បរទេស៖ ការសុគតរបស់ព្រះសង្ឃព្រះជន្ម ៧១ ឆ្នាំ មួយថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់សាំង AstraZeneca បានកើតឡើងដោយសារតែបញ្ហាមួយទាក់ទងនឹងជំងឺសរសៃឈាមរ៉ាំរ៉ៃ ដែលព្រះអង្គមាន ហើយការសុគតនេះ មិនមែនជាផលប៉ះពាល់របស់វ៉ាក់សាំងនោះឡើយ។ នេះបើយោងតាមវេជ្ជបណ្ឌិត Chamni Chitriprasert នាយកមន្ទីរពេទ្យ Priest ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានដកទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលកំណត់ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ចូ បៃដិន បានដកហូតបទបញ្ជាប្រតិបត្តិប្រឆាំងនឹងមនុស្សមួយចំនួននៃអង្គការ ICC ដោយបញ្ចប់ការគំរាមកំហែងបនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរឹតត្បិតទិដ្ឋាការទាក់ទងនឹងតុលាការ។ លោកបានលើកឡើងថា “ជាលទ្ធផលទណ្ឌកម្មដែលបាន...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំគ្នាត្រីភាគី ដើម្បីពិភាក្សាពីការពិនិត្យឡើងវិញ នូវគោលនយោបាយរបស់សហរដ្ឋអាមេរិក លើកូរ៉េខាងជើង និងបញ្ហាក្នុងតំបន់ផ្សេងទៀត។ ទីប្រឹក្សាសន្តិសុខជាតិ បានចែករំលែកការព្រួយបារម្ភរបស់ពួកគេ អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយ បញ្ហាទាំងនេះតាមរយៈ កិច្ចសហប្រតិបត្តិការត្រីភាគី ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា“ ភាគីទាំង៣...
បរទេស៖ ពួកសកម្មប្រយុទ្ធឥស្លាម អាល់សាបាប តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារមូលដ្ឋានកងទ័ពជាតិសូម៉ាលី នៅថ្ងៃសៅរ៍នេះ ហើយកងទ័ពបាននិយាយប្រាប់ថា ទាំងសងខាងសុទ្ធតែមានអ្នករងគ្រោះ ប៉ុន្តែបច្ចុប្បន្ននេះ កងទ័ពកំពុងតែធ្វើការគ្រប់គ្រងលើមូលដ្ឋានទ័ពទាំងនោះ។ សាក្សីឃើញហេតុការណ៍បាននិយាយថា មូលដ្ឋានទ័ព ដែលស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្ រភាគនិរតីនៃរដ្ឋធានី Mogadishu នោះ គឺត្រូវបានរងការវាយប្រហារដោយគ្រាប់បែកចំនួនពីរគ្រាប់ ហើយគ្រាប់បែកទី៣មួយគ្រាប់ បានផ្តោតគោលដៅលើក្បួនរថយន្តកងទ័ពមួយ ដែលចេញពីរដ្ឋធានី ដើម្បីប្រញាប់ទៅកាន់មូលដ្ឋានទ័ពទាំងនោះ...
បរទេស៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Press TV បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ ចង់ឲ្យសហរដ្ឋអាមេរិក លើកលែងទណ្ឌកម្មទាំងអស់ដែលដាក់លើប្រទេសខ្លួន និងធ្វើការបដិសេធច្រាលចោល នូវការបន្ធូរបន្ថយបន្តិចម្តង់ៗនៃការដាក់កំហិតនានា។ តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យមួយរូបរបស់ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់នៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់ ធ្វើការជំទាស់ដាច់ខាត ចំពោះការបន្ធូរបន្ថយទណ្ឌកម្មបន្តិចម្តង់ៗណាមួយ។ ប្រទេសអាមេរិកនិងអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលមានឈ្មោះក្នុងតារាង គិតចាប់ពីថ្ងៃទី១៨ មីនា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន។
ភ្នំពេញ៖ នៅពេលពិភពលោកបាន និងកំពុងរងការវាយប្រហារ ដោយគ្មានបន្ធូរដៃពីមរោគរាតត្បាត COVID 19ប្រទេសវៀតណាមក្នុងសមាជលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម (CPV) បានកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំកំពូលរបស់ខ្លួនសំរាប់អាណត្តិ៥ឆ្មាំ ដើម្បីដឹកនាំនយោបាយថ្មី សំដៅរក្សាកំណើនសេដ្ឋកិច្ចនិងបន្តរក្សាតុល្យភាពប្រយោជន៏ជាយុទ្ធសាស្រ្ត ពីភូមិសាស្រ្តនយោបាយក្នុងជម្លោះដណ្តើមកម្មសិទ្ធិតំបន់សមុទ្រចិនខាងត្បូង ដែលវៀតណាមត្រូវប្រឈមនឹងពហុបញ្ហារាប់ចាប់តាំងពីបូរណភាពទឹកដី សេដ្ឋកិច្ច រហូតដល់សន្តិសុខជាតិ ព្រោះអំណាចក្នុងតំបន់របស់សហរដ្ឋអាមេរិកបាននិងកំពុងស្រុតចុះ នៅចំពោះមុខឥទ្ធិពលរីកធំទ្បើងឥតឈប់ឈររបស់ចិន។ វៀតណាមដឹងយ៉ាងច្បាស់ថា មហិច្ឆតាចិនមិនថមថយទ្បើយ នៅតំបន់សមុទ្រខាងត្បូង ហើយចិនបានដាក់សម្ពាធយោធា...
បរទេស៖ ការិយាល័យពន្ធគយមួយ នៅក្នុងទីក្រុង Dandong ប្រទេសចិន ជាប់ព្រំដែនកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចាប់ផ្តើមទទួលការចុះឈ្មោះនាំចេញ នៅមុនពេលការបើកដំណើរការ ជំនួញជាថ្មី រវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន Seoul Pyongyang News បានរាយការណ៍ថា ការិយាល័យពន្ធគយនៃទីក្រុង Dandong បានចាប់ផ្តើមដំណើរប្រតិបត្តិការ ពាក់ព័ន្ធរថភ្លើងដឹកទំនិញរវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង...
ភ្នំពេញ៖ អត្ថបទស្រាវជ្រាវថ្មីមួយទៀតស្តីពី «ភូមា មានផែនការបង្កើតអាវុធបរិមាណូ»ដែលស្រាវជ្រាវ និងចងក្រងឡើងដោយលោក ហើស សិរីធន នឹងផ្សាយជូនប្រិយមិត្តអ្នកអានក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈគេហទំព័រសារព័ត៌មានដើមអម្ពិល និង ផេកហ្វេសប៊ុករបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន (soysopheap official )។ តាមរយៈអត្ថបទស្រាវជ្រាវថ្មីមួយទៀតស្តីពី «ភូមា មានផែនការបង្កើតអាវុធបរិមាណូ»លោក សយ សុភាព...