បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF បានចាប់ប្រកាសស្វែងរកមូលនិធិមនុស្សធម៌សម្រាប់កុមារឆ្នាំ២០២៦ របស់ខ្លួនហើយកាលពីថ្ងៃពុធម្សិលមិញ។ តាមការបញ្ជាក់យូនីសេហ្វនឹងត្រូវការស្វែងរកមូលនិធិយ៉ាងហោចនាស់៧,៦៦ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារ៧៣លាននាក់ក្នុង១៣៣ប្រទេស សម្រាប់តែឆ្នាំក្រោយប៉ុណ្ណោះ។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នៅពេលដែលការកាត់បន្ថយការផ្តល់មូលនិធិសកលកាន់តែខ្លាំង ហើយសេវាមូលដ្ឋានដួលរលំ តម្រូវការមនុស្សធម៌សម្រាប់កុមារនៅតែបន្តកើនឡើងនៅឡើយ។ លោកHaq បាននិយាយទៀតថា ការកាត់បន្ថយការផ្តល់មូលនិធិដែលត្រូវបានប្រកាស និងរំពឹងទុកដោយរដ្ឋាភិបាលម្ចាស់ជំនួយកំពុងកំណត់សមត្ថភាពរបស់យូនីសេហ្វក្នុងការឈានដល់កុមាររាប់លាននាក់ដែលមានតម្រូវការធ្ងន់ធ្ងរ ដោយបន្ថែមថាកង្វះខាតធ្ងន់ធ្ងរនៅឆ្នាំ២០២៤និងឆ្នាំ២០២៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងដាក់សម្ពាធដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈបង្កើតរបស់ខ្លួន ដើម្បីរារាំងរាល់ការប៉ុនប៉ងនាពេលខាងមុខ ដើម្បីកាត់ទោសប្រធានាធិបតីអាមេរិក លោក Donald Trump ឬមន្ត្រីជាន់ខ្ពស់របស់គាត់។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។រហូតមកដល់ពេលនេះ មានប្រទេសចំនួន១២៥បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា និងជាសមាជិកពេញសិទ្ធិរបស់តុលាការ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមហាអំណាចធំៗរួមមាន រុស្ស៊ី...
ភ្នំពេញ ៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ បានបង្ហាញប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលផលិតក្នុងស្រុក ដែលមានឈ្មោះថា Sayyad-4 ។ ប្រព័ន្ធនេះត្រូវបានបង្ហាញនៅពេលមានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Aziz Nasirzadeh នៅឯការតាំងពិព័រណ៍នៃសមិទ្ធិផលវិស័យការពារជាតិរបស់ស្ត្រីអ៊ីរ៉ង់នៅក្នុងរដ្ឋធានីតេហរ៉ង់។ ប្រព័ន្ធសង្គ្រាមនេះដែលមានសមត្ថភាពបង្កការរំខាននៅក្នុងប្រព័ន្ធរុករករបស់សត្រូវ ត្រូវបានរចនាឡើង និងផលិតទាំងស្រុងដោយអ្នកជំនាញស្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារក្នុងស្រុក។ ប្រភពដដែលបានបង្ហាញអំពីរូបរាងរបស់ Sayyad-4 ប៉ុន្តែក៏បានលើកឡើងពីការពិចារណាផ្នែកសុវត្ថិភាពផងដែរ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមលើប្រព័ន្ធនោះនៅឡើយទេ៕ ប្រែសម្រួល៖ ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃពុធថា លោកបានរៀបចំ ការពិភាក្សាប្រកបដោយផលិតភាព ស្តីពីការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាមួយភាគីសហរដ្ឋអាមេរិក។ ការសន្ទនាតាមវីដេអូដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent កូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Jared Kushner និងនាយកប្រតិបត្តិ BlackRock លោក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ Shinjiro Koizumi នៅថ្ងៃពុធបានច្រានចោលការអះអាងរបស់ចិនដែលថា យន្តហោះចម្បាំងរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន បានគំរាមប្រើសញ្ញាវាយប្រហារទៅលើយន្តហោះរបស់ចិននៅក្នុងឧប្បត្aតិហេតុថ្មីៗនេះរវាងប្រជាជាតិនានា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បើតាមក្រសួងការពារជាតិជប៉ុន គឺថា យន្តហោះ J-15 របស់ចិនបានគំរាមប្រើសញ្ញាវាយប្រហារទៅលើយន្តហោះរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន កាលពីថ្ងៃសៅរ៍ ខណៈពេលដែលយោធាចិនបានប្រឆាំងថា យន្តហោះចម្បាំងរបស់ខ្លួនក៏បានរកឃើញសញ្ញាស្វែងរកគំរាមវាយប្រហារពីយន្តហោះជប៉ុនផងដែរ៕...
ខេត្តតាកែវ៖ បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងបើកការដ្ឋាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អញ្ជើញទៅពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូពីរជាន់...
ព្រះវិហារ៖ អំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ត្រូវបានយកមកផ្ដល់ជូនដល់ពលរដ្ឋភាសិតក្នុងខេត្តព្រះវិហារតាមរយៈលោក ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ៕ ដោយ៖ សួន ពិសិដ្ឋ
ខេត្តតាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៤១,៤០គ.ម និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្រសួងការពារជាតិបានបដិសេធ ចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai Tribune និងផេកហ្វេសប៊ុក Army Military Force ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ការចោទនេះក្រសួងការពារជាតិកម្ពុជា ទាត់ចោល នូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ និងអះអាងថា ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា...