វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង NAFTA ដែលត្រូវបានកែប្រែជាថ្មីដោយនាំកិច្ច ព្រមព្រៀងនេះឱ្យកាន់តែខិតជិតចូលជាធរមាននៅក្នុងសកម្មភាពដែលទំនងជាប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងបរទេសដទៃទៀតដែលកំពុងប្រតិបត្តិការនៅម៉ិកស៊ិក និងកាណាដា។ កិច្ចព្រមព្រៀងដែលមានឈ្មោះថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក – កាណាដា ឬ USMCA ត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបីកាលពីឆ្នាំ ២០១៨ ប៉ុន្តែពួកគេបានយល់ព្រមកាលពីឆ្នាំមុន ដើម្បីបន្ថែមការផ្លាស់ប្តូរ...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោសសហរដ្ឋអាមេរិក និងជំរុញឲ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការអន្តរជាតិរបស់ខ្លួន បន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តច្បាប់ ក្នុងដំណើរគាំទ្រដល់សិទ្ធិមនុស្សនៅតំបន់ទីបេ។ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា ប្រទេសចិនបាននិយាយថា តំបន់ទីបេគឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ ប្រទេសចិន តាំងពីបុរាណកាលមកម៉្លេះ ហើយបញ្ហានានារបស់តំបន់ទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនត្រូវការឲ្យមានការជ្រៀតជ្រែកពីបរទេសនោះទេ។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្តល់ស្នាមញញឹម និងកាយវិការទន់ភ្លន់ ប្រកបដោយភាពរាក់ទាក់របស់ មន្ត្រីតាមច្រកព្រំដែន ស្មើនឹងផ្ញើសារដ៏ល្អរបស់កម្ពុជា ទៅកាន់ជនបរទេសជាច្រើន។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅការងារ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០...
ភ្នំពេញ៖ នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំឲ្យអង្គការយូណេស្កូ(UNESCO)ដាក់បញ្ចូល ទៅជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ ដើម្បីបញ្ជាក់ផលិតផលមួួយ នេះជារបស់ខ្មែរតាំងពីសម័យកាលមុនយ៉ាង ពិតប្រាកដ។ នេះបើយោងតាមការផ្សព្វផ្សាយពីក្រសួងព័ត៌មាន។ លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកសារព័ត៌មានក្នុង ឱកាសចូលរួមបើក សន្និបាតបូកសរុបលទ្ធផលការងារក្រសួងនៅថ្ងៃ២៩ មករាថា កម្ពុជា នឹងដាក់ឯកសារស្តីពីនំបញ្ចុកទៅអង្គការយូណេស្កូ ដើម្បីសុំចុះក្នុងបញ្ជីនៃវប្បធម៌អរូបី នៃមនុស្សជាតិនៃសម្បត្តិបេតិកភណ្ឌពិភពលោក...
ភ្នំពេញ៖ ដើម្បីឲ្យមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានពិភាក្សា លើផែនការបង្កើត កញ្ចប់ទេសចរណ៍ ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញ ស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង ។ យោងតាមកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក ឃួង ស្រេង...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស អាសន្នថ្នាក់ជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការរីករាលដាល នៃកូរ៉ូណាវីរុសដ៏កាចសាហាវ នៅក្នុងប្រទេសជិតខាត គឺប្រទេសចិន ជាទីមានចំនួនអ្នកស្លាប់បានកើនដល់១០៦នាក់ គិតត្រឹមថ្ងៃអង្គារ។ ប្រព័ន្ធឃោសនាផ្សព្វផ្សាយផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ Naenara បានចេញផ្សាយនៅពេលថ្មីៗនេះថា កូរ៉ូណាវីរុសថ្មីក្នុងប្រទេសចិន គឺកំពុងតែរីករាលដាលឆ្លងយ៉ាងលឿន ទៅកាន់ប្រទេសផ្សេងៗ នៅជុំវិញពិភពលោក និងបាននិយាយថា...
បរទេស៖ រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ខ្នាតយក្សចិន Huawei ធ្វើតួនាទីមានដែនកំណត់ ក្នុងការចេញប្រព័ន្ធអ៊ីនធឺណេតទូរស័ព្ទ 5G។ ការសម្រេចចិត្តនេះ គឺត្រូវបានទទួលរងឥទ្ធិពលពីក្រុមប្រឹក្សាសន្តិសុខជាតិអង់គ្លេស ហើយនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ធ្វើការងារលើផ្នែកនានា នៃប្រព័ន្ធទូរស័ព្ទអង់គ្លេស ហើយវាក៏នឹងគ្របដណ្ដប់លើភាគហ៊ុន អ្នកលក់រាយរបស់ទីផ្សារ 5G អង់គ្លេស ចំនួន៣៥ភាគរយផងដែរ។ ប៉ុន្តែ...
ស្វាយកែវរមៀត ត្រូវាបានប្រជាពលរដ្ឋខ្មែរមួយចំនួន ចូលចិត្តដាំ ដោយមានការទទួលស្គាល់ថា រសជាតិផ្លែរបស់វាក្រអូបឈ្ងុយឆ្ងាញ់ ពីព្រោះដាំតាមគោលការណ៍ ធម្មជាតិ និងសរីរាង្គ។ ឈ្មួញជនជាតិវៀតណាម និងថៃ បាននាំគ្នាមកប្រមូលទិញស្វាយកែវរមៀតខ្មែរ យកទៅលក់នៅលើទីផ្សារអន្តរជាតិ ពិសេសគឺនៅប្រទេសចិន ដែលជាច្រើនឆ្នាំកន្លងមកហើយតម្លៃរបស់វាគឺអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធនិងអ្នកប្រកបមុខរបរនេះទទួលយកបានដោយរីករាយ ដែលនេះគឺជាមោទកភាពមួយទៀតរបស់ជាតិខ្មែរ។ ប៉ុន្តែក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបានបើកចំហទីផ្សារកសិផលដល់ប្រទេសកម្ពុជា ជាពិសេសផ្លែស្វាយកែវរមៀតដោយនាំផ្ទាល់ទៅប្រទេសចិន ស្រាប់តែតម្លៃស្វាយកែវរមៀតធ្លាក់ថ្លៃយ៉ាងគំហុកដែលមិនធ្លាប់មានប្រវត្តិធ្លាក់ចុះដូចនេះឡើយ។ ដោយសារស្វាយកែវរមៀតខ្មែរ មានលក្ខណៈសម្បត្តិល្អ រាជរដ្ឋាភិបាលថៃ មានគម្រោងវិនិយោគដោយឲ្យកសិកររបស់ខ្លួនប្តូរមកដាំស្វាយកែវរមៀតនៅខេត្តស្រះកែវជាប់ព្រំដែនប្រទេសកម្ពុជា។ ចំណែកប្រទេសវៀតណាម ក៏គេមានមហិច្ឆតាចង់មកវិនិយោគវិស័យកសិកម្មលើដីខ្មែររាប់ម៉ឺន សែនហិកតា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន កន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត តែងតែយកចិត្តទុកដាក់ឲ្យតម្លៃទៅលើវិស័យកសិកម្ម និងប្រជាកសិករខ្មែរ ដែលយើងបានឃើញ គឺជានិច្ចជាកាល សម្តេចបានអញ្ជើញទៅបិទមហាសន្និបាតរបស់ក្រសួងកសិកម្មជារៀងរាល់ឆ្នាំ ហើយបានក្រើនរំលឹក ផ្តល់អនុសាសន៍ជាច្រើន។ ដូច្នេះ ដើម្បីកុំឲ្យជាតិខ្មែរបាត់បង់ផលប្រយោជន៍ កុំឲ្យប្រជាកសិករខ្មែរខាតបង់និងបាក់ទឹកចិត្តរួចលើកពានកសិផលឲ្យបរទេសធ្វើមានធ្វើបាន គឺក្រសួង មន្ទីរ...
បរទេស៖ ជនជាតិចិនចំនួន ៦ នាក់ផ្សេងទៀតដែលចូលទៅក្នុងប្រទេសថៃត្រូវបានគេរកឃើញថា បានឆ្លងវីរុសកូរ៉ូណាវីរុស ដែលនាំឱ្យមានករណីសរុបនៅក្នុង ប្រទេសនេះដល់ ១៤ នាក់។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី២៨ ខែមករា បានឱ្យដឹងថាលេខាធិការអចិន្រ្តៃយ៍ផ្នែកសុខាភិបាលលោកSukhum Kanchanapimai បាននិយាយនៅថ្ងៃអង្គារនេះថា មានករណីឆ្លងថ្មីនៃការឆ្លងវីរុសនេះចំនួន ៦ ករណីនៅក្នុងប្រទេសថៃ។ ពួកគេមានអាយុ ៦ឆ្នាំដល់៦០ ឆ្នាំ។ អ្នកទាំងអស់នោះគឺជាជនជាតិចិនហើយពួកគេ...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានឈរជើង ដោយរង់ចាំភ្លើងពណ៌បៃតងពីរដ្ឋាភិបាលទីក្រុងប៉េកាំង និងញូវដេលី ដើម្បីជម្លៀសប្រជាជនឥណ្ឌា ចេញពីទីក្រុងវូហាន ដែលជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេ ដោយសារការឆ្លងវីរុសរលាកសួត ឬកូរ៉ូណាវីរុស ដោយសារចំនួនអ្នកស្លាប់កើនឡើងលើសពី ១០០ នាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា...