ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឲ្យប្រទេស អូស្ត្រាលីជួយកសាងសមត្ថភាព និងផ្តល់ជំនួយខាងផ្នែកបច្ចេកទែស និងជំនាញការនៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង និងជំនួយផ្នែកវេជ្ជសាស្រ្តនានា ដល់កងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងជំងឺ ដែលកើតមានឡើងនៅពេលអនាគតនោះ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ថ្លែងក្នុងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី តាមរយៈវិដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ពីស្នងការនគរបាលខេត្តតាកែវ ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
បរទេស៖ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យកាត់ចេញចំពោះច្បាប់ ប្រមាថព្រះមហាក្សត្រ ដែលនឹងផ្តន្ទាទោសអ្នកល្មើសជាប់គុករហូតដល់ ១៥ឆ្នាំ។ ការអត្ថាធិប្បាយរបស់លោកនេះ វាហាក់ដូចជាផ្ទុយនឹងទស្សនៈមុនរបស់លោកចំពោះច្បាប់នេះ ដែលលោកធ្លាប់បានលើកឡើងថា “គ្មានបញ្ហា” នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការលើកឡើងថ្មីៗរបស់លោក...
ញូវយ៉ក៖ អ្នកការទូតជាច្រើនរូប និងអតីតមន្ត្រីអាមេរិក បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែគ្រប់គ្រងភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ និងធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពតាមរយៈការបង្កើនទំនាក់ទំនង និងការចូលរួម ព្រោះថាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងពិភពលោក។ ប្រទេសចិន ទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលអាមេរិក និងប្រជាជនដែលមានចក្ខុវិស័យ ដើម្បីពង្រឹងការសន្ទនា គ្រប់គ្រងភាពខុសគ្នា ផ្តោតលើកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីនាំប្រទេសចិន-អាមេរិក។ លោក Qin Gang...
យូអិន៖ ឧបការីអគ្គលេខាធិការ និងអ្នកសម្របសម្រួល នៃបេសកកម្មគាំទ្រ អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីប៊ី (UNSMIL) លោក Raisdon Zenenga បានអះអាងសារជាថ្មី អំពីតួនាទីសំខាន់ របស់គណបក្សនយោបាយ ក្នុងការកសាងប្រព័ន្ធប្រជាធិបតេយ្យ នៅក្នុងប្រទេសលីប៊ី។ លោក Zenenga បានធ្វើការកត់សម្គាល់របស់លោក ក្នុងអំឡុងពេលជួបជាមួយ មេដឹកនាំ និងតំណាង គណបក្សនយោបាយ...
បរទេស៖ប្រទេសចិននិងសហរដ្ឋអាមេរិក ដែលជាប្រទេសបំភាយកាបូនឌីអុកស៊ីតដ៏ធំបំផុតទាំងពីរលើពិភពលោក តាមសេចក្តីរាយការណ៍ បានបង្ហាញនូវកិច្ចព្រមព្រៀងមួយ ជំរុញបង្កើនសហប្រតិបត្តិការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងដោយកាត់បន្ថយការបំភាយឧស្ម័នមេតាន ការពារព្រៃឈើរ កាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Glasgow ប្រទេសទាំងពីរបាននិយាយថា ពួកគេទើបបានសម្រេចកិច្ចព្រមព្រៀងមួយបង្កើនកិច្ចប្រឹងប្រែងទ្វេដងជាថ្មី ដើម្បីប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងចំណាត់ការដ៏ច្បាស់លាស់។ ប្រទេសដែលបំភាយកាបូនដ៏ធំបំផុតទាំងពីរលើពិភពលោកនេះ បាននិយាយថា កិច្ចព្រមព្រៀងរបស់ពួកគេ ស្នើឲ្យមានចំណាតការអាកាសធាតុកាន់តែប្រសើរឡើង នៅក្នុងទសវត្សឆ្នាំ២០២០ ដោយប្រើប្រាស់គោលការណ៍ណែនាំនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥...
ភ្នំពេញ ៖ សហរដ្ឋអាមរិកបានប្រកាសដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្រ្តីខ្មែរជាន់ខ្ពស់២រូបបន្ថែមទៀតហើយ គឺលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គ្មានប្រសិទ្ធភាពឡើយ ព្រោះគ្មានអ្នកណាចង់ទៅអាមេរិក ហើយក៏គ្មានជនបរទេសអាមេរិកណាមួយមករកស៊ីជាមួយខ្មែរដែរ ។...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៦នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៧១នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៨នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ៣៥៨នាក់ អ្នកជាសះស្បើយចំនួន ១១៥ ៧៣០នាក់...
ភ្នំពេញ៖ ក្នុងនាមជាប្រទេស បញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុ្ងងការដោះស្រាយការប្រែប្រួល អាកាសធាតុ តាមរយៈគោលការណ៍៤ចំណុច។ នេះបើតាមការអះអាងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពនិងជាប្រធានប្រតិភូកម្ពុជា បានឡើងថ្លែង ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីព្រឹកថ្ងៃទី១០...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលដីកាតម្កល់ ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ដែលជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិដាក់គុក កំណត់ ២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជេរប្រមាថព្រះមហាក្សត្រ នរោត្តម សីហមុនី និង សម្តេច តេជោហ៊ុនសែន...