ដោយ ឈូក បូរ៉ា ប៉េកាំង៖ រដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោក WHO បានព្រមព្រៀងធ្វេីការងាររួមគ្នា ដេីម្បីការពារពីការរីករាលដាល មរោគឆ្លងប្រភេទថ្មីវីរុសកូរូណា ខណៈចំនួនអ្នកស្លាប់កេីនឡេីងជាង ១០០នាក់ និងឆ្លងជាង ១០០០ករណី នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។ ពាក់ព័ន្ធនឹងមរោគឆ្លងដ៏កាចសាហាវ នេះដែរ មានប្រទេសជាច្រេីនកំពុងមមាញឹកធ្វេីការ ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន ដែលជាកន្លែងកណ្ដាលនៃការផ្ទុះមេរោគឆ្លងខាងលេីនេះ។...
តូក្យូ៖ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន មានបំណងបញ្ជូនជើងហោះហើរ នៅល្ងាចថ្ងៃអង្គារនេះ សម្រាប់ប្រជាជនរបស់ខ្លួនដែល មានបំណងវិលត្រឡប់មកមាតុភូមិវិញពីទីក្រុង Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសដ៏សាហាវនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ដោយដកស្រង់សម្ដីមន្ត្រីរូបនោះថា “មិនមានផែនការសម្រាប់ព្រឹកនេះទេ ប៉ុន្តែយើងកំពុងធ្វើការរៀបចំថាតើវាអាចទៅនៅយប់នេះបានឬទេ” ។ រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃច័ន្ទថាទីក្រុងតូក្យូ សង្ឃឹមថានឹងបញ្ជូនការហោះហើរនៅថ្ងៃអង្គារនេះ ដំបូងបំផុតទៅកាន់ទីក្រុងរបស់ប្រទេសចិន ចំនួន ១១ លាននាក់ដែលស្ថិតនៅក្នុងស្ថានភាពបិទទ្វារជាក់ស្តែងចាប់តាំងពីសប្តាហ៍មុន៕ដោយ...
ភ្នំពេញ ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក វេន ហុងប៊ីន (Ren Hongbin) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានឯកភាពគ្នាជំរុញកិច្ចពិគ្រោះយោបល់ និងសម្របសម្រួលក្នុងប្រទេសរៀងៗខ្លួន ឲ្យបានមុនជុំទី២ នៃការចរចា ដែលគ្រោងនឹងធ្វើឡើងនៅកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំដែលធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី ករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី ១ករណី នៅខេត្តព្រះសីហនុ និងវិធានការការពារជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-Cov)៖ ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា គិតមកត្រឹមម៉ោង៣រសៀល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCov) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុសអាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយក មកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណា តែម្នាក់គាត់ គឺលោក ចា ជិនហួរ។ អ្នកទាំងបួននាក់នេះ មានឈ្មោះ ដូចខាងក្រោម៖ ១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891 ២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen ភេទស្រី អាយុ ៥៧ឆ្នាំ ប៉ាស្ព័រលេខ E06137433 ៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ ប៉ាស្ព័រលេខ ED0134348 ៤. លោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ ប៉ាស្ព័រលេខ E24490509 យោងតាមប្រវត្តិ អ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រសារបានចេញដំណើរពីទីក្រុងហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២០ ដោយមានអាការៈ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង ០៤ខាងលើ មកពីទីក្រុងវូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជា តាមជើងយន្តហោះត្រង់ ពីទីក្រុងវូហាន មកដល់ព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមក ស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco...
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រកាសនៅមុននេះបន្តិចថា ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូរ៉េណាហើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជា បន្តយកចិត្តទុកដាក់ ជាខ្លាំងទៅលើការឆ្លងមេរោគកូរ៉ូណានេះ។ ប៉ុន្តែមិនបានតបថា នឹងបិទជើងហោះហើរត្រង់ពីប្រទេសចិននោះទេ ដោយលោកស្រី ឆ្លើយថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានប្រឹងប្រែងចាត់វិធានការយ៉ាងសកម្មភាពទប់ស្កាត់ដាក់ម៉ាស៊ីនស្កេន តាំងពីមានដំបូងមកម្ល៉េះ។
តាមរយៈសវនាការរយៈពេលពីសប្តាហ៍ កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថា សវនាការរឿងក្តី«សន្ទិដ្ឋិភាពជាមួយបរទេស» រឺ រឿងក្តី “ក្បត់ជាតិរបស់លោក កឹម សុខា” នេះបានប្រព្រឹត្តទៅដោយរលូននិង ដោយតម្លាភាពដែលធ្វើឲ្យគ្រប់ភាគី ពាក់ព័ន្ធអាចទទួលយកបានបើទោះបីមានមតិខ្លះយល់ឃើញផ្សេងពីនេះក៍ដោយ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ជាសវនាការមួយដោយរលូន និងដោយមានតម្លាភាព? មានហេតុផលជាក់ស្តែងមួយចំនួន ដូចខាងក្រោមដែលអាចបញ្ជាក់ បាន៖ ទី១៖ សវនាការនេះបាន ប្រព្រឹត្តទៅដោយបើកចំហរដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិព្រមទាំងអ្នកសារព័ត៌មានបានចូលសង្កេតការណ៍យ៉ាង...
ភ្នំពេញ: សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច លោក អ៊ាវ ចំរេីន ពីស្នងការនគរបាលខេត្តកណ្ដាល ទៅជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងតែងតាំង លោក ឈឿន សុចិត្ត ជាស្នងការនគរបាលខេត្តកណ្ដាល ជំនួសលោក អ៊ាវចំរេីន។ នេះបេីយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៣ខែមករាឆ្នាំ២០២០ដែល ទេីបផ្សព្វផ្សាយផ្លូវការនៅថ្ងៃនេះ។
បរទេស៖ មានករណីសង្ស័យបីទៀត នៃវីរុសកូរ៉ូណាវីរុស ដែលជាមេរោគរលាកសួតប្រភេទថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសសឹង្ហបុរី ដែលធ្វើឱ្យចំនួនសរុបដែលត្រូវបានកំណត់នៅទីនេះមានចំនួន ១០ ករណី។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលសឹង្ហបុរី (MOH) ថា ការឆ្លងមេរោគនេះត្រូវបានគេសង្ស័យថា មានកុមារចំនួន ២ នាក់ដែលមានអាយុ...
តាមពិតមិនថាខ្ញុំរឺ ប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ សម រង្ស៊ីបាត់ទៅហើយក្រោយចាញ់បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃ ៩ វិច្ឆិកា ២០១៩ ។ ម៉្យាងទៀត ពេលនេះអ្វីដែលជាការគិតគូររបស់ប្រជាជនដែលមានខ្សែស្រឡាយចិន គឺការត្រៀមសែននិងការដើរលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ។ ហើយបច្ចុប្បន្ន អ្វីដែលសាធារណ:មតិមួយចំនួនកំពុងតាមដានគឺរឿងតុលាការកំពុងដំណើរការកាត់ក្តីលោក កឹម សុខា ។ ទោះបីខ្ញុំសំរេចតាំងពីថ្ងៃ ៩ វិច្ឆិកា ២០១៩...
ព្រុចសែល៖ សហគមន៍អ៊ឺរ៉ុប (EU) បានអំពាវនាវឱ្យកូរ៉េខាងជើង ប្រកាន់ខ្ជាប់នូវការផ្អាកការ ធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលចំពេលដែលការគំរាមកំហែង របស់ក្រុងព្យុងយ៉ាង ដកខ្លួនចេញពីការប្តេជ្ញាចិត្តដែលបានប្រកាសដោយខ្លួនឯង ដោយលើកឡើងពីគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍បើកសម្រាប់សន្និសីទ ស្តីពីការដកហូតអាវុធកាលពីថ្ងៃអង្គារសហភាពអឺរ៉ុបបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង គួរតែ “វិលត្រឡប់ទៅរកការចរចាប្រកបដោយអត្ថន័យ” និង “ចៀសវាងពីការបង្កហេតុបន្ថែមទៀត” ។ សេចក្តីថ្លែងការណ៍នេះបានបន្ដទៀតថា“ ការបាញ់មីស៊ីលបាលីស្ទិកម្តងហើយម្តងទៀតដោយកូរ៉េខាងជើង រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តធ្វើឱ្យអន្តរាយដល់ការងារអន្តរជាតិ សម្រាប់ការកសាងទំនុកចិត្ត...