ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេសចំនួន ១,៥០១នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីប្រព្រឹត្តបទល្មើសនានា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមីនិងទីតាំងស្តុកមួយកន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបជាបន្តបន្ទាប់ កាលពីវេលាម៉ោង វេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ...
ពោធិ៍សាត់៖ រោងចក្រ សគ្រាស និងក្រុមហ៊ុនធំៗចំនួន១០ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
Isfahan ឥឡូវនេះ មនុស្សកំពុងទាមទារការសងសឹក។ Isfahan right now, people are demanding vengeance. BREAKING news: យុវជនលីបង់ដង្ហែក្បួនឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបេរូត Lebanese youth march toward the U.S. Embassy in Beirut...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។ វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបានឱកាសការងារក្នុងស្រុកជិត ៣ ០០០ កន្លែងភ្លាមៗ។ វេទិកាការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ...
បរទេស: អ៊ីរ៉ង់បានកំណត់គោលដៅកងកម្លាំងអាមេរិកនៅក្នុងប្រទេសកាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ។ ប្រទេសបារ៉ែនបានបញ្ជាក់ថា ទីស្នាក់ការកណ្តាលនៃកងនាវាទី 5 នៃកងទ័ពជើងទឹកអាមេរិកត្រូវបានវាយប្រហារដោយមីស៊ីល។ក្រសួងការពារជាតិកាតាកំពុងនិយាយថា មីស៊ីលអ៊ីរ៉ង់មួយគ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារ Patriot។មានការផ្ទុះខ្លាំងមួយត្រូវបានរាយការណ៍ពីរដ្ឋធានីអាប៊ូដាប៊ីរបស់អារ៉ាប់រួម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។បរទេស កាតា គុយវ៉ែត និងអារ៉ាប់រួមបានបិទដែនអាកាសរៀងៗខ្លួន៕ ប្រែសម្រួល: ណៃ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋ ក្រោយពីការដកឃ្លាមួយរយៈក្នុងកាលៈទេសៈកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធា និងរដ្ឋាភិបាលថៃ។ ការថ្លែងនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី នៃពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៨...
ពោធិ៍សាត់៖ នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាព ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានការអមដំណើរដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់។...
បរទេស៖ អ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេស បន្ទាប់ពីអ្វីដែលមន្ត្រីបានពិពណ៌នាថា ជាការវាយប្រហារជាមុនលើទីក្រុងតេអេរ៉ង់ ចំពេលមានការភ័យខ្លាចនៃការសងសឹកពីអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល (IDF) បានធ្វើអ្វីដែលលោកហៅថាការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានគូសបញ្ជាក់ថា ការវាយប្រហារសងសឹកដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែល ត្រូវបានគេរំពឹងទុកនាពេលដ៏ខ្លីខាងមុខនេះ។ កងកម្លាំងអ៊ីស្រាអែលបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយនេះ...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។ ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តពោធិវង្សហត្ថី ដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល...