ភ្នំពេញ៖ ការអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅរាត្រីថ្ងៃទី២ មេសា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួន យ៉ាងសកម្មបំផុត និងឈានដល់ការឃាត់យានយន្ត ទៅរក្សាទុក ជាង៣០គ្រឿង និងបានឲ្យអ្នកបើកបរ ទៅធ្វើចត្តាឡីស័កនៅផ្ទះ។ ដើម្បីគ្រប់គ្រងសភាពការណ៍ ទូទៅក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្ដើមអនុវត្តវិធានការ រដ្ឋបាលរបស់រដ្ឋបាល រាជធានីភ្នំពេញ...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថាប្រទេសហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃសុក្រ ទី០២ ខែមេសាថា មានករណីឆ្លង មេរោគកូវីដ១៩ថ្មីចំនួន១៥.៣១០ នាក់ដែលជារបាយការណ៍មួយខ្ពស់បំផុត នៅក្នុងតំបន់ចាប់តាំងពីការ រាតត្បាតដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៧៧១.៤៩៧ករណី ។ ហ្វីលីពីន បានប្រកាសពីការស្លាប់បន្ថែមចំនួន ១៧នាក់ដែលនាំឱ្យមានអ្នកស្លាប់...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថានិយតករឳសថជាតិ បានឲ្យដឹង កាលពីថ្ងៃសុក្រថា ករណីឈាមកកដ៏កម្រនឹងកើតមាន ចំនួន៣០ករណី នៅក្នុងប្រទេសអង់គ្លេស នៅក្នុងចំណោមប្រជាជន ជាង១៨លាននាក់ ដែលបាន ចាក់វ៉ាក់សាំងកូវីដ១៩ គឺ AstraZeneca ។ ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឳសថ...
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរ ជូនចំពោះលោក វឿង ឌិញហ៊ុយ ដែល ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗកន្លងមកនេះ សម្រាប់នីតិកាលទី ១៤ ។
ភ្នំពេញ ៖ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ជាពិសេសនៅតាមតំបន់ព្រំដែន ដែលមានការវិវត្តន៍ស្មុគស្មាញ។ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាម បានផ្ដល់ថវិកាចំនួន ២០០ ០០០ដុល្លារអាម៉េរិក ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការ ថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ ឆ្នាំ២០២០...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា បើទោះជាក្នុងថ្ងៃចុង សប្តាហ៍ក៏ដោយ យុទ្ធនាការចាក់ វ៉ាក់សាំង របស់យើងមិនបានបង្អាក់ ឬបង្អន់ល្បឿន ឡើយ ហើយកិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូពេទ្យពិត ជាសរបញ្ជាក់ ពីមនសិកា លះបង់ខ្ពស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា មានឡានទំនើបជិះហើយ បែរជាម្ចាស់គ្មានខួរគិតពិចារណា យកមកចតលើសួនស្មៅទៅវិញ ។ ករណីនេះលោកអភិបាលខេត្ត ក៏បានប្រាបឲ្យម្ចាស់ប្រញាប់ យកលុយមកបង់ថ្លៃពិន័យផងដែរ ។ លោក គួច ចំរើន បានបញ្ជាក់តាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ មេសានេះថា «មានឡានប្រើហើយ បើកមកចតលើសួនស្មៅយ៉ាងស្អាត...
ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយ របស់ក្មេងអាយុ១០ឆ្នាំម្នាក់ បានរាយការណ៍ មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះ មិនបានត្រលប់មកផ្ទះ បន្ទាប់ពីបានទៅលេងទាត់បាល់ ។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុប មុនពេលបាត់ខ្លួន ។ អង្គភាពការពារកុមារ បានទទួលព័ត៌មាន នៅថ្ងៃទី១ ខែមេសា...