ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកប្រសាសន៍ របស់លោក សៅ សុខា ដែលធ្លាប់បាននិយាយជាមួយសម្តេច កាលពីពេលថ្មីៗនេះ ថា យុវជនខ្មែរសម័យនេះ មានសំណាង ខណៈយុវជននៅបណ្តាប្រទេសមួយចំនួន ដែលកំពុងមានសង្គ្រាម ពុំអាចមានឱកាស សប្បាយរីករាយ និងអាចមកអង្គុយទស្សនាការប្រកួតបាល់ទាត់ ដោយរីករាយដូចជាយុវជនខ្មែរ នាសម័យនេះឡើយ ។ ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីចូលរួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាព...
ស្វាយរៀង ៖ លោកលឹម សៀងហេងអភិបាលក្រុងបាវិត សំណូមពរដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ មេត្តាជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មាន មកសមត្ថកិច្ចក្នុងករណីបានដឹងថា មានបទល្មើសគ្រឿងញៀនកើតឡើង ក្នុងមូលដ្ឋាន។ មួយទៀតសមត្ថកិច្ចក៏ជាអាជ្ញាធរ ចូលរួមបង្ក្រាបសកម្មភាពក្មេងទំនើង ដែលអុកឡុកនៅមូលដ្ឋាន ដែលបង្ករការរំខានដល់ប្រជាពលរដ្ឋ។ លោក លឹម សៀងហេង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ចាក់ថា ចំពោះភាពជោគជ័យ របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានានា មិនថាជាការប្រកួតមិត្តភាព រវាងខ្មែរនិងខ្មែរ និងព្រឹត្តិការណ៍កីឡាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តា ចំបងធំបំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបាន ។ ក្នុងឱកាសអញ្ជើញជាធិបតីចូល រួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ...
កាប៊ុល ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បានកើតឡើង រវាងកងកម្លាំងព្រំដែនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅត្រង់ ចំណុចឆ្លងកាត់ព្រំដែន ដោយបានសម្លាប់ទាហានប៉ាគីស្ថានចំនួន១៩នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថានចំនួន៣នាក់ ។ សារព័ត៌មាន TOLO បានរាយការណ៍ដោយដក ស្រង់ប្រភពពីក្រសួងការពារជាតិអាហ្វហ្គានីស្ថានថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកំពុងបន្តកើតមាននៅខេត្ត Khost និង Paktia ស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន...
សេអ៊ូល ៖ លោក Choi Sang-mok រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឡើងកាន់តំណែង ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានប្តេជ្ញាក្នុងការគ្រប់គ្រង ស្ថិរភាពនៃកិច្ចការរដ្ឋ កាលពីថ្ងៃសុក្រ ក្រោយពីបានក្លាយជាប្រធានាធិបតីស្តីទីថ្មី បន្ទាប់ពីមានការចោទ ប្រកាន់ទៅលើលោកនាយករដ្ឋមន្ត្រី Han Duck-soo ។លោក Choi បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វានឹងមានសារៈសំខាន់ បំផុតក្នុងការកាត់បន្ថយភាព...
ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានបញ្ជាក់ឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអ៊ែលបានឃាត់ខ្លួនលោក Hussam Abu Safia នាយកមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ។ សេចក្តីថ្លែងការណ៍ខាងលើនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរសុខាភិបាល ដែលបានអះអាងថា កងទ័ពអ៊ីស្រាអ៊ែលបាននាំខ្លួនបុគ្គលិកពេទ្យរាប់សិបនាក់ចេញពីមន្ទីរពេទ្យ Kamal Adwan ក្នុងក្រុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភា នៃរដ្ឋ Utah លោក Mike Lee បានរិះគន់ការស្នើរសុំបែងចែកកញ្ចប់សព្វាវុធដ៏ប្រណិតថ្មីមួយសម្រាប់ទីក្រុងគៀវ ដោយហៅវាថា គឺជាការលាងលុយខ្មៅទៅវិញ ។ សមាជិកព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋបានធ្វើការបង្ហោះ នៅលើបណ្តាសង្គម X កាលពីថ្ងៃអាទិត្យដោយឆ្លើយតបទៅនឹងការផ្សាយរបស់ AP ដែលរាយការណ៍អំពីកញ្ចប់ សព្វាវុធចំនួន១,២៥ពាន់លានដុល្លារ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់លោកស្រីGursharan Kaur Kholi ភរិយាអតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា Manmohan Signh ដែលជាអតីតនាយករដ្ឋមន្ត្រីបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចតេជោក៏បានលើកពីវីរៈភាពលោក Manmohan Signh ថា គឺរដ្ឋបុរដដ៏អស្ចារ្យ និងជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេបំផុត ក្នុងចំណោមនាយករដ្ឋមន្រ្តីរបស់ឥណ្ឌា៕
សេអ៊ូល៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរបស់លោក និងកូរ៉េខាងជើង នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខនេះ ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោក ពូទីន បានធ្វើការកត់សម្គាល់នៅដើមខែនេះនៅក្នុងសារឆ្នាំថ្មីទៅកាន់លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង។ ដោយកត់សម្គាល់ថា កិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនានេះ បានបង្កើនទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ លោក...
ភ្នំពេញ ៖ ប្រទេសកម្ពុជា បើកទ្វារស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរលើកដំបូងពីទីក្រុងស៊ីអាន (Xian) ប្រទេសចិនមកកាន់ទីក្រុងភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងឱកាសស្វាគមន៍អ្នកដំណើរអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រ.ល.អ.ស លោក ហួត...