ព័ត៌មានអន្តរជាតិ

បទវិភាគ ៖​ ឡូហ្ស៊ីកអនុត្តរភាព នៅពីក្រោយកិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ របស់អាមេរិក

នាពេលថ្មីៗកន្លងទៅនេះ អាមេរិកបានរៀបចំ “កិច្ចប្រជុំកំពូល ស្តីពីប្រជាធីបតេយ្យ” លើកទីពីរក្នុងនាមជា “មគ្គុទេ្ទសក៍ប្រជាធិបតេយ្យ” ប៉ុន្តែអ្វីដែលគួរ ឱ្យអាម៉ាស់មុខ គឺ ចាប់ពីពេលបើកអ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធីបតេយ្យ” រហូតដល់បិទបញ្ចប់កិច្ចប្រជុំ បានពោរពេញ ទៅដោយសំឡេងរិះគន់ និងប្រឆាំងឥតឈប់ឈរ ទាំងក្នុងស្រុកនិងអន្តរជាតិ ។

លោក Garland Nixon អ្នកវិភាគខាងនយោបាយ របស់អាមេរិកបានអះអាងថា អ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យ” គ្មានទំនាក់ទំនងអ្វី ជាមួយប្រជាធិបតេយ្យទេ វាគ្រាន់តែជាវិធីសាស្ត្រម្យ៉ាង សម្រាប់បង្កបង្កើត សង្រ្គាមត្រជាក់ ដើម្បីដឹកនាំពិភពលោក ។ កាលពីមួយឆ្នាំមុន អាមេរិក បានជ្រោងទង់ “ប្រជាធិបតេយ្យ ” រៀបចំធ្វើអ្វី ដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធីបតេយ្យ” គឺប៉ុនប៉ងកំណត់ខ្សែបន្ទាត់ យ៉ាងកម្រោល តាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យបង្កភាព បំបែកបំបាក់ នៅលើពិភពលោក ។ ពិតមែនតែបានរងការរិះគន់ យ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិក នៅតែទទូចរៀបចំអ្វី ដែលហៅថា“ កិច្ចប្រជុំកំពូលស្តីពីប្រជាធីបតេយ្យ” ធាតុពិតរបស់វា គឺបង្កបង្កើតនយោបាយ ចែកជាបក្សពួកនិង ការបដិបក្ខគ្នា តាមក្រុមដោយចេតនា ញុះញង់តំបន់នានា និងប្រទេសនានាធ្វើបដិបក្ខគ្នា និងបំផ្លិចបំផ្លាញកិត្យានុភាព របស់អង្គការសហប្រជាជាតិ ក៏ដូចជាពហុភាគីនិយមដ៏ពិតប្រាកដ ។

អាមេរិកបង្កើតក្រុមសម័្ពន្ធតូច ដោយយកប្រជាធិបតេយ្យ ធ្វើជាលេស ហើយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃដោយគិត តែផលប្រយោជន៍ របស់អាមេរិក ប្រការទាំងនេះ បានបង្ហាញពីភាពក្រអឺតក្រទម ភាពលំអៀង អាត្មានិយមនិងអនុត្តរភាពរបស់អាមេរិក ហើយក៏ជាដំណើរបញ្ច្រាសនិង ជាន់ឈ្លីចំពោះប្រជាធិបតេយ្យ ដែលជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ក៏ដូចជាបានលាតត្រដាង យ៉ាងពេញលេញនូវធាតុពិតនៃ “ប្រជាធិបតេយ្យដ៏ក្លែងក្លាយ អនុត្តរភាពដ៏ពិតប្រាកដ” របស់អាមេរិក ។

