក្ដៅរបស់សម្ដេច និងជាពិសេស ការស្នើរូបលោក សម្រាប់ពានរង្វាន់ ណូបែលសន្តិភាព។...
គែរ៖ ប្រទេសអេហ្ស៊ីប និងអេស្បាញ បានព្រមានកាលពីថ្ងៃអង្គារ អំពីហានិភ័យធ្ងន់ធ្ងរ នៃការកើនឡើងប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងសមភាគីអេស្ប៉ាញ លោក Jose Manuel Albares បានព្រមានថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប បានធ្លាក់ចុះដល់កម្រិតមួយ...
កង់បេរ៉ា៖ សេវាប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលីបានឧ្យដឹងថាខ្លួនបានផ្អាកភ្លាមៗនូវសេវាកម្មប្រៃសណីយ៍ដឹកជញ្ជូនភាគច្រើនទៅកាន់សហរដ្ឋអាមេរិកមុនពេលពន្ធនាំចូលថ្មីចូលជាធរមាន។ ប្រៃសណីយ៍អូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា អាជីវកម្មអូស្ត្រាលី ដែលលក់ផលិតផលទៅឱ្យអតិថិជនអាមេរិក នឹងត្រូវបានរារាំងពីការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូន ដែលគ្រប់គ្រងដោយរដ្ឋាភិបាល សម្រាប់ការដឹកជញ្ជូន ដែលមានប្រសិទ្ធភាពភ្លាមៗ។ ការសម្រេចចិត្តនេះត្រូវបានប្រកាសមុនពេលពន្ធរបស់សហរដ្ឋអាមេរិក ចូលជាធរមាននៅថ្ងៃសុក្រ ហើយធ្វើឱ្យប្រៃសណីយ៍អូស្ត្រាលីស្របតាមសេវាកម្មប្រៃសណីយ៍ជុំវិញពិភពលោកដែលបានបញ្ឈប់ការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។ Australia Post បានឧ្យដឹងថា ខ្លួននឹងបន្តដឹកជញ្ជូនសំបុត្រ និងឯកសារទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាកញ្ចប់ដែលត្រូវបានប្រកាសថាជាអំណោយ និងមានតម្លៃតិចជាង ១០០ដុល្លារអាមេរិក។ លោក...