ព័ត៌មានជាតិ

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកចំការលើ ទទួលបានអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន សាខាកាកបាទក្រហម ខេត្តកំពង់ចាម និងក្រុមការងារ បានអញ្ជើញអមដំណើរ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងលោកស្រី នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន ស្ត្រីខ្មែរឥស្លាមសម្រាលបាន កូនភ្លោះ ៣នាក់ នៅស្រុកចំការលើ ។

អំណោយដែលបាន ផ្ដល់ជូនអ្នកប្រកាសនោះ រួមមាន ៖ អង្ករ ៥០គក្រ ,ស្ករស ៥គក្រ,ទឹកដោះគោម្សៅ ២កេស ,សារ៉ុង ក្រមា ២ , និង ថវិកា ៥,០០០,០០០រៀល បាផ្តល់ជូន លោក យូ ហ៊ាត អាយុ ៣១ ឆ្នាំ និង ភរិយាឈ្មោះ ម៉ូត ណះម៉ះ អាយុ ២៥ឆ្នាំ ជាខ្មែរឥស្លាម មានទីលំនៅ ៗ ភូមិអកម៉ូក ឃុំជយោ ស្រុកចំការលើ ដែលសម្រាលបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីរសៀល ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ទារក ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី ៣៨៩ ហើយ ដែលទទួលបានអំណោយពីសម្តេចទាំងទ្វេ មានឈ្មោះ ៖

*ទី១ ៖ តហ៊ាត អៃនី ភេទស្រី ទម្ងន់ ១,៦០០ ក្រាម

ផ្ទាំងពាណិជ្ជកម្ម

*ទី២ ៖ តហ៊ាត អៃណា ភេទស្រី ទម្ងន់ ២,១០០ ក្រាម

*ទី៣ ៖ តហ៊ាត មីស៊ៀន ភេទប្រុស ទម្ងន់ ២,៣០០ ក្រាម។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ក៏បាន ឧបត្ថម្ភបន្ថែម នូវសំភារៈប្រើប្រាស់សម្រាប់ទារក ៣ឈុត និង មី ទឹកសុទ្ធ ទឹកដោះគោឆៅ ស្ករស និង ថវិកាចំនួន ៥០០,០០០រៀល ផងដែរ៕

To Top