សេអ៊ូល៖ ការបញ្ចប់កិច្ចព្រមព្រៀង បង្កើតការចែករំលែកព័ត៌មាន យោធារវាងកូរ៉េខាងត្បូង និងជប៉ុន ប្រសិនបើកើតឡើងមែននោះ អាចនឹងបញ្ជូនសារខុសថា អាមេរិកនិង សម្ព័ន្ធមិត្តអាស៊ីទាំងពីរ មិនមានកម្លាំងគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខក្នុងតំបន់ នេះបេីតាមការលើកឡើងពីមេបញ្ជាការ កងទ័ពអាមេរិក (USFK) លោកឧត្តមសេនីយ៍ រ៉ូបឺត អាប្រាម។ កិច្ចព្រមព្រៀងសន្តិសុខ ព័ត៌មានទូទៅនៃយោធា (GSOMIA) នឹងត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែវិច្ឆិកា...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប៉ូលិសជាតិរបស់ប្រទេស ប៉េរូ បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង បានធ្លាក់ចូលក្នុងជ្រោះមួយ កាលពីថ្ងៃអង្គារ នៅភាគខាង អគារ La Libertad ជើងនៃប្រទេសប៉េរូ ដែលបណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៩នាក់ និង២៥នាក់ ផ្សេងទៀតបានរងរបួស ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសក្រោយបញ្ចប់ ពិធីបុណ្យអុំទូកមួយថ្ងៃថា ក្នុងរយៈពេល៣ថ្ងៃ ប្រជាពលរដ្ឋ១៨០៨៩ នាក់ ដែលមានបញ្ហាសុខភាព បានមករកសេវាព្យាបាលជំងឺ នៅតាមតង់សុខភាពទាំង១២កន្លែង ។ សេចក្តីជូនព័ត៌មានក្រសួង សុខាភិបាល ពីថ្ងៃ១០-១២ វិច្ឆិកា បានឲ្យដឹងថា ចំនួនករណីពិនិត្យ និងព្យាបាលជំងឺពលរដ្ឋមាន ១៨០៨៩ នាក់ ក្នុងនោះស្រីចំនួន...
ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនា កម្សាន្តនៅទូទាំងប្រទេស ។ យោងតាមស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩...
ភ្នំពេញ ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានចេញរបាយការណ៍បឋម ស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដោយទុកពេល១ខែ ឲ្យកម្ពុជា ដើម្បីប្រតិកមម្មឆ្លើយតប ភ្លាមៗ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអះអាងថា នេះជាសញ្ញាមួយដែលបានបញ្ជាក់ ភាពជាដៃគូសន្ទានាគ្នា រវាងកម្ពុជា-EU ក្នុងកិច្ចពិភាក្សាពាក់ព័ន្ធជាមួយ...
ក្រុងក្វាងចូវ៖ យ៉ាងហោចណាស់ មានសិស្សនិស្សិត ជាង៣០ម៉ឺននាក់ មកពីជាង១៧០ប្រទេស បូករួមទាំងសិស្សនិស្សិតកម្ពុជា ធ្លាប់បានសិក្សា និងកំពុងសិក្សានៅសកលវិទ្យាល័យ ជីណាន (Jinan University) ដែលជាសកលវិទ្យាល័យរដ្ឋាភិបាលចិន ផ្តោតលើសិស្សនិស្សិតកូនចៅ អនិកជនចិន រស់នៅតាមបណ្តាប្រទេសនានា ។ ក្នុងដំណើរទស្សនកិច្ច របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា មកពីបណ្តាស្ថាប័នផ្សេងៗគ្នា ដឹកនាំដោយ លោក អ៊ុក...
លោក សម រង្ស៉ី គួរស្វែងរកមធ្យោបាយដើម្បីចរចារ ជាមួយនឹងនាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដើម្បីមានច្រកត្រលប់ មកកាន់ប្រទេសកម្ពុជាវិញ ។ លោកគួរតែដឹងច្បាស់លាស់ថា បើសិនជាគណបក្សប្រជាជនកម្ពុជា ភ័យខ្លាចនឹងបាត់បង់ការអនុគ្រោះឲ្យបណ្តាប្រទេសទន់ខ្សោយ អាចនាំចូលទំនិញគ្រប់យ៉ាង លើកលែងតែគ្រឿងសព្វាវុធ (EBA- Everything But Arms)នោះ ពួកគេនឹងមិនរំលាយគណបក្សសង្រ្គោះជាតិឡើយ។ អ្វីដែលពួកគេព្រោះបារម្ភនោះ គឺប្រជាជនកម្ពុជាទៅវិញទេ។...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍ បានបង្កឲ្យប្រជាពលរដ្ឋ ស្លាប់១០នាក់ និងរងរបួស ធ្ងន់-ស្រាល៨១នាក់ នៅទូទាំងប្រទេស ។ បើតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានស្រង់ស្ថិតិនៃអ្នកស្លាប់ និងរងរបួស ៣ថ្ងៃនេះ បានឲ្យដឹងថា ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី១បង្កឲ្យមានមនុស្សស្លាប់៥នាក់ និងអ្នករងរបួសធ្ងន់-ស្រាល ២០នាក់ (ស្រី៩នាក់)...
បរទេស ៖ មន្ត្រីរដ្ឋបាល សហអាមេរិក ជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនមានបំណងចង់បញ្ចប់ សម្ពន្ធភាពរបស់ខ្លួន ជាមួយនឹងកងកម្លាំង លទ្ធិប្រជាធិបតេស្តឃឺដស៊ីរីនោះទេ ។ នៅមុនជំនួបរវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip...
បរទេស ៖ កងកម្លាំងសន្តិសុខ អ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនទើបបានសម្លាប់មេដឹកនាំជាន់ខ្ពស់មួយ រូបរបស់ពួកជីហាដ ឥស្លាមប៉ាឡេស្ទីន នៅក្នុងដំណើរវាយប្រហារដ៏កម្រមួយ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បណ្ដាលឲ្យពួកសកម្មប្រយុទ្ធនោះ បាញ់រ៉ុកកែតប្រហែល៥០គ្រាប់ ចូលអ៊ីស្រាអែល ដើម្បីជាការសងសឹក ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា មេបញ្ជាការក្រុមជីហាដឥស្លាមជាន់ខ្ពស់ លោក ត្រូវបានសម្លាប់ទាំងយប់ នៅក្នុងតំបន់ហ្គាហ្សា ហើយមេបញ្ជាការរូបនេះ...