កំពង់ស្ពឺ៖ នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថ ចូលរួមស្តាប់កិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលការងារគោលនយោបាយ និងយេនឌ័រ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស...
បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញនៅដីចម្ការមួយកន្លែងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីចម្ការឈ្មោះ តុញ ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ សមត្ថកិច្ចចុះទៅពិនិត្យឃើញថាជាប្រភេទគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ។ បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយខាងមន្ត្រីស៊ីម៉ាក់ មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាពផងដែរ។
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រមាណ ៧៧៩ លានដុល្លារ ឬប្រហែល ០,១% នៃថវិកាការពារជាតិឆ្នាំ ២០២៦ ទាំងមូលរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេល ២៤ ម៉ោងដំបូងនៃការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ , នេះបើយោងតាមការប៉ាន់ស្មាន និងទិន្នន័យដែលចងក្រងដោយ Anadolu។ យោងតាមសារព័ត៌មាន Anadolu ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាល...
ពោធិ៍សាត់៖ ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងដោះស្រាយដោយផ្ទាល់ ជាមួយគ្រួសារចុងក្រោយ ដែលនៅសេសសល់ រហូតឈានដល់ការឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីឈានទៅសម្រេចបានការចាក់ពង្រីកតួផ្លូវ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ចូលតាមផ្លូវជាតិលេខ១០ រហូតដល់វត្តហ្លួង ដោយឆ្លងកាត់ បូជនីយដ្ឋានជាប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង...
ត្បូងឃ្មុំ ៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តត្បូងឃ្មុំ មុនកិច្ចដំណើរការប្រឡងនេះ ក៏មានពិធីកាត់ស្រោមវិញ្ញាសា មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ ក្រោអធិបតីភាព លោក ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន...
កម្ពុជា អំពាវនាវ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់UN លើកតម្កើងច្បាប់ លើការប្រើប្រាស់ កម្លាំងរបស់ភាគីថៃ ក្រសួងដែនដី ឲ្យពលរដ្ឋរស់នៅអគារ អតីតសាលាខេមរបុត្រ ទៅរកកន្លែងថ្មី លោក ប៉ែន បូណា ៖ គ្រប់មេដឹកនាំ លើពិភពលោក ចង់ឃើញការដោះស្រាយ ព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ព្រះមហាក្សត្រ...
ចិនសង្ឃឹមថា ប្រទេសបារាំង នឹងធ្វើការជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា ភាគហ៊ុនក្រុមហ៊ុន អាកាសចរណ៍ នៅតែស្ថិតក្រោមសម្ពាធ, ក្រុមហ៊ុនអាកាសចរណ៍អាស៊ី ឃើញការកើនឡើង នៃតម្រូវការ និងតម្លៃកើនឡើង ការវាយតម្លៃចារកម្មអាមេរិក ព្រមានពីការវាយប្រហាររបស់អ៊ីរ៉ង់ លើសហរដ្ឋអាមេរិក បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ អ៊ីស្រាអែល បេីកការវាយប្រហារ ដោយទម្លាក់គ្រាប់បែក បំផ្លាញមជ្ឈមណ្ឌលទំនាក់ទំនងរបស់អ៊ីរ៉ង់ អ៊ីរ៉ង់...
សេចក្តីបំភ្លឺព័ត៌មាន! មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់។ តាំងនាមគណៈគ្រប់គ្រង មន្ទីរពេទ្យសូមជម្រាបជូនថា ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបានធ្វើការពន្យល់យ៉ាងល្អិតល្អន់ និងផ្តល់ព័ត៌មានជូនដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីលទ្ធផលដែលបានពិនិត្យ និងកំពុងតាមដាន ដោយភ្ជាប់ជាមួយរបាយការណ៍សុខភាពជាក់លាក់។ មន្ទីរពេទ្យសូមបញ្ជាក់ថា យើងខ្ញុំនឹងធ្វើការជជែកជាមួយអ្នកជំងឺ និងណាត់ជួប ដើម្បីដោះស្រាយការព្រួយបារម្ភ និងផ្តល់ភាពច្បាស់លាស់ ឬការគាំទ្រដែលចាំបាច់តាមតម្រូវការ។ ការសន្មត់ ឬការសន្និដ្ឋានណាមួយដែលដកស្រង់ចេញពីព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ អាចនឹងមិនឆ្លុះបញ្ចាំងពីការពិតបានត្រឹមត្រូវនោះទេ។ ...
ភ្នំពេញ៖ ទីបំផុតការទាមទាររបស់បងប្អូនកម្មករនៃក្រុមហ៊ុនជាំងស៊ូណានតុង ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយចប់សព្វគ្រប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដែលធ្វើឱ្យកម្មករនិយោជិតទាំងអស់ពេញចិត្តសប្បាយចិត្តជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ត្រឹមត្រូវ និងយុត្តិធម៌។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ “ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ករណីទាមទាររបស់បងប្អូនកម្មករផ្នែកសាងសង់ បានទទួលដំណោះស្រាយ។ ហើយកម្មករដែលមានឈ្មោះ...
បរទេស៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់នៅក្នុងយុទ្ធនាការកាន់តែខ្លាំងឡើង ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ទំនងជាចំណាយពេលច្រើនសប្តាហ៍។ ទីក្រុងតេហេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានសងសឹកនៅទូទាំងតំបន់ ដោយវាយប្រហារអ៊ីស្រាអែល និងគោលដៅជាច្រើននៅក្នុងរដ្ឋឈូងសមុទ្រ រួមទាំងរោងចក្រថាមពលនៅកាតា និងស្ថានទូតអាមេរិកនៅអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា កម្រិតនៃការវាយប្រហារ...