ថ្ងៃទី២៨ ខែមីនា ការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ «របាយការណ៍អំពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ ២០២២ » ដោយបានប្រើការពិតជាក់ស្តែង និងទិន្នន័យជាច្រើន ដើម្បីលាតត្រដាង ពីការពិតជាក់ស្តែង រំលោភសិទ្ធិមនុស្ស របស់អាមេរិក ។ របាយការណ៍នេះ បានលើកឡើងថា ឆ្នាំ២០២២ ជាឆ្នាំដើរថយក្រោយជានិមិត្តសញ្ញា នៃស្ថានការណ៍ សិទ្ធិមនុស្សរបស់អាមេរិក ។ អាមេរិកដែលអួតអាងថាខ្លួនជា “ឆ្មាំការពារសិទ្ធិមនុស្ស” ពិបាកដោះស្រាយបញ្ហា ដូចជានយោបាយលុយកាក់ ការរើសអើងពូជសាសន៍ ការរីកសាយភាយកាំភ្លើង កម្លាំងហិង្សារបស់ប៉ូលីស និងគម្លាតឆ្ងាយដាច់ពីគ្នា រវាងអ្នកមាននិងអ្នកក្រជាដើម សិទ្ធិនិងសេរីភាពជាមូលដ្ឋាន របស់ប្រជាជនអាមេរិក ត្រូវកាត់បន្ថយថែមមួយកម្រិតទៀត ។ អនុលោមតាមការពិនិត្យ អង្កេតរបស់មជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវ Pew បានឱ្យដឹងថា ប្រជាពលរដ្ឋអាមេរិកត្រឹមតែ១ភាគ៥ ជឿទុកចិត្តរដ្ឋាភិបាល សហរដ្ឋអាមេរិក នេះជាកម្រិតទាបបំផុត ក្នុង ប្រវតិ្តសាស្ត្រ ។ យោងតាមរបាយការណ៍ ដែលក្រុមហ៊ុន Daliaរបស់អាល្លឺម៉ង់ និងសហព័ន្ធប្រជាធិបតេយ្យ សកលរួមគ្នាចេញផ្សាយ បានឱ្យដឹងថា នៅលើពិភពលោកទាំងមូល អ្នកចូលរួមផ្តល់មតិចំនួន៤៣ភាគរយ យល់ឃើញថា ប្រជាធិបតេយ្យ របស់ប្រទេសខ្លួន រងការគំរាមកំហែងពីអាមេរិក ។ សូម្បីតែប្រជាជន អាមេរិក ក៏មិនជឿប្រជាធិបតេយ្យ បែបអាមេរិកនោះទេ តើអាមេរិកមាន លក្ខណៈសម្បត្តិអីមកនិយាយឆ្ការដៃ ឆ្ការជើង ចំពោះប្រជាធិបតេយ្យ របស់ប្រទេសដទៃទៀត ។

សូមបញ្ជាក់ថា ប្រជាធិបតេយ្យ ជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ។ ប្រទេសណាមួយមានប្រជាធិបតេយ្យឬអត់ និងធ្វើយ៉ាងម៉េចអាចសម្រេច បាននូវប្រជាធិបតេយ្យ ឱ្យបានកាន់តែល្អ គួរតែអាស្រ័យ ដោយប្រជាជនប្រទេសនោះមកវាយតម្លៃ មិនមែនរងការលូកដៃ ពីប្រទេសមួយចំនួនតូច ដែលចាត់ទុកខ្លួន ជាស្តង់ដារនោះទេ ។ ក្នុងសៀវភៅ «ប្រជាធិបតេយ្យ ៖ ការនាំចេញសញ្ញាគ្រោះថ្នាក់បំផុតរបស់អាមេរិក» លោក William Blum បញ្ញវន្តការទូតរបស់អាមេរិក បានចង្អុលបង្ហាញយ៉ាងច្បាស់ ពីគោលបំណងពិតប្រាកដរបស់អាមេរិក ៖ មហិច្ឆតាគ្រប់គ្រង់ពិភពលោករបស់ក្រុងវ៉ាស៊ីនតោន កម្លាំងចលករ របស់វាមិនមែន មកពីប្រជាធិបតេយ្យឬសេរីភាព កាន់តែស៊ីជម្រៅ ពិភពលោកមានភាពកាន់តែយុត្តិធម៌ ការបញ្ចប់ភាពក្រីក្រឬកម្លាំងហិង្សា ឬក៏ភពផ្កាយណា ដែលកាន់តែសក្តិ៍សមនឹងការរស់នៅនោះទេ តែគឺមកពីសេដ្ឋកិច្ចនិងទស្សនៈមនោគមវិជ្ជា ៕

To Top