ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរបស់ប្រទេសចិន បានច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណ អំពីល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ថាជា “កាយវិការ” និងការប៉ាន់ស្មានដោយអយុត្តិធម៌ ។ គួររំលឹកថា មន្ទីរបញ្ចកោណបានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា ប្រទេសចិន ទំនងជាមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១.៥០០នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តកិច្ចការជាមួយនឹងល្បឿននៃការបង្កើតនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ ។...
ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងថា មាតុភូមិកម្ពុជា ជាទីជម្រកនៃដង្ហើមជីវិតរបស់លោក ហើយមិនមានហេតុផលអ្វីទាល់តែសោះ ដែលលោក នាំជាតិសាសន៍ណាមួយ មកត្រួតត្រា ឬឈ្លានពានប្រឆាំងនឹងកម្ពុជាឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត ឆែក...
ញូវយ៉ក៖ តម្លៃប្រេងបានបើកឡើងខ្ពស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេរបស់ពិភពលោកបានបន្តបន្ធូរបន្ថយវិធានការណ៍ជំងឺកូវីដ-១៩ បើទោះបីជាមានការឆ្លងកើនឡើងក៏ដោយ។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ពីរភាគបីនៃប្រេងរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ០,៥ភាគរយនៅតម្លៃ ៨៣,០៥ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៩ ព្រឹក ម៉ោងនៅ UAE។ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានកើនឡើង ០,៤ ភាគរយនៅ ៧៧,២៧ដុល្លារ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនចរចាក្រោមសម្ពាធ និងការគំរាមកំហែងលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។ លោក Kanaani បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវដំណើរការចរចា ហើយមានបំណងបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ ទោះជាយ៉ាងណាក៏ដោយ “មន្រ្តីអាមេរិកដឹងថាអ៊ីរ៉ង់ មិនមានឆន្ទៈក្នុងការចរចា...
ភ្នំពេញ ៖ ចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងរៀបចំសំណុំរឿងសម្អាតបទល្មើស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគួរផ្តោតលើភាគីទីបីណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ៅ បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលបានធ្វើឡើងប្រឆាំងនឹងប្រទេសចិន ដែលចេញពីកិច្ចប្រជុំកម្រិតខ្ពស់លើកទី៤ នៃកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្តីពីប្រទេសចិន កាលពីដើមខែនេះ។ លោកស្រី ម៉ៅ បានលើកឡើងជាការឆ្លើយតបថា...
ម៉ូស្គូ៖ លោក Vyacheslav Volodin ប្រធានសភា Duma នៃរដ្ឋរុស្ស៊ីបានឲ្យដឹងថា ពិភពលោកគួរតែមានពហុប៉ូល ប៉ុន្តែសហរដ្ឋអាមេរិកព្យាយាមរារាំងការអភិវឌ្ឍន៍របស់ប្រទេសផ្សេងទៀតដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន។ វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចប្រើប្រាស់វិធីសាស្រ្តផ្សេងៗ – ការដាក់ទណ្ឌកម្មខុសច្បាប់ ការបង្ខូចកេរ្តិ៍ឈ្មោះ ការបំភិតបំភ័យ ការបំប៉ោងជម្លោះ – ក្នុងគោលបំណងបំផ្លាញតម្លៃប្រពៃណី ប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនារបស់ប្រទេសដទៃ។ លោក...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រកាសឱ្យដឹងថា កម្ពុជា នៅតែជាកន្លែង ដែលមានវត្តមានសត្វទន្សោងច្រើនជាងគេ នៅលើពិភពលោក ខណៈបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្ត្រា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនការពារជាតិរបស់អ៊ីស្រាអែល Rafael និងក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាបង្កើតប្រព័ន្ធអាវុធឡាស៊ែរថាមពលខ្ពស់។ ក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃច័ន្ទក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងនេះរួមមានការអភិវឌ្ឍន៍ ការធ្វើតេស្ត និងការផលិតប្រព័ន្ធនៅក្នុងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រព័ន្ធនាពេលអនាគតនឹងផ្អែកលើប្រព័ន្ធការពារកាំរស្មី Iron Beam ដែលត្រូវបានអភិវឌ្ឍរួចហើយដោយក្រុមហ៊ុន Rafael និងក្រសួងការពារជាតិអ៊ីស្រាអែល។ ជាមួយនឹងប្រព័ន្ធថាមពលខ្ពស់នៃ 100...
វ៉ាស៊ីនតោន៖ ការកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីដែលបានព្រមព្រៀងដោយក្រុមប្រទេសទាំង៧ G-7 និងអូស្ត្រាលី បានចូលជាធរមាននៅថ្ងៃចន្ទ នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីច្របាច់ប្រភពចំណូលដ៏សំខាន់របស់ទីក្រុងម៉ូស្គូ សម្រាប់សង្គ្រាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ តម្លៃកំណត់ត្រូវបានកំណត់ត្រឹម ៦០ដុល្លារ ក្នុងមួយបារ៉ែល ដោយសមាជិក G-7 ដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក...