ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារចាក់ថ្ម នៅអនុស្ថានីយ អគ្គិសនីស្ទឹងហាវ (GS23) អនុស្ថានីយអគ្គិសនីល្វាឯម (GS47) អនុស្ថានីយ អគ្គិសនីមុខកំពូល (GS59)...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងស្ថានការណ៍ នៅតំបន់ព្រំដែនកម្ពុជា–ថៃ ភ្លាមៗនេះ វីតាល់ និងមីជាតិ បានផ្តើមយុទ្ធនាការមួយដ៏កក់ក្តៅ ក្រោមប្រធានបទ «ខ្មែរដើម្បីខ្មែរ» នាំស្បៀងអាហារ និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ។ ក្នុងនាមឈាមជ័រខ្មែរ ដែលជ្រកក្រោមទង់ជាតិតែមួយ...
ភ្នំពេញ ៖ ក្រោយបញ្ចប់ការថ្លែងសន្ទរកថា របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកូឡាឡាំពួរ នារសៀលថ្ងៃ២៨ កក្កដានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំរវាងកម្ពុជា-ថៃនាថ្ងៃនេះ គឺជាកិច្ចប្រជុំដ៏ល្អ ហើយ ទទួលបានលទ្ធផលល្អណាស់ ៕
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានថ្លែងអះអាងថា ភាគីកម្ពុជា-ថៃ បានយល់ព្រមបទឈប់បាញ់ នៅត្រឹមយប់ម៉ោង១២រំលងអាធ្រាតនៅថ្ងៃទី២៨ ខែកក្កដានេះដោយគ្មានលក្ខខណ្ឌ ៕
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នៅរសៀលថ្ងៃទី២៨ខែកក្តដា គ្រាប់ផ្លោងថៃ បានធ្លាក់ចំលើអគារ សាលាបឋមសិក្សាបុស្សធំ និងផ្ទះនាយកសាលាស្រុក បន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា ភាគីថៃបានចោទប្រកាន់កម្ពុជា ប្រើប្រាស់កាំជ្រូចរយៈចម្ងាយឆ្ងាយ (PHL03) ដើម្បីជាលេសឆ្លៀតឱកាសតម្លើងការប្រើប្រាស់អាវុធ កាន់តែសាហាវជាមុនប៉ុណ្ណោះ ។ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងការពារនេះ ឆ្លើយតបទៅភាគីថៃដែលបានចោទប្រកាន់មកលើកម្ពុជា ទាំងកម្រោលថា កងទ័ពកម្ពុជា បានប្រើអាវុធប្រភេទ PHL03 ។ ចំពោះការចោទប្រកាន់នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាព...
បរទេស ៖ នាយករដ្ឋមន្ត្រី ដែលត្រូវបានព្យួរពីតំណែង Paetongtarn Shinawatra បានទៅមជ្ឈមណ្ឌលជម្លៀសមួយក្នុងខេត្ត Surin ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅតាមព្រំដែន ជាមួយប្រទេសកម្ពុជា ជាកន្លែងដែលលោកស្រី ត្រូវបានជនជម្លៀសម្នាក់ស្តីបន្ទោស និងបានរិះគន់លោកស្រី ចំពោះការព្រងើយកន្តើយរបស់រដ្ឋាភិបាល និងប្រតិកម្មយឺត ។ សារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដានេះថា លោកស្រី...
ភ្នំពេញ ៖ យន្តហោះចម្បាំងពហុមុខងារ Saab JAS 39C/D Gripen បានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ អំឡុងពេលមានការប៉ះទង្គិចគ្នា រវាងប្រទេសថៃ និងកម្ពុជា ដោយយន្តហោះប្រភេទនេះ បានធ្វើបេសកកម្មវាយប្រហារ លើគោលដៅដី នៅតាមព្រំដែនរួម និងក្នុងទឹកដីរបស់កម្ពុជា ។ យ៉ាងហោចណាស់យន្តហោះ Gripen ពីរគ្រឿង ត្រូវបានថៃដាក់ពង្រាយ ដើម្បីវាយប្រហារទីតាំងយោធា និងជនស៊ីវិលរបស់កម្ពុជា...
មេដឹកនាំថៃ និងកម្ពុជា កំពុងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី ក្នុងកិច្ចប្រឹងប្រែងជាបន្ទាន់មួយ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលឈានចូលដល់ថ្ងៃទី ៥ បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យមានសន្តិភាពក៏ដោយ ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai គ្រោងនឹងជួបពិភាក្សាគ្នា នៅរសៀលថ្ងៃច័ន្ទនេះ នៅឯគេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោកមួយនេះ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក...