ព័ត៌មានអន្តរជាតិ

ប្រទេសចិនរិះគន់សហរដ្ឋអាមេរិក ជុំវិញរឿងច្បាប់សិទ្ធិមនុស្សនៅទីបេ

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានថ្កោលទោសសហរដ្ឋអាមេរិក និងជំរុញឲ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការអន្តរជាតិរបស់ខ្លួន បន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តច្បាប់ ក្នុងដំណើរគាំទ្រដល់សិទ្ធិមនុស្សនៅតំបន់ទីបេ។ 

យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា ប្រទេសចិនបាននិយាយថា តំបន់ទីបេគឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ ប្រទេសចិន តាំងពីបុរាណកាលមកម៉្លេះ ហើយបញ្ហានានារបស់តំបន់ទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនត្រូវការឲ្យមានការជ្រៀតជ្រែកពីបរទេសនោះទេ។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុម័តច្បាប់នោះ គឺជ្រៀតជ្រែកធ្ងន់ធ្ងរ ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងជាការបញ្ជូនសារខុសមួយ ទៅឲ្យដល់កងកម្លាំងឯករាជ្យទីបេ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top