ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែគិតគូរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមមនុស្សក្រោមអាយុ១៨ឆ្នាំ និងចាក់វ៉ាក់សាំងដូសទី៣ ខណៈរាជរដ្ឋាភិបាលក៏បានប្ដេជ្ញាបញ្ចប់ការចាក់វ៉ាក់សាំងគ្រប់គោលដៅ១០លាននាក់ នៅត្រឹមចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ។ ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថាលោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃពុធទី ៧ ខែកក្កដានេះថា ការសិក្សាមួយនៅក្នុងប្រទេសសឹង្ហបុរី បានរកឃើញថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់កម្រិត គឺផ្តល់ការការពារប្រហែល៦៩ ភាគរយប្រឆាំងនឹងការឆ្លងមេរោគ ។ ដោយដកស្រង់ការសិក្សាស្រាវជ្រាវដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លង...
ភ្នំពេញ៖ក្រសួងសុខាភិបាល សម្រេចដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល បណ្តាច្រកទ្វារចេញ ចូលប្រទេស ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន។
ឡុងដ៌៖ យោងតាមតួលេខផ្លូវការបានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ ២៨,៧៧៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីចុងខែមករា។ ចំនួនករណីឆ្លងសរុបក្នុងប្រទេសនេះ មានចំនួន ៤,៩៥៨,៨៦៨ ករណី។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់ទាក់ទងនឹងមេរោគឆ្លងចំនួន ៣៧ នាក់ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនៅក្នុងប្រទេសអង់គ្លេសឥឡូវនេះ មានចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៧នាក់ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ៥១នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
បរទេស៖ ទីក្រុងរុស្ស៊ីមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បានក្លាយជាគ្មានមនុស្ស ក្រោយទីក្រុងមូស្គូបានសម្រេច ចិត្តជម្លៀសជនជាតិរុស្ស៊ី ចេញពីប្រទេសឯកោមួយនេះ នេះបើយោងតាមសម្តីស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាងនិយាយ ស្របពេលដែលគម្រោងកូរ៉េខាងជើង សម្រាប់ការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងសារបង្ហោះលើ បណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ជនជាតិរុស្ស៊ីមានចំនួនជាច្រើននាក់ បានធ្វើដំណើរចាកចេញ ដោយសារតែស្ថានភាពផ្ទៃក្នុងកូរ៉េខាងជើង ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩។ ស្ថានទូតរុស្ស៊ីបាននិយាយដូច្នេះថា “កាលពីថ្ងៃទី០២...
ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីល បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៣១,១៨៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួន កើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ និងចំនួនអ្នកឆ្លងបានកើនឡើងដល់ ២,៣៤៥,០១៨ នាក់។ ក្រសួងក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើង ៧២៨ នាក់ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីការរាតត្បាតរាតត្បាត...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន១១ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន ៦នាក់២- ស្រុកពាមរក៍ ចំនួន ១៩នាក់៣-ស្រុកស្វាយអន្ទរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨០នាក់ សរុបថ្ងៃនេះចំនួន១៦០នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦...