ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ព្រមានអ្នកនយោបាយ កុំឱ្យទាញយកផលប្រយោជន៍ ពីវិបត្តិនិងញុះញង់ឱ្យមាន ការស្អប់ខ្ពើម (Video)

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានទទូចថា លោកនឹងមិនលាលែងពីតំណែង ហើយមិនរំលាយសភាឡើយ ខណៈប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ក៏បានព្រមានអ្នកនយោបាយ កុំឱ្យទាញយកផលប្រយោជន៍ពីវិបត្តិ និងញុះញង់ឱ្យមានការស្អប់ខ្ពើមព្រោះវានឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ ។

លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានធ្វើការកត់សម្គាល់នៅក្នុងឃ្លីបវីដេអូមួយដែលត្រូវបានចេញផ្សាយតាមអ៊ិនធរណេតភ្លាមៗបន្ទាប់ពីការបញ្ជារបស់លោកក្នុងការហាមឃាត់ការចែកចាយ“ ព័ត៌មានក្លែងក្លាយ” ឬព័ត៌មានដែលបង្កឱ្យមានការភ័យខ្លាចជាសាធារណៈនៅគ្រប់វេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបានផ្សាយនៅក្នុងកាសែត Royal Gazette កាលពីល្ងាចថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×