ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីនពីង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្ពុជាលើយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្ម បទល្មើសបច្ចេកវិទ្យាអនឡាញ ។ ប្រធានាធិបតីចិនបន្តថា ចិននៅតែបន្តកិច្ចសហការជាមួយកម្ពុជា លើយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញ។ សូមបញ្ជាក់ថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២...
ភ្នំពេញ ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប.បានឱ្យដឹងថា ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំងនៅទូទាំងប្រទេស។ គ.ប.ឆ.ប.បន្តថា ក្នុងចំណោមជាង៥០០ទីតាំងនេះ បានបិទសៀល(Sealed) ជាង ៤០០ ទីតាំង ព្រមទាំងបានដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថាជនជាតិចិន ១៧៣នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ ពី ព្រះរាជាណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង...
ភ្នំពេញ ៖ ក្រោយស្ងប់ស្ងាត់អស់មួយរយៈពេលធំមក ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤នាក់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ៕
ភ្នំពេញ ៖ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ។ ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ លោក កែវ ឈា បញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំង របស់កម្ពុជា ចំពោះការកើនឡើង គួរឱ្យតក់ស្លុត...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានសម្រេចចិត្តបិទស្ថានកុងស៊ុលរ៉ូម៉ានី ប្រចាំនៅទីក្រុង st. Petersburg និងប្រកាសថា អគ្គកុងស៊ុលរ៉ូម៉ានី ជាបុគ្គលមិនគួរឱ្យគោរព។ ឯកអគ្គរដ្ឋទូតរ៉ូម៉ានីប្រចាំនៅរុស្ស៊ីត្រូវបានកោះហៅទៅក្រសួងការបរទេសរុស្ស៊ី នៅពេលព្រឹក ដើម្បីទទួលកំណត់ចំណាំការទូតផ្លូវការ។ ការសម្រេចចិត្តនេះ គឺជាការឆ្លើយតបទៅនឹងប្រទេសរ៉ូម៉ានី ដែលបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅ Constanta និងប្រកាសថា អគ្គកុងស៊ុលរុស្ស៊ី ជាបុគ្គលមិនគួរឱ្យគោរព បន្ទាប់ពីអ្វីដែលត្រូវបានគេចោទប្រកាន់ថាជាយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានធ្លាក់ចូលទៅលេីដំបូលអគារលំនៅដ្ឋានមួយក្នុងទីក្រុង Galati...
បរទេស៖ ប្រទេសជប៉ុនបានជម្លៀសមនុស្សជាង ២ លាននាក់ និងបានចេញការព្រមានអំពីទឹកជំនន់ និងការបាក់ដី ខណៈដែលព្យុះទីហ្វុងមេខាឡា បានខិតជិតមកដល់នៅថ្ងៃសុក្រ ខណៈដែលភ្លៀងធ្លាក់ខ្លាំងកើតពីព្យុះនៅពេលវាឆ្លងកាត់កោះតៃវ៉ាន់ជិតខាង បានបិទផ្នែកខ្លះនៃកោះនេះ ដោយធ្វើឱ្យមនុស្សប្រហែល ៦ លាននាក់ត្រូវឈប់សម្រាកពីការងារ ឬសាលារៀន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថា ព្យុះមេខាឡា ដែលបច្ចុប្បន្នជាព្យុះត្រូពិច កំពុងខិតជិតកោះ...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានទទួលជួបពិភាក្សា និងសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនកម្ពុជា៤ក្រុមហ៊ុន ដែលបានចូលរួមពិព័រណ៍ផលិតផលខ្មែរ នៅទីក្រុងសេអ៊ូល ។ តំណាងក្រុមហ៊ុនទាំង៤នោះ រួមមាន ៖ ទី១- TL AGRI FOOD , ទី២- AWESOME...
បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងនឹងពង្រីកសមត្ថភាពយន្តហោះគ្មានមនុស្សបើក និងប្រឆាំងយន្តហោះគ្មានមនុស្សបើករបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីទប់ទល់នឹងកូរ៉េខាងជើង រួមទាំងការបណ្តុះបណ្តាល «អ្នកចម្បាំងយន្តហោះគ្មានមនុស្សបើក» ចំនួន ៥០០.០០០ នាក់ និងចែកចាយប្រព័ន្ធគ្មានមនុស្សបើករាប់ម៉ឺនគ្រឿងនៅទូទាំងអង្គភាពជួរមុខ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា យោធាកូរ៉េខាងត្បូង ក៏មានគម្រោងផលិតយន្តហោះគ្មានមនុស្សបើកចំនួន ១១០,០០០ គ្រឿងនៅឆ្នាំ ២០២៩...
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង...