ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា បានជំរុញឱ្យភាគីឥណ្ឌាផ្តល់នូវ “បរិយាកាសធុរកិច្ចដោយយុត្តិធម៌ និងមិនមានការរើសអើងប្រកបដោយប្រសិទ្ធភាព សម្រាប់សហគ្រាសចិនក្នុងការវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា”។ កាលពីថ្ងៃអង្គារ អគ្គនាយកដ្ឋានអនុវត្តច្បាប់បានឆ្មក់ចូលក្រុមហ៊ុន Vivo និងអ្នកចែកចាយរបស់ខ្លួននៅទីតាំងផលិត និងប្រតិបត្តិការចំនួន ៤៤ នៅទូទាំងប្រទេស ដោយចោទប្រកាន់ថាបានរំលោភលើ បទប្បញ្ញត្តិនៃច្បាប់ការពារការលាងលុយកខ្វក់។ ជាការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការវាយឆ្មក់នេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា លោក Wang Xiaojian...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាកាសរបស់រុស្ស៊ី បានបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ន និងឃ្លាំងរំសេវនៅជិតទីក្រុង Artemovsk ក្នុងតំបន់ Donetsk ។ យោងតាមក្រសួងបានឱ្យដឹងថា បុគ្គលិកអ៊ុយក្រែនរហូតដល់ ៣៥០នាក់ និងរថពាសដែក ២០គ្រឿងត្រូវបានវាយប្រហារនៅទីតាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបន្ថែមថា យោធាអ៊ុយក្រែន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីតាំងប្រយុទ្ធ ដោយចំនួនអ្នកស្លាប់សរុបនៃកងពលតូចមេកានិចទី២៤ មានចំនួនប្រហែល ២៥០០...
ជាខេត្តមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័យដូចជា ឧហ្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ តួយ៉ាងបច្ចុប្បយើងសង្តេតឃើញវត្តមានរោងចក្រសហគ្រាសធំៗ រមណីយដ្ឋាននិងហាងល្បីៗ ជាច្រើនបាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តនេះជាបន្តបន្ទាប់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនក្នុងតំបន់...
កម្មវិធីចិត្តលើផ្លូវ វគ្គ ២ Mind On Miles #2 ដែលអ្នកទាំងអស់គ្នាកំពុងតែទន្ទឹងរង់ចាំបានមកដល់ហើយ! កម្មវិធីនេះរៀបចំដោយ JCI Phnom Penh Chapter សហការជាមួយ KKRC Runing Club និង Garmin។ ម្ដងនេះថាតើនរណា ទៅដែលអាចប្រណាំងប្រជែងដណ្ដើមយកពានជ័យលាភីកីឡាករឆ្នើមបាននោះ? *រង្វាន់ធំៗសម្រាប់ជ័យលាភី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅតែទទូចអំពាវនាវអោយប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នូវដូសជម្រុញបន្តបន្ទាប់ ដើម្បីរួមគ្នាយកឈ្នះជម្ងឺកូវីដ១៩ ឲ្យបាន ដើម្បីបន្តមានឱកាសជួបជុំគ្នាបានគ្រប់កម្មវិធីបន្តទៀត។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួម បុណ្យចម្រើនព្រះជន្ម ព្រះទេពសោភ័ណ ហ៊ាន គន់ ព្រះអនុគណស្រុកកោះសូទិន...
អាប៊ូចា៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អ្នកទោសយ៉ាងហោចណាស់ ៣០០ នាក់កំពុងរត់គេចខ្លួន ខណៈអ្នកទោសម្នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួសអំឡុងពេលមានការវាយប្រហារកាលពីថ្ងៃអង្គារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលើពន្ធនាគារក្នុងទីក្រុងអាប៊ូចា រដ្ឋធានីនៃប្រទេសនីហ្សេរីយ៉ា។ លោក Shuaibu Begore លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា អ្នកវាយប្រហារបានសម្រុកចូលមជ្ឈមណ្ឌលឃុំឃាំងក្នុងតំបន់ Kuja ភាគនិរតីនៃទីក្រុងអាប៊ូចា កាលពីយប់ថ្ងៃអង្គារ ដោយបានដោះលែងអ្នកទោសប្រហែល ៦០០នាក់ ប៉ុន្តែពាក់កណ្តាលនៃចំនួនអ្នកទោសដែលរត់គេចខ្លួនត្រូវបានចាប់ខ្លួនឡើងវិញរហូតមកដល់ពេលនេះ។ លោក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានស្នើឱ្យសហរដ្ឋអាមេរិកជ្រើសរើសរវាងការទទួលយកកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងបន្ត ឬទទូចលើការទាមទារឯកតោភាគីរបស់ខ្លួន។ លោក Amir-Abdollahian បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell កាលពីយប់ថ្ងៃអង្គារថា “កិច្ចព្រមព្រៀងអាចធ្វើទៅបានដោយផ្អែកលើការយល់ដឹង និងផលប្រយោជន៍ទៅវិញទៅមក”។ លោកបានបន្ដថា “យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងដ៏រឹងមាំ និងយូរអង្វែង” ដោយទទូចថាសហរដ្ឋអាមេរិក...
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃពុធ បានទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងបានស្នើសុំឥណទានប្រេងឥន្ធនៈផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rajapaksa បានលើកឡើងថា លោកមានសន្និសីទតាមទូរស័ព្ទប្រកបដោយផលិតភាពជាមួយលោក ពូទីន។ ក្នុងអំឡុងការអំពាវនាវនេះ លោក Rajapaksa បានថ្លែងអំណរគុណ ចំពោះលោក...
បរទេស៖ លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីបាត់បង់ការគាំទ្រពីរដ្ឋមន្ត្រី និងសមាជិកសភារបស់គាត់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកួតប្រជែងភាពជាអ្នកដឹកនាំគណបក្សអភិរក្សនឹងប្រព្រឹត្តទៅក្នុងរដូវក្ដៅនេះ ហើយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងក្នុងពេលសម្រាប់សន្និសីទរបស់បក្សនៅខែតុលា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនេះ លោក Johnson នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល។ លោកបានប្តេជ្ញាថានឹង “បន្ត”...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ទើបចាប់ផ្តើម ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រសួង ដោយមិនរងការផាកពិន័យឡើយ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា បន្ទាប់ពីបានប្រកាសឲ្យរូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់មកសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្ម កាលពីថ្ងៃទី២៦ ខែឧសភា...