ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនួញអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាល ដំណើរការ ពាណិជ្ជកម្មជាមួយនឹង ចិនឡើងវិញ

បរទេស៖ កាសែតញូវយ៉កថាមចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាក្រុមអ្នកជំនួញធំៗ របស់អាមេរិកមួយក្រុមបាននាំគ្នាធ្វើការអំពាវនាវសុំឲ្យ រដ្ឋាភិបាលក្រុងវ៉ាសិនតោនគួរតែចាប់ផ្តើមដំណើរការពាណិជ្ជកម្ម ជាមួយនឹងចិនឡើងវិញក្នុងពេលដែលស្ថានភាពជម្លោះនេះ ហាក់ដូចជាមិនធូរស្រាលនៅឡើយ។

នៅក្នុងលិខិតមួយដែលត្រូវបានផ្ញើរ ទៅឲ្យសេតវិមាននិងអជ្ញាធរជាតិទទួលបន្ទូកកិច្ចការងារជំនួញ និងក៏ដូចជារតនាគាជាតិអាមេរិកដោយស្នើសុំឲ្យ ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការពិចារណាកាត់បន្ថយតម្លៃពន្ធចំពោះទំនិញ ផលិតនៅក្នុងប្រទេសចិន ដែលជាមូលហេតុចំបងតែមួយគត់ដែលកំពុងធ្វើឲ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកំពុងជាប់គាំងខ្លាំង។

គួរឲ្យដឹងដែរថាក្រុមអាជីវកម្មធំៗ ទាំងនោះត្រូវបានគេមើលឃើញថាភាគច្រើនគឺជា អ្នកដែលធ្វើពាណិជ្ជកម្មនៅក្នុងវិស័យជាច្រើនដូចជាកសិកម្ម មីក្រីឈីបវិស័យថ្នាំពេទ្យព្រមទាំងវិស័យឧស្សាហកម្មជាច្រើន មួយចំនួនទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top