បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ បាននិយាយនៅ ថ្ងៃសុក្រថា យន្តហោះជើងហោះហើរពិសេស នឹងចេញដំណើរនៅ ព្រឹកថ្ងៃសៅរ៍ ដើម្បីទៅយកជនជាតិថៃដែលជាប់គាំងនៅក្នុងទីក្រុងវ៉ូហាន ដែលជាក្រុងរងការវាយ ប្រហារដោយវីរុសផ្លូវដង្ហើមថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ឧត្តមសេនីយ៍ Prawit ថា...
(ភ្នំពេញ)ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០៖ ក្រោយពីនាំជ័យលាភី ចំណាត់ថ្នាក់លេខ ១, ស្នាមញញឹម និងបទពិសោធន៍ ដ៏សែនរំភើប អស្ចារ្យរបស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំា លើឆាកអន្តរជាតិ ដោយក្រុម BLACK PINK កូរ៉េធ្វើជា គណៈកម្មការនោះ ថ្ងៃនេះក្រុមហ៊ុន...
(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់? ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…! ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនសាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត! ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗ ដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖ 1. បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន 2. បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA 3. ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖#danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ) 4. បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ 5. បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំOMG 6. ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង...
ភ្នំពេញ ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ ថាឡូយគឺឡូយហើយ…!អ្វីដែលអតិថិជន កំពុងរងចាំយ៉ាងអន្ទះសារបានមកដល់ ព្រះរាជាណាចក្រកម្ពុជា ហើយគឺវត្តមានស្មាតហ្វូន ជំនាន់ថ្មីរបស់ Galaxy A ស៊េរី A51 និង A71 ដែលអមមកជាមួយនឹងរូបរាង មុខមាត់ និងចំណុះពិសេសជាច្រើន ហើយអ្វីដែលកាន់តែ អស្ចារ្យ...
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បើយោងតាម តារាងចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia វីរុសកូរ៉ូណា បានរកឃើញ ឆ្លងទៅដល់ ប្រទេស២៣ និងមានអ្នកស្លាប់២១៣នាក់ និងអ្នកឆ្លង៩៨២១នាក់៕
ភ្នំពេញ ៖ ក្នុងឱកាសចូលរួមបិទសន្និបាត បូកសរុបការងារ ក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន យល់ស្របចំពោះ ការសំណើ សុំបង្កើតទូត២ថ្មីទៀត របស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ ។ សម្តេចបានឲ្យ ពិនិត្យលទ្ធភាពនៃ ការធ្វើនៅឆ្នាំ២០២១និង២០២២ខាងមុខ៕
បរទេស៖រដ្ឋបាលរបស់ លោក ត្រាំ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីការបង្កើតក្រុមការងារ ជំនាញលើកូរ៉ូណាវីរុស ស្របពេលដែលជម្ងឺនេះ នៅតែបន្តរីករាលដាលឆ្លង ទៅពាសពេញពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ក្រុមការងារ ជំនាញលើកូរ៉ូណាវីរុសរបស់លោកប្រធានាធិបតី កំពុងតែជួបប្រជុំ ពិភាក្សាគ្នាជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃចន្ទមក ហើយនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ធ្វើការត្រួត ពិនិត្យឃ្លាំមើល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើរាជរដ្ឋាភិបាល បើកស្ថានទូតចំនួន ២បន្ថែមទៀតនៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន ។ ការស្នើរបស់ប្រមុខការទូតនេះ គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) នៅវិមានសន្តិភាព...
បរទេស៖ចំនួនអ្នកស្លាប់ ក្នុងប្រទេសចិន បណ្ដាលមកពីវីរុសថ្មី នៅក្នុងថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានកើនឡើង ដល់ចំនួន១៧០នាក់ ក្រោយពីមនុស្សចំនួន៣៨នាក់ បានស្លាប់នៅមុនថ្ងៃដែល រដ្ឋាភិបាល នានា ប៉ុនប៉ងជម្លៀសពលរដ្ឋតាមយន្តហោះ ពីប្រទេសចិន ដែលរងការវាយប្រហារ ដោយកូរ៉ូណាវីរុស។ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន បានជម្លៀសពលរដ្ឋខ្លួនរាប់រយនាក់ ចេញពីទីក្រុង Wuhan ស្របពេលដែលប្រទេសអង់គ្លេស នូវែលសេឡង់ និងអូស្ត្រាលី...
ស្វាយរៀង៖ បុរសខេត្តស្វាយរៀងម្នាក់ ឈ្មោះ ពៅ អាន វ័យ៤០ឆ្នាំ ប្រកបរបរជាជាងអារឈើ មានក្តីស្រមៃត្រឹមទិញត្រាក់ ទ័រមួយផ្ទាល់ខ្លួនសោះ ត្រូវរង់ចាំតាំង ពីមានកូនទី១រហូតដល់ មានកូន៣នាក់ ទើបសម្រេចក្តី ស្រមៃនេះបាន ក្រោយមានសំណាងឈ្នះរង្វាន់ ទឹកប្រាក់៥០ លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ។ អ្នកឃុំអំពិល...