ព័ត៌មានជាតិ

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្ត បន្ទាយមានជ័យ ឧបត្ថម្ភសម្ភារមួយចំនួន ដល់មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន

ភ្នំពេញ៖លោកផូរ ស៊ីតាល់ លោកអ៊ុង សុម៉ៅ លោក តឹក សុភក្តិ លោក អេម ពៅ លោកនិងលោកឃិត គន្ធា តំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បាន ដឹកនាំសមាជិកសមាជិការ សហការជាមួយក្រុមហ៊ុន Paper Tree Investment (Cambodia) Co. Ltd សប្បុរសជន និងក្រុមហ៊ុនថៃមួយចំនួន បាននាំយកអំណោយ

ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសង្គ្រោះមួយចំនួន ជូនដល់ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន នៅច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបង។

អំណោយដែលទទួលបាន នាពេលនេះ គឺដើម្បីយកទៅចែកជូនបន្តដល់កងកំលាំងយោធា ដែលកំពុងចុះជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមខេត្តចំណុះយោធភូមិភាគទី៥។ 

អំណោយទាំងនោះរួមមាន៖ទូកចំនួន ៣គ្រឿង (តូច២- ធំ១ ) ទឹកសុទ្ធ ៣០០យួរ ,មី ៦៦កេសធំ ត្រីខ ១៧០យួរ, អង្ករ៥០០គីឡូក្រាម ទឹកដោះគោ ៦២៤ប្រអប់ ពងទាប្រៃ៩០០គ្រាប់ និងនំចំណីក្មេងផ្សេងៗទៀត។

សូមបញ្ជាក់ថា អំណោយសប្បុរសជន នាពេលនេះ គឺជាការរួមចំណែក ក្នុងការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្ត ក្នុងយោធភូមិភាគទី៥៕

To Top