ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរហ័ស លទ្ធផលរកឃើញ លើប្រជាពលរដ្ឋកណ្ដាលក្រុងបានលុង ខេត្តរតនគិរី។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនដ៏ច្រើនលើសលុប ដែលខេត្តមួយនេះ មិនធ្លាប់មានកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត មានការតក់ស្លុត...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានធ្វើការរឹតបន្តឹងវិន័យ បក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាច និងបានតែងតាំងសមាជិកថ្មី របស់ការិយាល័យនយោបាយ របស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េ KCNA។ គណៈកម្មការកណ្ដាលរបស់បក្ស បានប្រារព្ធធ្វើកិច្ចប្រជុំពេញអង្គសម្រាប់លើកទី៤ និងជាថ្ងៃចុងក្រោយដែលកិច្ចប្រជុំនេះ ធ្វើការត្រួតពិនិត្យឡើងវិញ នូវបញ្ហានៃការរៀបចំនិងមនោគមវិជ្ជា សម្រាប់អង្គភាពដឹកនាំថ្នាក់កណ្ដាលរបស់ខ្លួន។ ភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ...
ឡុងដ៌៖ យោងតាមរបាយការណ៍ថ្មីៗនេះរបស់ The Guardian បានឲ្យដឹងថា បស្ចិមប្រទេស និងចិន បច្ចុប្បន្ននេះមិនមានជំរើសក្រៅ ពីសហការគ្នាលើការចាក់វ៉ាក់សាំងលើពិភពលោកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ COVAX និងរដ្ឋាភិបាលអន្ដរជាតិ ដែលកំពុងតែស្វះស្វែងរកការចាក់ថ្នាំបង្ការគួរតែបង្កើនការសហការគ្នាជាជាងការប្រកួតប្រជែងជាមួយក្រុមហ៊ុនវ៉ាក់សាំងនៅទូទាំងពិភពលោក រួមទាំងប្រទេសចិនផងដែរ។ វាបានគាំទ្រថាគំនិតផ្តួចផ្តើមសុខភាពសាធារណៈសកលត្រូវតែប្រុងប្រយ័ត្នក្នុងការរក្សាភ័ស្តុតាង និងភាពចាំបាច់ជាជាងការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយជាដំបូង និងការអនុម័តយឺតយ៉ាវ សម្រាប់វ៉ាក់សាំង Sinopharm និង Sinovac ដែលធ្វើឱ្យជីវិតមនុស្សជាច្រើននៅទូទាំងពិភពលោកត្រូវប្រឈម...
បរទេស៖ ឧស្សាហកម្មនិងអង្គការផ្សេងៗគ្នា រាប់ចាប់ពីសណ្ឋាគារ និងរោងភាពយន្ត រហូតដល់ការគ្រប់គ្រងក្នុងតំបន់ កំពុងផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយផ្សេងៗទៀត សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនកាន់តែច្រើនឱ្យចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងទូទាំងប្រទេស កំពុងបង្កើនល្បឿន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រប្រជាជនកូរ៉េខាងត្បូងជាង ១៤,២៣ លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩...
បរទេស៖ មានតែវីឡានៅមាត់សមុទ្រថ្មីចំនួន ១៩ ភាគរយប៉ុណ្ណោះ ដែលត្រូវបានលក់ដាច់កាលពីខែឧសភា ដោយសារផ្នែកអចលនទ្រព្យ បានទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃ Covid-19 ។ យោងតាមអ្នកពិគ្រោះយោបល់ផ្នែកអចលនៈទ្រព្យវៀតណាម DKRA បានឱ្យដឹងថា វីឡារីសតរហូតដល់ ១១៦ ពីគំរោងចំនួន ៦ បានចូលមកក្នុងទីផ្សារក្នុងខែឧសភាដែលមានចំនួន ២,២ ដងបើប្រៀបធៀបនឹងខែមុន។ យោងតាមសារព័ត៌មាន VN Express...
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់វៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាព កម្ពុជា-វៀតណាម និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៤...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៩នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៣២នាក់...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការធ្វើវារីវប្បកម្មនាពេល បច្ចុប្បន្នស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ហើយការចិញ្ចឹមមិនបានដាក់ចេញ នូវការចិញ្ចឹមជាលក្ខណៈបណ្តាក់ តគ្នាបានល្អនោះទេ ប៉ុន្ដែទទួលបានវឌ្ឍនភាពមានសន្ទុះ គួរឲ្យកត់សំគាល់។ ការលើកឡើងរបស់លោក វេង សាខុន ក្រោយពីក្រសួងកសិកម្ម...
ភ្នំពេញ៖ ក្រោយពីមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានធ្វើតេស្តរហ័សរកឃើញអាជីវ ករលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩ រហូតមកដល់រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បិទផ្សារសាមគ្គីហៅប៉ាហ៊ីទាំងមូលជាបណ្តោះអាសន្ន ។ ហើយនៅល្ងាចថ្ងៃដដែលនេះ គេសង្កេតឃើញ ប្រជាពលរដ្ឋ មានការនាំគ្នាទិញទំនិញឥវ៉ាន់មួយចំនួនទុកសម្រាប់ក្រុមគ្រួសារ ។ ចំណែកអាជីវករក្នុងផ្សារទាំងអស់ កំពុងនាំគ្នារើឥវ៉ាន់របស់ខ្លួនមួយចំនួនចេញពីក្នុងផ្សារ អ្នកខ្លះកំពុងបិទតូប ខណ:ឃើញអាជ្ញាធរក្រុង ធ្វើការរៀបចំដាក់ខ្សែហ៊ុព័ទ្ធផ្សារខាងលើ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការរកឃើញ វីរុសកូវីដ១៩ បម្លែងខ្លួនថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន៧ករណី លើអ្នកដំណើរចូលមកកម្ពុជា។