ប្រ៊ុយស៊ែល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារឱសថអឺរ៉ុប ហៅកាត់ថា (EMA) រំពឹងថា នឹងសម្រេចចិត្ត នៅដើមខែតុលាខាងមុខ ស្តីពីការប្រើប្រាស់ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ប្រភេទ Pfizer-BioNTech ដែលអាចធ្វើទៅបាន ប្រភពដែលមាដឹងផ្ទាល់ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន...
ហ្សឺណែវ ៖ ប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងនាមប្រទេសចំនួន ៦៥ នៅក្នុងកិច្ចប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាព ទឹកដី របស់រដ្ឋ និងការមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យ តំណាងឱ្យមូលដ្ឋាន បទដ្ឋានដែលគ្រប់គ្រង ទំនាក់ទំនងអន្តរជាតិ ។...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួប ២៨ឆ្នាំ នៃទិវា ប្រកាសឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ចំណុចសំខាន់ៗបំផុត ដែលចែងក្នុងរដ្ឋធម្មនុញ្ញ គឺកម្ពុជាត្រូវគោរពដាច់ខាត នូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៤ ខែកញ្ញា...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្តីសម្រេច បិទខ្ទប់បណ្ដោះអាសន្ន ទីតាំងផ្សារត្រពាំងប្រាសាទ និងទីតាំងចំនួន ៣១ កន្លែងទៀត ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ មានការជូនដំណឹងជាថ្មី។
ភ្នំពេញ៖ ទោះបីពិធីបុណ្យកាន់បិណ្ឌ បាននឹងកំពុងប្រារព្ធ និងបុណ្យភ្ជុំបិណ្ឌ នឹងឈានមកដល់ក្នុងពេលខាងមុខ យ៉ាងណាក្ដី វិបត្តិសកល មេរោគកូវីដ១៩ នៅតែបន្តវាយលុក លើមនុស្សជាតិ មិនថាចាស់ឬក្មេង អាចារ្យឬព្រះសង្ឃ និស្សិតឬប្រជាពលរដ្ឋឡើយ ឱ្យតែភ្លេចខ្លួន វានឹងជ្រៀតចូលក្នុងខ្លួន ជាក់ជាមិនខាន។ ជាក់ស្ដែងគិតត្រឹម ថ្ងៃកាន់បិណ្ឌទី២នេះ វត្តអារាម ផ្សារតូចធំ ហាង ភោជនីយដ្ឋាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ទី១-ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ទី២-គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់...
ភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ នៅតំបន់នោះ ៕
យូអិន ៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានបង្ហាញការសោកស្តាយ ចំពោះអវត្តមានរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច មួយចំនួនទៀត ពីកិច្ចប្រជុំដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងការរើសអើងជាតិ សាសន៍ ។ យោងតាមទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ត្រូវបានគេរំពឹងថា នឹងបង្ហាញសញ្ញាប្រឆាំង ចំពោះការប៉ុនប៉ងរបស់ចិន ក្នុងការផ្លាស់ប្តូរស្ថានភាព នៅសមុទ្រចិនខាងកើត និងខាងត្បូងនៅពេល ដែលគ្រប់ភាគីជួបគ្នា នៅទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។ យោងតាមប្រភពនានាសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ របស់មេដឹកនាំរួមប្រើភាសាតឹងរ៉ឹង ជាងពេលមុន ទាក់ទងនឹងស្ថានភាពនៅក្នុងដែនទឹកដែលចិន កំពុងបង្កើនការទាមទារទឹកដីរបស់ខ្លួនដោយលើកឡើងថា សមាជិក...