បរទេស៖ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូងដែលបានបន្លឺសំឡេងព្រមានជាលើកដំបូងនៅលើវីរុសបំលែងថ្មីឈ្មោះ Omicron បាននិយាយថា រោគសញ្ញារបស់វីរុសបំលែងថ្មីនេះគឺ “មិនធម្មតា ប៉ុន្តែស្រាល” ចំពោះអ្នកជំងឺដែលមានសុខភាពល្អ – ប៉ុន្តែលោកព្រួយបារម្ភថា ជំងឺនេះអាចបណ្តាលឱ្យមានផលវិបាកចំពោះមនុស្សចាស់ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត Angelique...
បរទេស៖ អ្វីដែលជាវិធានការមួយទៀតដើម្បីទទួលបានទ្រព្យសកម្មពីបរទេសដោយសារការខកខានមិនបង់ប្រាក់ដែលបានខ្ចី, ប្រទេសចិន ត្រូវបានគេចោទថា បានចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ Entebbe និងទ្រព្យសកម្មផ្សេងទៀតក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ យោងតាមសារព័ត៌មាន Economic Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បានបញ្ជូនគណៈ ប្រតិភូទៅទីក្រុងប៉េកាំងដើម្បីចរចាជាមួយរដ្ឋាភិបាលចិន។ មុននេះ រដ្ឋាភិបាលដែលដឹកនាំដោយលោក...
បរទេស៖ ពិធីបុណ្យសពសម្រាប់មនុស្ស ៣នាក់ ដែលបានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ ត្រូវបានធ្វើឡើងនៅវត្តតែមួយ នៅ Wat Nam Daeng ស្រុក Bang Phli – នៃខេត្តភាគកណ្តាលរបស់ប្រទេសកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការកើនឡើងទំនាក់ទំនងជាមួយតៃវ៉ាន់ ជាខ្លឹមសារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើអ្វីដែលគេហៅថា កិច្ចសន្ទនាភាពជាដៃគូវិបុលភាពសេដ្ឋកិច្ចលើកទីពីររវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ តាមអ៊ីនធឺណិត ក៏ដូចជាវេទិកាសេដ្ឋកិច្ចឌីជីថល ដែលបានគ្រោងទុក និងការប្រជុំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយផ្ទាល់នៅឆ្នាំ២០២២។ លោក Zhao បានលើកឡើងថា “ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ”...
បរទេស៖ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពបរទេសចំនួន 27 រួមទាំង អង្គភាព 12 មកពីប្រទេសចិន ជុំវិញកង្វល់លើបញ្ហាសន្តិសុខជាតិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា “នៅក្នុងច្បាប់ចុងក្រោយនេះ BIS...
ថ្ងៃទី ២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានបានប្រារព្ធឡើង។លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបាន រួមគ្នាប្រកាសជាផ្លូវការអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។បន្ទាប់ ពីការអភិវឌ្ឍអស់រយៈពេល៣០ឆ្នាំ ទំនាក់ទំនងចិន-អាស៊ានបានបង្កើតជាគំរូកិច្ច សហប្រតិបត្តិការពិសេស មួយ។ស្របនឹងការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានចូលសម័យកាលអភិវឌ្ឍដយល្បឿនលឿន។ ចិននិងកម្ពុជាដែលជាមិត្តចាស់និងគ្នាក៏កំពុងបញ្ចេញកម្លាំងរស់រវើកថ្មីនៅយុគសម័យថ្មី។ នាពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។តាមដំណឹងនេះបានឱ្យដឹងថា ក្រោយពេលអនុវត្តកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានឈានដល់ជាង៩០ភាគរយ។...
ថ្ងៃព្រហស្បតិ៍អាទិត្យនេះជាថ្ងៃអរព្រះគុណរបស់អាមេរិកក្នុងមួយឆ្នាំម្តង តាមទម្លាប់ ក្រុមគ្រួសារនិមួយៗជួបជុំគ្នាពិសាមាន់បារាំងដុត គឺជាខ្លឹមសារសំខាន់មួយ ។ ប៉ុន្តែនៅឆ្នាំ២០២១នេះ ជនជាតិអាមេរិកប្រហែលនឹងអបអរទទួល “បាយល្ងាចនៃថ្ងៃអរព្រះគុណថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ” ។ សូមយកមាន់បារាំងដែលជាអាហារសំខាន់ជាឧទាហរណ៍ តាមទិន្នន័យរបស់ក្រសួងកសិកម្មរបស់អាមេរិកបានឱ្យដឹងថា មាន់បារាំងក្លាស៊ីកមួយក្បាលដែលមានទម្ងន់ ពី៨ដល់១៦ផោន តម្លៃលក់ដុំគឺមួយផោន ១.៣៥ដុល្លារអាមេរិក ថ្លៃជាង២១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ។ តាមការស៊ើបអង្កេតរបស់ សហព័ន្ធនាយកដ្ឋានកសិដ្ឋានរបស់អាមេរិកបានឱ្យដឹងថា នៅឆ្នាំនេះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អមដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា បានចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្ត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣២នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន៣០នាក់ និងស្លាប់ចំនួន៤នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២៥នាក់ និងអ្នកដំណើរពីបរទេសចំនួន៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ០០៩នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៣៨៧នាក់...