ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះទៅពិនិត្យ និងសួរសុខទុក្ខកងកម្លាំងសង្រ្គោះដែលបានប្រចាំការនៅគោលដៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការរងកងពល ក្រុមការងារសុខាភិបាល និងក្រុមសង្រ្គោះ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានជំរុញឲ្យកងកម្លាំងសង្រ្គោះទាំងអស់...
(ភ្នំពេញ)៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈួរ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ និងលោកស្រី ហុី សូរ្យាភា ជាប្រធានមន្ទីរពេទ្យសូរិយា រួមជាមួយលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ ជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងក្រុមការងារបានចូលរួមសហការបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ភុី សូរ្យាភា និងលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានប្រគល់ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន២០០គូ ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០។ ការប្រគល់នេះ ធ្វើឡេីងនៅទីតាំងសង្រ្គោះផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទទួលរងការលិចលង់ដោយទឹកជំនន់ផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី២០...
ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មកររោងចក្រចំនួន៦៩៧នាក់ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ ចុះជួយដឹកជញ្ជូនសម្ភារៈរបស់ខ្លួនពីក្នុងរោងចក្រទៅផ្ទះរបស់ពួកគាត់ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រងកង សង្រ្គោះមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៤រហូតមកដល់ថ្ងៃ១៩ តុលា នៅផ្សារព្រែកជ្រៃបានសង្រ្គោះ និងដឹកជញ្ជូនចំនួន ១០៣ដង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថម្ភភេសជ្ជៈចម្រុះដល់កងកម្លាំងកងពលតូចលេខ៧០ និងបណ្តាអង្គភាពសង្រ្គោះដែលកំពុងប្រចាំការដើម្បីចុះជួយប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ ការឧបត្ថម្ភភេសជ្ជៈសម្តេចទាំងទ្វេនេះ ក្នុងគោលបំណង ចូលរួមចំណែកការងារមនុស្សធម៍ លេីកទឹកចិត្ត និងទំនុកបំរុងដល់កងកម្លាំងសង្រ្គោះ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់...
កំពង់ចាម ៖ លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តកំពង់ចាម អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត មានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស...
ភ្នំពេញ ៖ ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិចុះល្បាតចំនួន១៨២៣លើកដែល ក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយកសាងនិងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី ព្រមទាំងពិន័យអន្តរការណ៍៤១ករណី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន នៅថ្ងៃទី១៨...
ភ្នំពេញ៖លោកផូរ ស៊ីតាល់ លោកអ៊ុង សុម៉ៅ លោក តឹក សុភក្តិ លោក អេម ពៅ លោកនិងលោកឃិត គន្ធា តំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បាន ដឹកនាំសមាជិកសមាជិការ...
ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ឥតឈប់ឈរ និងបង្កទៅជាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌដង្កោ ជាច្រើនគ្រួសារ រងផលប៉ះពាល់ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីជួយសម្រួល ដល់ជនរងគ្រោះ ក្នុងគ្រាលំបាកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសសឹង្ហបូរី នឹងទាញយកព័ត៌មានអំពីបច្ចេកវិទ្យាសិប្បនិម្មិត ហៅកាត់ (AI) ដើម្បីវាយតម្លៃថ្នាំដែលមាននៅក្នុងមូលដ្ឋានចំនួន១២ប្រភេទ ដើម្បីទទួលបានការរួមបញ្ចូលគ្នានៃថ្នាំដែលអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ១៩ ។ កាសែតក្នុងស្រុកបានរាយការណ៍ថា ការប្រើវិធីឌីជីថលអន្តរកម្មដើម្បីគណនាការបូករួមបញ្ចូលគ្នាដ៏មានប្រសិទ្ធិភាពបំផុតនៃថ្នាំរួមជាមួយកម្រិតរបស់ពួកគេពីលទ្ធភាពច្រើនជាង៥៣០.០០០នាក់ ។ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើការវាយតម្លៃសំណុំថ្នាំ១២ប្រភេទដែលអាចប្រើបានក្នុងមូលដ្ឋានរាប់ចាប់ពីថ្នាំប្រឆាំងនឹងមេរោគរហូតដល់ការព្យាបាលចំគោលដៅនិងភ្នាក់ងារដទៃទៀត។ ក្រុមអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Yong Loo Lin...